ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារក្នុងផ្សារទំនើបសហរដ្ឋអាមេរិក
មនុស្សយ៉ាងតិច៨នាក់បានរងរបួសកាលពីថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា) ក្នុងការបាញ់ប្រហារដែលកើតឡើងក្នុងផ្សារទំនើបមួយនៅទីក្រុង Wauwatosa នៃតំបន់ Milwaukee រដ្ឋ Wisconsin។
អភិបាលក្រុង Wauwatosa លោក Dennis McBride បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានអ្នករងរបួសណាម្នាក់អាចមានគ្រោះថ្នាក់ដល់អាយុជីវិតទេហើយអ្នកបាញ់ប្រហារកំពុងរត់គេចខ្លួន។

ការបាញ់ប្រហារនេះបានកើតឡើងនៅប្រហែលម៉ោង៣រសៀលហើយមន្រ្តីប៉ូលិស៧៥នាក់កំពុងឆែកឆេរនៅក្នុងផ្សារ។
សេចក្តីថ្លែងការណ៍បាននិយាយថា “វានឹងត្រូវការពេលវេលាក្នុងការផ្តល់ព័ត៌មានបន្ថែមដែលកាន់តែត្រឹមត្រូវជាងមុនប៉ុន្តែព័ត៌មាននឹងត្រូវបានផ្តល់ជូននៅពេលដែលមានភាពជាក់លាក់”។


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផ្សារទំនើបនេះបានស្នើសុំឲ្យមនុស្សនៅក្នុងអគាររកកន្លែងលាក់ខ្លួនបន្ទាប់ពីការបាញ់ប្រហារបានកើតឡើង។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ បុរសម្នាក់បើកឡាន Hummer បំណងទៅបាញ់ប្រហារនៅការិយាល័យរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Pennsylvania
ចុចអាន៖ ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



