ព័ត៌មានអន្ដរជាតិ
ថៃគ្រោងផលិតថ្នាំព្យាបាលកូវីដពីស្មៅប្រមាត់មនុស្ស៨លានគ្រាប់ក្នុងខែកញ្ញា
រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក Somsak Thepsuthin បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ពន្ធនាគារទូទាំងប្រទេសត្រូវបានរំពឹងពីការដាំស្មៅប្រមាត់មនុស្សក្នុងបរិមាណដ៏ច្រើនដែលនឹងចាប់ប្រមូលផលនៅខែកញ្ញាខាងមុខ។
លោក Somsak បានប្រាប់សារព័ត៌មានតាមវីដេអូជាមួយអគ្គនាយកនៃនាយករដ្ឋានកែប្រែលោក Ayut Sinthoppan និងស្នងការពន្ធនាគារជាច្រើនទូទាំងប្រទេសថា ការប្រមូលផលនឹងគ្រប់គ្រាន់សម្រាប់ការផលិតថ្នាំគ្រាប់ចំនួនប្រហែល៨លានគ្រាប់។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ថា លោកបានបញ្ជាឲ្យពន្ធនាគារទូទាំងប្រទេសដាំស្មៅប្រមាត់មនុស្សរួចរាល់ហើយ ហើយការប្រមូលផលលើកដំបូងលើដីចំនួន៨រ៉ៃនៅថ្ងៃទី២ ខែកញ្ញា។ ការប្រមូលផលបន្ទាប់នៅថ្ងៃទី២២ ខែតុលា និងប្រមូលផលនូវខែបន្តបន្ទាប់នៅលើផ្ទៃដីសរុប៥០រ៉ៃ។
លោក Somsak បានឲ្យដឹងថា ៖«ស្មៅប្រមាត់មនុស្សប្រហែលជាផ្គត់ផ្គង់តិចនៅពេលនេះ ប៉ុន្តែនៅពេលបន្ទាប់មានគ្រប់គ្រាន់។ គ្រប់ពន្ធនាគារទាំងអស់មានផែនការគ្រប់គ្រងផ្ទាល់ខ្លួន និងរាយការណ៍ទៅលោកអគ្គនាយកនៃអគ្គនាយកដ្ឋានកែប្រែ។ ឥឡូវនេះ យើងជាមជ្ឈមណ្ឌលដ៏ធំសម្រាប់ព័ត៌មានអំពីការប្រើប្រាស់ថ្នាំប្រមាត់មនុស្សជាមួយទណ្ឌិតនៅតាមពន្ធនាគារ»។
លោក Ayut បាននិយាយថា ពីដំបូង ស្មៅប្រមាត់មនុស្សបានបង្ហាញប្រសិទ្ធភាពក្នុងការព្យាបាលទណ្ឌិតដែលមានរោគសញ្ញាកូវីដ-១៩កម្រិតមធ្យមនៅពន្ធនាគារ Narathiwat និងពន្ធនាគារ Chiang Mai។ ចាប់តាំងពីពេលនោះមក ក៏បានប្រើដើម្បីព្យាបាលទណ្ឌិតដែលមានរោគសញ្ញាកម្រិតលឿង និងក្រហមនៅតាមពន្ធនាគារផ្សេង។
លោក Somsak និយាយនៅថ្ងៃចន្ទថា ថ្នាំគ្រាប់ផលិតពីស្មៅប្រមាត់មនុស្សជាង៦លានគ្រាប់បានចែកចាយទៅព្យាបាលតាមពន្ធនាគារ និងមណ្ឌលឃុំឃាំងទូទាំងប្រទេសដែលព្យាបាលទណ្ឌិតជាង១០ម៉ឺននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


