ព័ត៌មានអន្ដរជាតិ
ថៃគ្រាន់តែអ្នកជំងឺកូវីដព្យាបាលនៅផ្ទះក្រុងបាំងកកជិត១០ម៉ឺនាក់ហើយ
អ្នកជំងឺកូវីដ-១៩ជិត១០ម៉ឺននាក់កំពុងព្យាបាលនៅតាមផ្ទះក្នុងទីក្រុងបាំងកកនាពេលបច្ចុប្បន្ននេះដោយមិនគិតនៅតាមបណ្តាខេត្តផង ខណៈចំនួនទូទាំងប្រទេសកំពុងកើនឡើង។
នៅព្រឹកថ្ងៃសុក្រនេះ ថៃរកឃើញអ្នកឆ្លងថ្មីបំបែកកំណត់ត្រាទៀតហើយគឺ ២១៣៧៩នាក់ និងស្លាប់ថ្មីក៏ខ្ពស់បំផុត ១៩១នាក់ ដោយបំណែកកំណត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលមានករណីឆ្លងថ្មីជាប់កំណត់ត្រាដល់ ២០៩២០នាក់ និងស្លាប់១៦០នាក់។

អ្នកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានឲ្យដឹងពីម្សិលមិញថា ៖«ចំនួនអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះក្នុងទីក្រុងបាំងកកឡើងឈានដល់ជិត១០ម៉ឺនាក់ហើយគិតត្រឹមថ្ងៃទី៥ ខែសីហា»។
អ្នកនាំពាក្យដែលជាអតីតបវរកញ្ញាចក្រវាឡថៃឆ្នាំ១៩៩៩ បានឲ្យដឹងថា មជ្ឈមណ្ឌលប្រតិបត្តិការ CCSA បានរៀបចំមជ្ឈមណ្ឌលចំនួន២៣២កន្លែងដើម្បីព្យាបាលអ្នកជំងឺនៅតាមផ្ទះក្នុងទីក្រុង។
«គ្រប់ផ្នែកទាំងអស់កំពុងធ្វើការយ៉ាងខ្លាំងដើម្បីធានាដល់ប្រជាជនត្រូវបានថែរក្សាឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាព»។ អ្នកស្រីវេជ្ជបណ្ឌិត Apisamai បានបញ្ជាក់។
អ្នកស្រីបន្ថែមថា នាយកដ្ឋានគាំពាសេវាសុខភាពស្ថិតក្រោមក្រសួងសុខាភិបាលសាធារណៈបានធ្វើវិសោធនកម្មបទប្បញ្ញត្តិដើម្បីអនុញ្ញាតឲ្យសាធារណជនអាចទិញឧបករណ៍តេស្ត (ATKs) ដោយខ្លួនឯងបាន។

ក្រៅពីមន្ទីរពេទ្យរដ្ឋ និងកិច្ចខិតខំប្រឹងប្រែងព្យាបាលតាមផ្ទះ មន្ទីរពេទ្យឯកជនជាច្រើនក៏បានចូលរួមថែរ។ អ្នកស្រី Apisamai បានបន្ថែម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


