Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ស៊ើប​អង្កេត​«មន្ទីរ​ពិសោធ​លេច​​ធ្លាយ​»​នៅ​ក្រសួង​ការបរទេស​អាមេរិក

បានផុស

នៅ

លិខិត​បើក​ចំហ​របស់លោក Christopher Ford អតីត​ជំនួយ​ការ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។

ទាំង​នៅ​​​ផ្នែក​សារព័ត៌មាន និង​ការ​ធ្វើ​​នយោបាយ ប្រសិន​បើ​គ្មាន​គោល​ការណ៍ ឬ​​​​ការ​បង្កើត​​​​ពិភព​ដ៏​​ខ្មៅ​ងងិត​​នៃ​ដំណោះ​ស្រាយ​គឺ​គ្មាន​ការងារ​ ​ដែលជា​​ពួកការិយាធិបតេយ្យ​កម្រិត​ទី​២ បញ្ហា​អង្គហេតុ និង​បញ្ហា​សុចរឹត​ភាព​បញ្ញា។

យោង​តាម​បរិមាណ​គួរ​ឲ្យ​កត់​សំគាល់​នៃ​ភាព​មិន​សម​ហេតុ​ផល​ដែល​​ត្រូវ​បាន​សរសេរ​ចេញ​ក្នុងរយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​​ពី​ជម្លោះ​​នៅ​​​​ក្រសួង​ការបរទេស​អាមេរិក​អំពី​របៀប​​ស្វែង​រក​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩ (SARS-CoV-2) ​​នៅ​ក្នុង​​សប្តាហ៍​បញ្ចប់​​នៃ​រដ្ឋបាល​ប្រធានាធិបតី លោក​ ដូណាល់​ ត្រាំ ខ្ញុំ​សង្ឃឹម​ថា លិខិត​បើក​ជំហ​នេះ​នឹង​ជួយ​បង្កើត​កំណត់​ត្រា​សម្រាប់​​អ្នក​ដែល​នៅ​​តែ​យក​ចិត្ត​ទុក​ដាក់​ពីការ​ពិត​។

និយាយ​ឲ្យ​ចំទៅខ្ញុំ​បាន​សរសេរ​នេះ ពី​ព្រោះ​​ខ្ញុំ​ធុញ​ទ្រាន់​នឹង​ទ្រឹស្តី​ឃុប​ឃិត ឆោត​ល្ងង់ និង​ចម្លែក​ ដែលកំពុង​ត្រូវ​បាន​ប្រកាស​ដោយ​​អ្នក​​​ដែល​ដឹង​រឿងទាំង​នោះ។ ខ្ញុំ​ទទួល​ស្គាល់​ថា រឿង​រ៉ាវ​ឃុប​ឃិត​ទាំង​នេះ​ សម្រាប់​អ្នក​​ដែល​​មាន​គំនិត​ណា​ម្នាក់ ​ការ​បដិសេធ​ដោយ​ខ្លួនឯង​ សូម្បី​តែនៅ​ចំពោះ​​​​មុខ​មាត់​របស់​ពួក​គេ។ (ពេល​នរណា​ម្នាក់​ដែល​កំពុង​ព្រមាន​គោល​នយោបាយសហគមន៍​​​​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​អំពី​ការ​គំរាម​កំហែង​ដល់​សហរដ្ឋ​អាមេរិក និង​ពិភព​ប្រជា​ធិបតេយ្យ​ ពី​មហិច្ឆតា​ភូមិ​សាស្ត្រ​នយោបាយ​របស់​​បក្ស​កុម្មុយ​និស្ត​ចិន​ រាប់​ទាំង​​នៅ​ក្នុង​សៀវភៅ​សិក្សា​ពីរ​ក្បាល និង​​​អត្ថបទ ទាំង​​​សុន្ទរកថា ទាំងមាន​​នៅ​ក្នុង​​សមត្ថភាព​ផ្លូវ​ការ​នៅ​ក្រសួង​ការ​បរទេស​អាមេរិក តើ​ខ្ញុំ​​​កំពុង​ការពារបក្ស​កុម្មុយ​និស្ត​ចិន​​ពី​ការ​ទទួល​ខុស​ត្រូវ​​មែន​ទេ​?

ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​​បាន​​ប្រឡូក​ក្នុង​រឿង​នយោបាយ​រយៈ​ពេល​យូរ​គ្រប់គ្រាន់​​ដើម្បី​ដឹង​ពី​​ភាព​មិន​ត្រឹម​ត្រូវ​​​ដែល​​​​រឿង​រ៉ាវ​ងាយ​ស្រួល​​វាយ​ប្រហារ​​លើ​ការ​ពិត​ទាំង​​ខុស​​​ឆ្គង​ និងកំហឹង​នៃ​ការ​សម្តែងឡប់​សតិ​​​គឺ​គួរ​ឲ្យ​អស់​សំណើច​ជាង​ការ​វិភាគ​ដ៏​ម៉ត់ចត់។ ដូច្នេះ​ការ​ផ្តល់​ភាព​ច្បាស់​លាស់​នៅ​ទី​នេះ​ប្រហែល​ជា​​មិន​ផ្លាស់​ប្តូរ​អ្វី​ឡើយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម។

ខ្ញុំ​ក៏​​ព្យាយាម​ធ្វើ​​នូវអ្វី​ដែល​មិន​ប្រក្រតី​នៅ​ទី​នេះ។ ជា​ជាងការ​​ប្រើ​លិខិត​​​​​ដើម្បី​បង្កើត​ និង​ចែក​ចាយ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើយ​ ចំពោះ​កំណែ​​ផ្សព្វ​ផ្សាយ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ពី​​ភាព​ងាយ​ស្រួល​ដ៏​ទុច្ចរឹត​​​​ដ៏​សំបូរ​បែប ប៉ុន្តែ​ថា ​ខ្ញុំ​នឹងទុក​ឲ្យ​អ្នក​ដទៃ។ ខ្ញុំ​នឹង​ព្យាយាម​ផ្តល់​​​នូវ​ការ​អះអាង​ជាក់លាក់​តែ​ម្យ៉ាង​គត់​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ឯកសារសហកាលិកដែល​​អ្នក​សារព័ត៌មាន​ដ៏​ស្វាហាប់​នៅ Fox News និង​ Vanity Fair ដែល​​បាន​ដាក់​ចូល​ក្នុង​កំណត់​ត្រា​ជា​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែក​ទី​១៖ កំណត់​ត្រា​ឯកសារច្បាស់​លាស់

ជា​ពិសេស ចាប់​តាំង​ពី​​​បញ្ហា​ស្ថិត​នៅ​ក្នុង​ដៃគឺ​​ជា​តួនាទី និង​គោល​ជំហរ​បស់​ខ្ញុំ​ដើម្បី​ផ្សា​​ភ្ជាប់​ទៅ​នឹង​ការ​ស៊ើប​អង្កេត​​​​ប្រភព​ដើម​នៃ​​​កូវីដ-១៩ ខ្ញុំ​​នឹង​សំអាង​​ទៅ​លើ​ឯក​សារមិន​ចាត់​ចំណាត់​ថ្នាក់​៣​​យ៉ាង​​​ដែល​ខ្ញុំ​បាន​សរសេរ​ខ្លួន​ឯង និង​ផ្ញើ​ទៅ​​អ្នក​ដទៃ​​​នៅ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ដើម​ខែ​​មករា ឆ្នាំ​២០២១។ (​សម្រាប់​កំណត់​ត្រា​ ខ្ញុំ​មិន​​រក្សា​ទុក​ឯកសារ​ទាំង​នោះ​​ទេ​​នៅ​ពេល​ខ្ញុំ​ចាកចេញ​ពី​ក្រសួង។ ទោះ​យ៉ាង​ណា ហោច​ណាស់ ខ្ញុំ​​អរគុណដល់​​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ត្រូវបាន​និយាយកុហកលើ​ប្រធាន​បទ​ទាំង​នេះ​ដែល​ច្បាស់​ជា​បង្ក​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត​ចំពោះ​អ្នក​ដែល​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ និងរក្សា​ទុក​ឯកសារ​យ៉ាង​ច្បាស់​លាស់)។ ខ្ញុំ​រីក​រាយ​ដោយ​​ឃើញ​​រឿង​រ៉ាវ​ស្ថិត​នៅ​​ក្នុង​កំណត់​ត្រា​​សាធារណៈ​ ពី​ព្រោះ​រឿង​រ៉ាវ​គឺ​ច្បាស់​ពិត​ប្រាកដ​ពី​អ្វី​ដល​ខ្ញុំ​កំពុង​ធ្វើ​នៅ​ពេល​នេះ និង​ហេតុ​អ្វី។

ឯកសារ​​៣​ប្រភេទ​ដូច​ខាង​ក្រោម៖

  1. -អ៉ីមែល​មួយ​ ខ្ញុំ​បានផ្ញើ​ទៅ​កាន់​លោក Tom DiNanno និង​ David Asher កាល​ពីថ្ងៃ​ទី៤ ​ខែ​មករា ឆ្នាំ​២០២១ ដែល​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សារព័ត៌មាន Fox News។
  2. . អ៉ីមែល​ឆ្លង​ឆ្កើយ​​គ្នា​រវាង​ខ្ញុំ និង​លោក DiNanno កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​មករា ដែល​អាច​រក​ឃើញ​នៅ​សារព័ត៌មាន Fox News និង​
  3. . សារ​មួយ​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​កាន់​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្រសួង​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ដែលអាច​រក​ឃើញ​នៅសារព័ត៌មាន Vanity Fair។


ផ្នែក​ទី​២៖ ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស្មោះ​ត្រង់ និង​អាច​ការពារ​បាន​ពី​មន្ទីរ​ពិសោធ​​លេច​ធ្លាយ​

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ចាប់​ផ្តើម​ពី​ចំណុច​សំខាន់​។ ដូច​​​សេចក្តី​លំអិត​​ក្នុង​ឯកសារ​ទាំង​នេះ ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្រសួង​ការ​បរទេស​គឺ​អំពី​ការ​ព្យាយាម​ដើម្បី​ធានា​ថា យើង​ទទួល​បាន​ការ​ពិត​​ដោយ​ត្រង់​មុន​ផ្សព្វផ្សាយ​ជា​សាធារណៈ​​ជា​មួយ​នឹង​ជំហានគួរ​ឲ្យ​ទាក់ទាញ ដូច​​​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសលោក Pompeo បាន​ប្រកាស​ថា ស្ថិតិ​​​មិន​អាច​ទៅ​រួច​ទេ​ដែល​វីរុស SARS-CoV-2 ជា​អ្វី​​​ដូច​ជា​​ផលិត​ផល​នៃឧបាយក​ល់​របស់​រដ្ឋាភិបាល​ចិន ដែល​​​បញ្ជូនគំនិត​ផ្តួច​ផ្តើម​​ទៅ​រដ្ឋាភិបាល​បរទេស​ជា​មួយ​នឹង​ទ្រឹស្តី​នេះ ឬ​ការ​សរសេរ​ពី​ប្រទេស​ចិន​ពី​បទ​​​រំលោភ​លើ​អនុសញ្ញា​អាវុធ​ជីវសាស្ត្រ (BWC) ភ្ជាប់​ជា​មួយ​នឹង​កូវីដ-១៩។

