ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា Delta មានសមត្ថភាពពិសេសបង្កើនការចម្លង ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស
វីរុសបំប្លែងខ្លួនឆ្លងសាហាវ Delta គឺជាមេរោគលេចធ្លោបំផុតនៅសហរដ្ឋអាមេរិក ហើយក្រុមអ្នកវិទ្យាសាស្រ្តកំពុងភ័យខ្លាចថា វីរុសនេះមានសមត្ថភាពពិសេស ក្នុងការបង្កឲ្យមានករណីឆ្លងក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់។

ក៏កំពុងមានការពិភាក្សាគ្នាកាន់តែខ្លាំងឡើងផងដែរ អំពីការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ជនជាតិអាមេរិកនាពេលអនាគត ដើម្បីបន្តភាពស៊ាំប្រឆាំងនឹងមេរោគបំប្លែងខ្លួន។
ថ្វីបើមានការកើនឡើងនៃការឆ្លងក៏ដោយ ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងករណីធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួន។

សម្រាប់ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ medRxiv.org, ក្រុមអ្នកស្រាវជ្រាវ បានប្រមូលទិន្នន័យលើអ្នករដ្ឋ Minnesota ជាង ២៥,០០០ នាក់ចាប់ពីខែមករាដល់ខែកក្កដា។
ក្នុងរយៈពេល៦ខែដំបូង ប្រហែល៩០ភាគរយ ត្រូវបានគេមើលឃើញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបានចាប់ផ្តើមធ្លាក់ចុះនៅខែមិថុនា ប៉ុន្តែប្រសិទ្ធភាព បានធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា ដោយសារតែវីរុសបំប្លែងខ្លួន Delta បានវាយលុកសហរដ្ឋអាមេរិក។

ការផ្លាស់ប្តូរប្រសិទ្ធភាពវ៉ាក់សាំង គឺស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាឆ្លង Delta នៅក្នុងរដ្ឋ Minnesota ពោលគឺកើនពី០,៧ភាគរយក្នុងខែឧសភា ដល់ទៅជាង៧០ភាគរយក្នុងខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


