Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ជាឲ្យបិទកន្លែងមានហានិភ័យឆ្លងកូវីដខ្លាំងនៅ ភូកេត

បានផុស

នៅ

លោក Narong Wunsiu អភិបាលខេត្តភូកេត ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ នេះបានចុះហត្ថលេខាលើបទបញ្ជាបិទកន្លែងមានហានិភ័យ ឬសកម្មភាពដែលបង្កការចម្លងជំងឺកូវីដ ១៩ នៅក្នុងខេត្តភូកេត ដូចជា ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • គ្រឹះស្ថានទាំងអស់ដូចជា ហាងស្រា បារ ខារ៉ាអូខេ កន្លែងកម្សាន្ត និងសេវាកម្មផ្សេងៗទៀតស្រដៀងគ្នានេះក្នុងខេត្តភូកេត នឹងត្រូវបិទជាបណ្ដោះអាសន្ន ។
  • បិទកន្លែងជល់មាន់ កន្លែងស្ទូចត្រី ទីលានប្រណាំងឡាន កន្លែងប្រណាំងមាន់ សង្វៀនប្រដាល់ ឬក៏ទីតាំងភ្នាល់ល្បែង ក៏ដូចជាកន្លែងហាត់ប្រាណជាដើម ។
  • ផ្សារទំនើប ហាងលក់ទំនិញ ឬគ្រឹះស្ថានស្រដៀងគ្នា ត្រូវបានអនុញ្ញាតឲ្យដំណើរការរហូតដល់ម៉ោង ៩ យប់ ដោយកំណត់ចំនួនអ្នកដើរទិញ ។ លើកលែងតែសកម្មភាពផ្សព្វផ្សាយរួមមាន ហាងហ្គេម និងសួនកម្សាន្ត នឹងត្រូវផ្អាកសេវាកម្ម ។
  • កន្លែងលក់អាហារ ឬភេសជ្ជៈ ខ្នាតតូច នឹងត្រូវកំណត់ពេល ដោយអនុញ្ញាតឲ្យលក់ស្រា និងភេសជ្ជៈមានជាតិអាល់កុលនៅក្នុងហាងមិនលើសពីម៉ោង ៩ ឡើយ ។
  • មិនឲ្យប្រមូលផ្ដុំជួបជុំគ្នា ក្នុងសកម្មភាពដូចជា ការជប់លៀង ការផឹក ឬភេសជ្ជៈមានជាតិអាល់កុលនៅតាមទីសាធារណៈ ដូចជា លើឆ្នេរខ្សាច់ ឧទ្យាន សួនកុមារ ផ្លូវប្រឡាយជាដើម ។
  • ព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំមនុស្សច្រើនជាង ១៥០ នាក់ត្រូវបានហាមឃាត់ ។
  • ជៀសពីការរៀបចំព្រឹត្តិការណ៍អបអរសាទរ ពិធីជប់លៀង ខួបកំណើត ពិធីឡើងផ្ទះ និងក្នុងឱកាសផ្សេងៗទៀត ។ ក្នុងករណីពិធីបុណ្យប្រពៃណីដែលមិនអាចផ្អាកបាន ដូចជា ពិធីបុណ្យសព ការបំបួសនាគ និងពិធីមង្គលការ ត្រូវអនុវត្តតាមវិធានការណ៍បង្ការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង ។
  • មន្ត្រីរដ្ឋាភិបាល ត្រូវហាមឃាត់មិនឲ្យធ្វើដំណើរនៅខាងក្រៅខេត្តភូកេត លើកលែងតែក្នុងកាលៈទេសៈបន្ទាន់ និងទាមទារការអនុញ្ញាតពីអ្នកគ្រប់គ្រងជាមុន ។

គួរបញ្ជាក់ថា ប្រសិនបើត្រូវបានរំលោភបំពានបទបញ្ជានេះ ការពិន័យមិនត្រូវលើសពី ២ ម៉ឺនបាត ឬត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី ១០ ម៉ឺនបាត ឬជាប់ទាំងពីរ ហើយបើករណីធ្ងន់ធ្ងរអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី ៤ ម៉ឺនបាត ឬជាប់ទាំងពីរតែម្ដង ហើយវានឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៦ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២២ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៤ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម