ព័ត៌មានអន្ដរជាតិ
វៀតណាមក៏ធ្ងន់ធ្ងរ! យប់មិញ ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុត ក្នុងកម្រិតបំបែកកំណត់ត្រាថ្មីទៀត
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥១៤ ករណីបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃនេះ កើនដល់ ១,០៨៩ ករណី។

ទីក្រុង ហូជីមិញ ដែលជាកន្លែងផ្ទុះខ្លាំង បានរកឃើញចំនួន ២៧០ ករណី បន្ទាប់មកគឺ Binh Duong (១១៤ករណី), Dong Thap (៦២ករណី), Tien Giang និង Phu Yen (១១ករណីដូចគ្នា), Khanh Hoa (១០ករណី), Dong Nai (៨ករណី), An Giang (៦ករណី), Binh Phuoc និង Ba Ria-Vung Tau (៤ករណីដូចគ្នា), Binh Dinh, Tay Ninh និង Bac Giang (៣ករណីដូចគ្នា), Quang Ngai (២ករណី), និង Bac Ninh, Nghe An និង Lam Dong (១ករណីដូចៗគ្នា)។
ករណីថ្មីចុងក្រោយបង្អស់នេះ បានធ្វើឲ្យការឆ្លងសរុបប្រចាំថ្ងៃរបស់ប្រទេសវៀតណាម កើនឡើងលើស១,០០០ករណី ជាលើកដំបូង។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានប្រកាសពីការជាសះស្បើយអ្នកជំងឺចំនួន២០៣នាក់ផងដែរ ដោយនាំឲ្យអ្នកជាសរុប ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកើនដល់ ៨,០២២នាក់។
គួរបញ្ជាក់ថា កូវីដរលកចុងក្រោយបង្អស់របស់វៀតណាម ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា មានអ្នកឆ្លង ១៧,៥៤៣ នាក់ នៅក្នុង ៥៥ ខេត្តក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត! ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដច្រើន មិនធ្លាប់មាន
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


