Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅៗ កូរ៉េខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី ក្លាយពូជពី Delta

បានផុស

នៅ

ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃអង្គារទី៣ ខែសីហានេះថា ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មី Delta Plus ចំនួន២ករណីជាលើកដំបូង ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងកូវីដរលកទី៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Delta Plus គឺជាពូជរបស់វីរុសបំប្លែងខ្លួនឥណ្ឌា Delta ហើយមានកំឡាយសរសៃប្រូតេអ៊ីនឈ្មោះ K417N ដែលកំឡាយនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង Beta ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ករណីវីរុស Delta Plus ត្រូវបានគេរកឃើញតិចតួចណាស់ ហើយប្រទេសដែលរាយការណ៍អំពីករណីវីរុសនេះមានដូចជា អង់គ្លេស ព័រទុយហ្គាល់ និងឥណ្ឌា។

KDCA បានប្រាប់រ៉យទ័រថា “ករណីដំបូងនៅកូរ៉េខាងត្បូង ត្រូវបានរកឃើញលើបុរសអាយុ ៤០ ឆ្នាំម្នាក់ ដែលមិនមានកំណត់ត្រាធ្វើដំណើរទៅបរទេសសោះ នាពេលថ្មីៗនេះ ខណៈករណីទី ២ ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកទេសចរបរទេសម្នាក់”។

អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា វីរុសបំប្លែងខ្លួន Delta Plus ប្រហែលជាអាចចម្លងសាហាវជាង Delta ទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម