ព័ត៌មានអន្ដរជាតិ
រកឃើញខ្ទង់ម៉ឺនរាល់ថ្ងៃ ម៉ាឡេស៊ី នឹងលែងរាប់ករណីឆ្លងកូវីដហើយ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Abdul Aziz បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងលែងរាប់ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ ១៩ ហើយ ។

លោកបាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងរាប់អត្រាអ្នកជំងឺកូវីដ ១៩ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជំនួសវិញ ហើយវាជាសូចនាករមួយក្នុងចំណោមសូចនាករចំនួន ៣ នៃផែនការរបស់រដ្ឋាភិបាល ។
លោក Abdul Aziz បាននិយាយថា “នៅពេលដែល មនុស្សពេញវ័យ ៤០ ភាគរយត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ភាគច្រើននៃចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ បានបង្ហាញពីរោគសញ្ញាឆ្លងតិចតួចប៉ុណ្ណោះ” ។

លោកបន្ថែមថា ខណៈដែលប្រទេសនេះបានរកឃើញករណីឆ្លងថ្មីជាកំណត់ត្រាចំនួន ២០,៥៩៦ ករណីកាលពីថ្ងៃព្រហស្បតិ៍ ហើយ ៩៨.១ ភាគរយនៃករណីនេះ បានបង្ហាញពីរោគសញ្ញាស្រាលទៅគ្មានរោគសញ្ញា ។
លោកបញ្ជាក់ថា ដូច្នេះយើងសូមលែងរាប់ករណីទាំងនេះ ព្រោះសុខភាពរបស់ពួកគេយ៉ាប់យ៉ឺនតាមពេលវេលាប៉ុណ្ណោះ ។

ទន្ទឹមនោះ យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រហែល ៣១ ភាគរយនៃប្រជាជនពេញវ័យរបស់ម៉ាឡេស៊ី បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ហើយ ៦២ ភាគរយ បានចាក់យ៉ាងហោចណាស់ ២ ដូសត្រឹមថ្ងៃទី ៣ ខែសីហា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសម៉ាឡេស៊ី មានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១ លានករណី និងមានអ្នកស្លាប់ ១០,០១៩ នាក់ ខណៈជិត ៩៨ ម៉ឺននាក់បានជាសះស្បើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ ម៉ាឡេស៊ី អនុម័តថ្នាំថ្មីព្យាបាលជំងឺកាចសាហាវមួយនេះក្នុងតម្លៃសមរម្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


