Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរ៖ នេះជាការចាប់ផ្តើមក្តីសង្ឃឹម ពេលតៃវ៉ាន់គ្មានអ្នកឆ្លងកូវីដលើកដំបូង

បានផុស

នៅ

អ្នក​ជំនាញ​សុខាភិបាល​តៃវ៉ាន់​បាន​ចាត់​ទុក​ថា នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ក្តី​សង្ឃឹម​ នៅ​ពេល​​​គ្មាន​ករណី​ឆ្លងកូវីដ-១៩​សហគមន៍​​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ផ្ទុះ​ខ្លាំង​បំផុត​​កាល​ពី​ខែ​ឧសភា ដែល​បាន​សម្លាប់​មនុស្ស​ជាង​៨០០​នាក់។

ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លង​កណ្តាល​លោក Chen Shih-chung បាន​ឲ្យ​ដឹង​​ថា ៖«ករណី​ឆ្លង​ក្នុង​ស្រុក​ថ្ងៃ​នេះ (ថ្ងៃ​ពុធ) គឺ​សូន្យ វា​មិន​ងាយ​ស្រួល​ទេ។ ខ្ញុំ​ជឿ​ថា អ្នក​រាល់​គ្នា​សប្បាយ​ចិត្ត​ពី​ការ​គ្មាន​ឆ្លងកូវីដ​លើក​ដំបូង​នេះ​ ប៉ុន្តែ​​វា​មិន​មែន​មាន​ន័យ​ថា កូវីដ​ត្រូវ​បាន​លុប​បំបាត់​នៅ​តៃវ៉ាន់​ទេ»។

«ផ្លូវ​នៅ​វែង​ឆ្ងាយ​​​ដែល​ត្រូវ​ដើរ តែ​ករណី​គ្មាន​ឆ្លង​សោះ​នេះ​មាន​ន័យ​ថា ការ​រាល​ដាល​​កូវីដ​មាន​ស្ថេរភាព»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថេរភាព​របស់កោះ​តៃវ៉ាន់​​​ស្ថិត​ក្រោម​ការ​តាម​ដាន​​នៃ​សហគមន៍​គឺ​ជា​រឿង​ជោគជ័យ​សកល​មួយ។ អ្នក​ស្រុក​រស់​នៅ​ក្នុង​ជីវិត​ធម្មតា​បំផុត​កាល​ពី​ឆ្នាំ​២០២០និង​ដើម​ឆ្នាំ​២០២១ ទោះ​ជា​ព្រំ​ដែន​ត្រូវ​បាន​បិទ​ក៏​ដោយ។

ប៉ុន្តែកាល​ពី​ខែ​ឧសភា ការ​ផ្ទុះ​​នៃ​វីរុស​បំប្លែង​ខ្លួន Alpha ដែល​​ជំរុញ​ឲ្យ​មាន​ការ​​ដាក់​បំរាម​គោចរ​តាម​រយៈ​អាកាសចរណ៍ អាកាស​ធាតុ​ត្រជាក់ និង​​រាល​ដាល​ទូទាំង​កោះ។ រដ្ឋាភិបាលទោះ​បី​ជា​បាន​ដាក់​បំរាម​រឹត​ត្បិត ប៉ុន្តែ​ពី​ដំបូង​ត្រូវ​បាន​គេ​រិះគន់ ហើយ​ប្រជា​ជន​​នៅ​តែ​បន្ត​ស្ថិត​ក្រោម​បំរាម​កម្រិត​៣ស្ទើរ​រយៈ​ពេល​៣​ខែ។​

នៅ​ពេល​វីរុស Alpha បាន​ផ្ទុះ​ឈាន​ដល់​កម្រិត​កំពូល តៃវ៉ាន់​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ជាង​៥០០​នាក់​ក្នុង​មួយ​ៗ​ថ្ងៃ។ ​ករណី​ស្លាប់​ត្រូវ​បាន​កត់​ត្រា​៨៣០​នាក់​នាក់ក្នុង​នោះ​មាន​ស្ត្រី​វ័យ​ខ្ទង់​​៧០​ឆ្នាំ​ម្នាក់​ផង​កាល​ពី​ថ្ងៃ​ពុធ។

