ព័ត៌មានអន្ដរជាតិ
ជប៉ុន កំពុងជួបភ្លៀងធ្លាក់ខ្លាំង ហើយខេត្តមួយចំនួនប្រឈមការបាក់ដី និងទឹកជំនន់
នៅក្នុងខេត្ត Okinawa ភាគខាងត្បូងនៃប្រទេសជប៉ុន ប្រជាជននៅកោះដែលកំពុងរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង កំពុងត្រូវបានគេជំរុញឲ្យមានការប្រុងប្រយ័ត្នចំពោះការបាក់ដី និងទឹកជំនន់ ។

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា ពពកទឹកភ្លៀងបានកើតឡើងនៅភាគខាងជើងនៃកោះនៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលខ្យល់ក្តៅ និងមានសំណើមកំពុងបោកបក់ ដោយព្រមានថានឹងភ្លៀងធ្លាក់កាន់តែខ្លាំងផងដែរ ។
ចំណែករូបភាពរ៉ាដាបង្ហាញថា តំបន់ជុំវិញទីក្រុង Nago City មានភ្លៀងធ្លាក់កម្ពស់ប្រហែល ១៦០ មីល្លីម៉ែត្រក្នុងរយៈពេល ៣ ម៉ោងរហូតដល់ម៉ោង ៣ ព្រឹក ។

ទន្ទឹមនោះ ទីភ្នាក់ងារនេះក៏បានចេញការព្រមានជាទម្រង់ព័ត៌មានស្តីពីជំនន់ទឹកភ្លៀង និងការបាក់ដីសម្រាប់កោះធំៗផ្សេងទៀតផងដែរ ។ ទីភ្នាក់ងារនេះបានព្រមានពីជំនន់ទឹកភ្លៀងឡើងដល់កម្រិត ៤ ក្នុងចំណោមកម្រិតកំពូលទាំង ៥ ហើយវាជាលើកដំបូងដែលការព្រមាននេះត្រូវបានចេញ ចាប់តាំងពីមានអាកាសធាតុអាក្រក់បំផុតនៅថ្ងៃទី ១៧ ខែមិថុនា ។

បន្ថែមពីនេះ ផ្នែកខ្លះនៃកោះក្នុងខេត្ត Okinawa អាចនឹងមានភ្លៀងធ្លាក់ជារៀងរាល់ម៉ោង រហូតដល់កម្ពស់ ៥០ មីល្លីម៉ែត្រ ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារក៏កំពុងទទូចឲ្យមានការប្រុងប្រយ័ត្នជាបន្ត ចំពោះគ្រោះទឹកជំនន់នៅតំបន់ទំនាប តំបន់ទន្លេ រន្ទះបាញ់ និងព្យុះកំបុតត្បូង ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


