ព័ត៌មានអន្ដរជាតិ
រដ្ឋអាជ្ញាស៊ើបអង្កេតពន្ធរបស់កូនប្រុស Joe Biden ត្រូវរង់ចាំរហូតដល់ចប់ការបោះឆ្នោត ទើបធ្វើសកម្មភាព
រដ្ឋអាជ្ញាសហព័ន្ធដែលស៊ើបអង្កេតពន្ធរបស់លោក Hunter Biden ត្រូវបានគេរាយការណ៍ថា ត្រូវរង់ចាំរហូតដល់ការបោះឆ្នោតចប់ ដើម្បីស្វែងរកដីកាឆែកឆេរ។

លោក David Weiss មេធាវីរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Delaware បានចាប់ផ្តើមស៊ើបអង្កេតលើកូនប្រុសប្រធានាធិបតីនៅឆ្នាំ ២០១៨ ប៉ុន្តែបានសម្រេចចិត្តកាលពីរដូវក្តៅមុន ដើម្បីផ្អាកការស្វែងរកដីកាឬចេញដីការបស់គណៈវិនិច្ឆ័យវិញ ក្នុងគោលបំណងមិនចង់ជូនដំណឹងដល់សាធារណជនអំឡុងពេលបោះឆ្នោត។
លោក Weiss គឺជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលត្រូវបានតែងតាំងឲ្យឈរឈ្មោះជាអចិន្រ្តៃយ៍ដោយអតីតប្រធានាធិបតីលោក Donald Trump ក្នុងឆ្នាំ ២០១៨ តាមអនុសាសន៍របស់សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យពីររូបរបស់លោក មកពីរដ្ឋ Delaware។

ការិយាល័យរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនូវសំណើរបស់ Fox News ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះទេ។
លោក Weiss បានចាប់ផ្តើមស៊ើបអង្កេតការធ្វើអាជីវកម្មរបស់លោក Biden ជាមួយចិននិងអ៊ុយក្រែនក្នុងឆ្នាំ ២០១៨ ក៏ដូចជាការលាងលុយកខ្វក់ដែលអាចកើតមានផងដែរ។ បន្ទាប់មក លោកបានផ្តោតការយកចិត្តទុកដាក់ ទៅលើថាតើលោក Biden បានបង់ពន្ធលើប្រាក់ចំណូលទាំងអស់របស់គាត់ដែររឺក៏អត់។

នៅពេលដែលក្រុមអ្នកស៊ើបអង្កេតបានត្រៀមខ្លួនរួចរាល់ ដើម្បីចេញដីកាឆែកឆេរ, រដូវកាលបោះឆ្នោតគឺជិតមកដល់ ហើយលោក Weiss ត្រូវបានគេរាយការណ៍ថា ខ្លាចសាធារណជនដឹងអំពីការស៊ើបអង្កេតនេះ ហើយវានឹងក្លាយជារឿងនយោបាយ។
លោក Weiss មិនត្រូវបានគេដកស្រង់សម្តីនៅក្នុងរឿងនេះទេ ហើយការិយាល័យរបស់លោកនឹងមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់ Fox News ឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FOX
ចុចអាន៖ លោក បៃដិន៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហោះព័ត៌មានមិនពិត “កំពុងសម្លាប់មនុស្ស”
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


