ព័ត៌មានអន្ដរជាតិ
ចិនព្រមានខ្លាំងៗ “ជប៉ុន កំពុងជីកផ្នូរកប់ខ្លួនឯង”
ទីក្រុងប៉េកាំងបានព្រមានថា ប្រទេសជប៉ុន កំពុងជីកផ្នូរកប់ខ្លួនឯង ដោយសារតែការអះអាង ការពារកោះតៃវ៉ាន់ រួមជាមួយសហរដ្ឋអាមេរិក។

យោងតាមការដកស្រង់អត្ថបទរបស់កាសែត Global Times បានបង្ហាញថា ប្រទេសនេះគ្មានអំណាចប្រឆាំងនឹងយោធាចិននោះទេ ហើយនឹងមិនដែលប្រយុទ្ធដើម្បីកោះតៃវ៉ាន់ ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកបានដែរ។
អត្ថបទនោះបានបន្ថែមការអះអាងថា ជប៉ុននឹងក្លាយជាគោលដៅស្របច្បាប់ ហើយប្រឈមនឹងការសងសឹកប្រសិនបើយោធារបស់ខ្លួនឆ្លងកាត់ “ខ្សែបន្ទាត់ក្រហម” របស់ចិន។

ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីជប៉ុន ប្តេជ្ញាចូលរួមជាមួយអាមេរិក ក្នុងការការពារកោះតៃវ៉ាន់ប្រសិនបើកោះនេះ ត្រូវបានឈ្លានពានដោយប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីជប៉ុនលោក Taro Aso បាននិយាយកាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍បែបនេះនៅកោះតៃវ៉ាន់ អាចបង្កជាការគំរាមកំហែងដល់ទីក្រុងអូគីណាវ៉ារបស់ប្រទេសជប៉ុន។

លោកនិយាយថា “ប្រសិនបើបញ្ហាធំមួយបានកើតឡើងនៅក្នុងកោះតៃវ៉ាន់ វាអាចទាក់ទងនឹងស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ប្រទេស ជប៉ុន។ យើងត្រូវគិតឲ្យបានច្បាស់ថា កោះអូគីណាវ៉ា អាចជាគោលដៅបន្ទាប់”។
ការអត្ថាធិប្បាយរបស់លោក Aso បានធ្វើឲ្យទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ការកត់សម្គាល់របស់លោក Aso បានធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងចិន – ជប៉ុន ហើយថា ចិនសូមប្រឆាំងយ៉ាងដាច់អហង្ការ។
លោកនិយាយថា “គ្មាននរណាម្នាក់ អាចមើលស្រាលចំពោះការតាំងចិត្តយ៉ាងមោះមុត ឆន្ទៈដ៏រឹងមាំ និងសមត្ថភាពដ៏ខ្លាំងសម្បើមរបស់ប្រជាជនចិនដើម្បីការពារអធិបតេយ្យភាពជាតិបានឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ សម្រេចបានលទ្ធផល៣ ចំណុចសំខាន់ៗ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


