ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្ដល់ភ្លើងខៀវឲ្យចាក់វ៉ាក់សាំង AstraZeneca និង Sputnik V លាយគ្នា
ប្រទេសរុស្ស៊ីបានផ្តល់ភ្លើងខៀវសម្រាប់ការសាកល្បងព្យាបាល លើការចាក់លាយគ្នារវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ។
យោងតាមការចុះបញ្ជីឱសថរបស់រដ្ឋរុស្ស៊ីបានឲ្យដឹងថា គ្លីនិករុស្ស៊ីចំនួន ៥ នឹងធ្វើការសាកល្បងនេះ ហើយគ្រោងនឹងបញ្ចប់នៅដើមខែមីនា ឆ្នាំ ២០២២ ។
ទន្ទឹមនោះ មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) ដែលលើកកម្ពស់ការប្រើប្រាស់វ៉ាក់សាំង Sputnik V បានស្វាគមន៍ចំពោះការសម្រេចចិត្តបន្តការសាកល្បងនេះ ។
សេចក្តីថ្លែងការណ៍បាននិយាយថា “បច្ចុប្បន្ននេះ RDIF កំពុងធ្វើការសាកល្បងរួមគ្នា ដើម្បីចាក់បញ្ចូលគ្នានូវសមាសធាតុដំបូងនៃវ៉ាក់សាំង Sputnik V ជាមួយនឹងវ៉ាក់សាំងមកពីក្រុមហ៊ុនផលិតបរទេសដទៃទៀត” ។
ជាពិសេសវ៉ាក់សាំងចាក់តែមួយដូស Sputnik Light អាចត្រូវបានប្រើរួមគ្នាជាមួយវ៉ាក់សាំងដទៃទៀត ដើម្បីបង្កើនប្រសិទ្ធភាព រួមទាំងប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីផងដែរ ។
គួរបញ្ជាក់ថា ការសាកល្បងលើមនុស្សនៃការចាក់លាយគ្នារវាងវ៉ាក់សាំង AstraZeneca ជាមួយនឹងវ៉ាក់សាំង Sputnik V ត្រូវបានអនុម័តរួចហើយនៅក្នុងប្រទេសអាស៊ែរបៃហ្សង់ អារ៉ាប់រួម បេឡារុស និងអាហ្សង់ទីន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ វ៉ាក់សាំងការពារកូវីដរបស់ រុស្ស៊ី គ្មានផលប៉ះពាល់លើមុខងារបន្តពូជរបស់បុរស និងស្ត្រីឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


