Connect with us

ព័ត៌មានជាតិ

សន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ សម្រេចបានលទ្ធផល៣ ចំណុចសំខាន់ៗ

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការចូលរួមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយ លើពិភពលោក តាមប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ហើយបើតាមលទ្ធផល កិច្ចប្រជុំនោះសម្រេចបានលទ្ធផលចចំនួន៣ចំណុច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមនៅក្នុងសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្តចិន  និងគណបក្សនយោបាយលើពិភពលោកតាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ការធ្វើការដើម្បីសុភមង្គលប្រជាជន ទំនួលខុសត្រូវរបស់គណបក្សនយោបាយ” សន្និសីទកំពូលនេះត្រូវបានអញ្ជើញចូលរួមដោយគណៈប្រតិភូជាង១០,០០០នាក់ តំណាងឱ្យគណបក្សនយោបាយ  និងអង្គការជាង៥០០មកពី១៦០ប្រទេស។ លោកប្រធានាធិបតី ចិន ស៊ី ជីនពីង ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន បានថ្លែង សុន្ទរកថាគន្លឹះនៅក្នុងសន្និសីទកំពូលនេះ។

សន្និសីទកំពូលនេះគឺ ជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏មានសារៈសំខាន់មួយដែលត្រូវបាន រៀបចំឡើងនៅពេល ដែលគណបក្សកុម្មុយនីស្តចិនប្រារព្ធខួប១០០ឆ្នាំរបស់ខ្លួន។ សន្និសីទកំពូលនេះ មានបំណងពង្រឹងការផ្លាស់ប្តូរគ្នា និងការរៀនសូត្រទៅវិញទៅមកនូវបទពិសោធន៍នៃអភិបាល កិច្ចរវាងគណបក្សកុម្មុនីស្តចិន និងគណបក្សនយោបាយលើពិភពលោក រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានក្នុងរយៈពេល១សតវត្សកន្លងមកនេះ រួមទាំងជម្ងឺរាតត្បាតសកលកូវីដ១៩ ជំរុញទស្សនវិទ្យា និងសមត្ថភាពក្នុងការស្វែងរកសុភមង្គលជូនប្រជាជន ជំរុញការអភិវឌ្ឍ និងសន្តិភាពពិភពលោក ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍វាសនារួមមួយសម្រាប់មនុស្សជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងសន្និសីទកំពូលនេះ ដោយបានលើកឡើងអំពីសារៈ សំខាន់នៃស្ថេរភាពនយោបាយ សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង សាមគ្គីភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និងការស្ដារសង្គមសេដ្ឋកិច្ចក្រោយជម្ងឺ កូវីដ-១៩។ សម្តេចតេជោក៏បានបញ្ជាក់ដែរថា ជំនួយរបស់ចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍរបស់ កម្ពុជាប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអបអរសាទរដល់គណបក្សកុម្មុយនីស្តចិន ដែលបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលដ៏សំខាន់នេះ។

សន្និសីទកំពូលនេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖ ទី១, សន្និសីទកំពូលនេះបានស្នើឱ្យគណបក្សនយោបាយនៅតាមបណ្តាប្រទេសទាំងអស់ ប្ដេជ្ញចិត្តក្នុងការកសាងគុណតម្លៃរួមគ្នា រួមមានសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

ទី២, គណបក្សនយោបាយទាំងអស់ ចាំបាច់ត្រូវតែចាត់វិធានការសកម្ម ដើម្បីអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ ដើម្បីសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសកលលើនវានុវត្តន៍បច្ចេកវិទ្យា និងលើកកម្ពស់ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យា។

ទី៣, គណបក្សនយោបាយមកពីបណ្តាប្រទេសទាំងអស់ ត្រូវប្តេជ្ញាសម្របសម្រួលការផ្លាស់ប្តូរគ្ន និងការរៀនសូត្រទៅវិញទៅមកលើអរិយធម៌ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដ៏រឹងមាំ ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វប្បធម៌និងសិល្បៈ កីឡា ទេសចរណ៍ និងរវាងស្ថាប័នស្រាវជ្រាវ។

សូមបញ្ជាក់ថា សន្និសីទកំពូលនេះ គឺជាកិច្ចប្រជុំជាន់ខ្ពស់បំផុត និងធំជាងគេបំផុត នៃគណបក្សនយោបាយពិភពលោក ដែលបានរៀបចំដោយគណបក្សកុម្មុយនីស្តចិន ព្រមទាំងបានរៀបចំក្នុងទម្រង់នៃអន្តរកម្ម ដ៏ស្និទ្ធស្នាល និងកិច្ចសន្ទនាដ៏ស៊ីជម្រៅ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម