ព័ត៌មានអន្ដរជាតិ
គ្រាន់តែប្រទេសមួយនៅអាមេរិកខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនដល់ទៅ ១១ប្រភេទ
គិតត្រឹមពេលនេះក្នុងឆ្នាំ២០២១ ប្រទេសឈីលី បានរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនរហូតដល់ទៅ១១ប្រភេទ ខណៈវីរុសបំប្លែងខ្លួន Gamma កំពុងរីករាលដាលខ្លាំងបំផុត នៅទូទាំងប្រទេស ហើយវីរុស Delta ដែលទើបចូលថ្មី បានចោទជាបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែអត្រាចម្លងដ៏ខ្ពស់របស់វា។

លោក Sergio Wehinger នៅសាកលវិទ្យាល័យឈីលី បានប្រាប់ស៊ីនហួថា “ប្រទេសឈីលី កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នដូចបណ្តាប្រទេសដទៃទៀត ដែលមានវីរុសបំប្លែងខ្លួនច្រើនប្រភេទដែរ”។
លោក Wehinger បានផ្តល់អនុសាសន៍ថា ប្រទេសឈីលី គួរសិក្សាបទពិសោធន៍អន្តរជាតិ និងកុំបន្ធូរបន្ថយការរឹតត្បិត បើទោះបីជាមានការថយចុះនៃអត្រាឆ្លងកាលពីខែមុន ដោយសារតែការអនុវត្តវិធានការបិទខ្ទប់និង គម្លាតសង្គមក៏ដោយ។

ស្របពេលករណីមានការថយចុះ ការរឹតត្បិតត្រូវបានបន្ធូរបន្ថយនៅក្នុងទីក្រុងមួយចំនួន ដោយអាជីវកម្មនិងសាលារៀន បានបើកដំណើរការឡើងវិញ។ រដ្ឋាភិបាល ក៏បានប្រកាសផងដែរ ពីការរឹតត្បិតតិចតួចលើប្រជាជនជាង១១លាននាក់ ដែលទទួលបានវ៉ាក់សាំង គ្រប់ដូស។
ក្រសួងសុខាភិបាល ឈីលី កាលពីខែមុន បានចេញរបាយការណ៍មួយ ដែលកំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនចំនួន ១១ ប្រភេទនៅក្នុងប្រទេស ដោយផ្អែកលើការសិក្សាហ្សែននៃសំណាកពីករណីដែលត្រូវបានបញ្ជាក់ ចាប់ពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១។

យោងតាមលោក Wehinger បានឲ្យដឹងថា វីរុសបំប្លែងខ្លួន បានលេចឡើងដោយសារតែកង្វះវិធានការរឹតត្បិតគ្រប់គ្រាន់សម្រាប់អ្នកចូលឬចាកចេញពីប្រទេស។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសឈីលី បានកត់ត្រាករណីឆ្លងកូវីដចំនួន ១,៥៩៤,៤៩៦ករណី និងមានអ្នកស្លាប់ចំនួន ៣៤,២០៧នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ទីបំផុត WHO ព្រមានខ្លាំងៗ អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ ដែលកាន់តែបង្កគ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