ព័ត៌មានអន្ដរជាតិ
នេះតម្លៃវ៉ាក់សាំង Pfizer និង Moderna ទើបដំឡើងថ្មីមិនទាបទេ
ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer Inc និង Moderna Inc បានសម្រេចដំឡើងតម្លៃថ្មីហើយសម្រាប់ការចុះកុងត្រាផ្គត់ផ្គង់ថ្មីនៅសហភាពអឺរ៉ុប។ នេះបើតាមកាសែត Financial Times បានចេញផ្សាយនៅថ្ងៃអាទិត្យ ទី១ ខែសីហា។
តាមការផ្សាយរបស់កាសែតដែលស្រង់ទិន្នន័យចេញពីកុងត្រាបង្ហាញថា តម្លៃថ្មីសម្រាប់វ៉ាក់សាំង Pfizer មួយដូសគឺ២៣.១៥ដុល្លារអាមេរិក ខ្ពស់ជាងតម្លៃពីមុនដែលមួយដូសមានតម្លៃ១៨.៣៩ដុល្លាអាមេរិក។

តាមកិច្ចសន្យាបង្ហាញថា តម្លៃថ្មីរបស់វ៉ាក់សាំង Moderna មួយដូសមានតម្លៃ ២៥.៥០ដុល្លារ ដែលខ្ពស់ជាងតម្លៃកិច្ចសន្យាពីដំបូង ២២.៥៥ដុល្លារ ប៉ុន្តែតម្លៃថ្មីនេះទាបជាងកិច្ចព្រៀមព្រៀងមុនៗដែលមានតម្លៃ ២៨.៥០ដុល្លារក្នុងមួយដូស។ ការបង្កើនតម្លៃថ្មីនេះគឺដោយសារការបញ្ជាទិញកើនឡើងខ្ពស់។
គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារ៍ថា សហភាពអឺរ៉ុបកំពុងឈានដល់គោលដៅនៃការចាក់វ៉ាក់សាំងពេញលេញហោចណាស់៧០%នៃប្រជាជនធំពេញវ័យត្រឹមបំណាច់រដូវក្តៅខាងមុខនេះ។
កាលពីខែឧសភា សហភាពអឺរ៉ុបបាននិយាយថា ខ្លួនរំពឹងទទួលបានវ៉ាក់សាំងចំនួន១ពាន់លានដូសត្រឹមបំណាច់ខែកញ្ញាពីក្រុមហ៊ុនផលិតវ៉ាក់សាំង៤៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