លោក Chen បាន​និយាយ​​ក្នុង​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ពុធថា នេះ​គឺ​គ្រាន់​តែ​ជា​ការ​​ចាប់​ផ្តើម​នៃ​សេចក្តី​សង្ឃឹមប៉ុណ្ណោះ​ ហើយ​អាជ្ញាធរនឹង​បន្ត​តាម​ដាន​ស្ថានភាព​មួយ​រយៈ​ពេល​ទៀត​មុន​ពេល​បន្ធូរ​បន្ថយ​បំរាម​រឹត​ត្បិត។

ប្រធានាធិបតី​តៃវ៉ាន់​ពេល​ចាក់​វ៉ាក់សាំង

បំរាម​ត្រូវ​បាន​ទម្លាក់​ដល់​កម្រិត​ពីរ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា ប៉ុន្តែ​មិន​មែន​គ្រប់​រដ្ឋាភិបាល​​ថ្នាក់​ខេត្ត​​​បាន​អនុម័ត​ទាំង​ស្រុង​នោះទេ។ ផ្ទុយ​ទៅ​វិញ ខេត្ត និង​ស្រុក​មួយ​ចំនួន​នៅ​តែ​រក្សា​បំរាម​តឹង​តែង​ដដែល។ នៅ​ទី​ក្រុង​មួយ​ចំនួន សិស្សានិសិស្ស​បាន​វិល​ត្រឡប់​ទៅ​សាលា​រៀន​វិញ ភោជនីយដ្ឋាន​បើក​ដំណើរ​ការឡើង​វិញ​សម្រាប់​ភ្ញៀវ​ដែល​ទទួល​ទាន​តែ​ម្នាក់​ឯង ហើយ​កីឡា និង​កន្លែង​កម្សាន្ត​ក៏​​បើក​ឡើង​វិញ​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក​ជំទាវ ហ៊ុន ​​ម៉ាណា ​នាំ​យក​ទេយ្យវត្ថុ​ប្រគេន​ដល់​វត្តពុទ្ធគីរី​កម្ពុជា ​ក្នុង​ខេត្តតាកែវ​ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០គ្រួសារ

ព័ត៌មានជាតិ១ ម៉ោង មុន

ទិវា​ជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​លើក​ទី​៨ ​ឆ្នាំ​២០២៥​ នឹង​ប្រារព្ធ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ ៖ ​សូម​កុំ​បារម្ភ​ ឱកាស​ការងារ​នៅ​កម្ពុជា​រាប់សិបម៉ឺន​កន្លែង​កំពុង​រង់​ចាំ​បងប្អូន​ខ្មែរ​មក​ពី​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តស្វាយរៀង​មាន​តម្រូវ​ការ​ពលកម្ម​ចំនួន ២៦០៤៤នាក់ សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេ​បញ្ជាការ​​​ទ័ព​រុស្ស៊ី៖ សង្គ្រាមលោកលើក​ទី​៣​កំពុង​ចាប់ផ្ដើម ទាមទារ​ការ​កែន​ទ័ព​ថ្មី​១​លាននាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

សន្តិសុខសង្គម១៣ ម៉ោង មុន

ច្រកទ្វារអន្តរជាតិដូង បន្តបិទទាំងស្រុងនៅព្រឹកថ្ងៃទី១៤មិថុនានេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ីរ៉ង់ បន្តសងសឹក ដោយបាញ់មីស៊ីលរាប់រយគ្រាប់ ចូលអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធ្លាក់យន្តហោះ Air India៖ ប្រអប់ខ្មៅត្រូវបានរកឃើញ ខណៈក្រុមគ្រួសារសពរង់ចាំចម្លើយ

Sokha Hotels

ព័ត៌មានពេញនិយម