ជម្លោះ​នេះ​មិន​ពាក់​ព័ន្ធ​នឹង​​អ្វី​ដែល​ត្រូវ​បាន​ធ្វើដើម្បី​​​ព្យាយាម​បញ្ឈប់​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ប្រភព​ដើម​នៃ​វីរុស និង​អ្វី​ៗ​ដែល​ត្រូវព្យាយាម​ធ្វើ​ដើម្បី​​ធានាបាន​នូវ​​ភាព​ស្មោះ​ត្រង់ និង​សុច​រិតភាព​​នៃ​ការ​ស៊ើប​អង្កេត​​យ៉ាង​ត្រឹម​ត្រូវឡើយ​ ​ពី​ព្រោះវាសំខាន់​ណាស់​សម្រាប់​ពួក​យើង​ដើម្បី​ទទួល​បាន​​​​​ប្រភព​ដើម​កូវីដ-១៩ រាប់​បញ្ចូល​ទាំង​លទ្ធភាព​ដែលថា វា​អាច​លេច​ចេញ​ពី​មន្ទីរ​ពិសោធ​របស់​វិទ្យាស្ថាន​វីរុសសាស្ត្រ​អ៊ូហាន (WIV)។ ខ្ញុំ​គាំទ្រ​​​ពេញ​ទំហឹង​​ក្នុង​ការ​ពិនិត្យ​មើល​សម្មតិកម្ម​​ដែល​​អាច​​លេច​​ចេញ​​ពី​មន្ទីរ​ពិសោធ​ដែល​ច្បាស់ជា​លទ្ធភាព​​​ពិត​ប្រាកដ។

ប៉ុន្តែ​ខ្ញុំ​មិន​មិន​មែន​ទើប​តែ​និយាយ​នៅ​ពេល​ឥឡូវ​នេះ​ទេ។ ខ្ញុំ​បាននិយាយ​តាំង​ពី​មុន​ច្រើន​ហើយ។

សូម​ក្រឡេក​មើល​ឯកសារ ការ​ចាប់​ផ្តើម​​អ៉ីម៉ែល​របស់​ខ្ញុំ​នៅ​ថ្ងៃទី​៤ ខែ​មករា​ ទៅ​លោក DiNanno និង Asher។ នៅ​ក្នុង​សារនេះ ខ្ញុំ​បាន​គូស​បញ្ជាក់​​ពីការ​​ត្រួត​ពិនិត្យ​អាវុធ ​​ការ​ផ្ទៀង​ផ្ទាត់ និង​អនុម័ត (AVC) លើ​ការចោទ​ប្រកាន់បែប​វិទ្យាសាស្ត្រ​របស់​ការិយាល័យ​ Bureau អំពី​វិទ្យាស្ថាន​វីរុសសាស្ត្រ​អ៊ូហាន និង​ការងារ​ចិន​ BW កំពុង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ប្រភព​ដើម​នៃ​វីរុស SARS-CoV-2 គឺ​ពិត​ជា​«សំខាន់​ និង​គួរឲ្យ​បារម្ភ»ខ្លាំង ហើយ​ថា ការ​អះអាង​ដ៏​សំខាន់​ទាំង​នេះ​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​ពិត​ប្រាកដ។

(បាទ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ហៅ​វីរុស “WuFlu”។ ពេល​មួយ​ មុន​ពេល​អង្គការ​សុខភាព​ពិភព​លោក​កំណត់​ឈ្មោះ​​វីរុស​បំប្លែង​ខ្លួន “Alpha” ដោយ​សារ​មនុស្ស​បាន​និយាយ​​ដោយ​សេរី​អំពី​អ្វី​ដូច​ជា​ថា «វីរុស​បំប្លែង​ខ្លួន​អង់គ្លេស ឬ​វីរុស​បំប្លែង​ខ្លួន​អាហ្វ្រិក​ខាង​ត្បូង» វា​ហាក់​ដូច​មិន​អយុត្តិធម៌​ក្នុង​ការ​ដាក់​ឈ្មោះ​វីរុស​ដើម​ថា​ពិត​ជា​ចេញ​មក​ពី​អ៊ូហាន។ ខ្ញុំ​ភ័យ​ខ្លាច​នៅ​ពេល​មួយ​ខ្ញុំ​បាន​ហៅ​​ថា វីរុស “KungFlu”ដែរ។ គ្មាន​អ្វី​ដែល​ស្តាប់​ទៅ​ដូច​ជា​ឆ្លាត​ទេ​ក្នុង​ការ​គិត​ឡើង​វិញ​ដូច​ដែល​ខ្ញុំ​ខ្លាចថា ​វា​បាន​កើត​ឡើង​នៅ​ពេល​នោះ។ ប៉ុន្តែ​សូម​ចាំ​ថា​ នោះ​គឺ​ជា​អ៉ីម៉ែល​ផ្ទៃ​ក្នុង មិន​​មាន​បំណង​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ។ ប្រសិន​បើ ​​ខ្ញុំ​បាន​សរសេរ​សារ​ទាំង​នេះ​ដោយ​ភ្នែក​ម្ខាង​ដើម្បី​ចេញ​ផ្សាយ​ជា​សាធារណៈ ខ្ញុំ​នឹង​មិន​បំភាន់​ទេ)។

ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​អ៉ីម៉ែល​ ខ្ញុំ​បាន​រំលឹក​ DiNanno និង​​ Asher ថា ខ្ញុំ​ដឹក​នាំ​ពួក​គេ​មួយ​ខែ​ ឬ​​លឿន​ជាង​នេះ​ដើម្បី​បង្កើត​ក្រុម​អ្នក​ជំនាញ​ត្រួត​ពិនិត្យ ឬ​ដំណើរ​ការ​ដែល​អាច​ពាក់​ព័ន្ធ​នឹង​​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នក​ជំនាញ​ស៊ើប​អង្កេត​ពិត​ប្រាកដ​​សម្រាប់​វាយតម្លៃ​ភាព​រឹង​មាំ​នៃ​ការ​អះ​អាង​របស់ AVC។ ប៉ុន្តែ​ខ្ញុំ​បាន​សួរ​ពួក​គេ​ថា ហេតុ​​អ្វីបានជា​គ្មាន​ការ​រីក​ចម្រើន​​ចំពោះ​ការ​អះ​អាង​របស់​ក្រុម​ការងារ​ដែល​បាន​ត្រួត​ពិនិត្យ? ​ហេតុ​អ្វី​បាន​ជា​ពួក​គេប្រឹង​ប្រែង​ជុំ​វិញ​អន្តរកម្ម​រាល​ដាលនូវ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​មុន​ពេល​យើង​ដឹង​ថា​ តើ​ការ​អះ​អាង​ទាំង​នេះ​​អាច​​​ត្រូវ​បាន​ឆ្លង​កាត់​អ្នក​វិទ្យាសាស្ត្រ​ភាគី​ទី​៣​ដោយ​មាន​គោល​បំណងច្បាស់​លាស់?

ដូច​ខ្ញុំ​និយាយ​នៅ​ក្នុង​សារ​​ថ្ងៃ​ទី​៤ ខែ​មករា ខ្ញុំ​ចង់​ទាមទារ​តម្លាភាព​បន្ថែម​ទៀត​ពី​ PRC  ជា​ពិសេស​ចំពោះ​ការ​បិទ​​​បាំង​កូវីដ-១៩​ពី​ដំបូង ប៉ុន្មាន​សប្តាហ៍​ដំបូង នៅ​ពេលភាព​ស្មោះ​ត្រង់ និង​សកម្មភាព​ម៉ឺង​ម៉ាត់អាច​ធ្វើ​ឲ្យ​ខុស​ប្លែក​គ្នា​យ៉ាង​ធំឈាន​ទៅ​រក​ការ​ស្លាប់មនុស្ស​រាប់​លាន​នាក់ និង​ការ​រង​ទុក្ខ​វេទនា​មិន​អាច​រៀប​រាប់​បាន ព្រម​ទាំង​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​អាក្រក់។ ខ្ញុំ​បាន​អះ​អាង​ជា​ថ្មី​ថា ៖«ការស៊ើប​អង្កេត​ប្រភព​កូវីដ​ពិត​ជា​សំខាន់​ណាស់ ហើយ​ខ្ញុំ​រីក​រាយ​ដើម្បី​ចុច​ជើង​របស់​ពួក​គេ​ទៅ​លើ​ភ្លើង​ដើម្បី​ភាព​ស្មោះ​ត្រង់ និង​ភាព​ច្បាស់​លាស់​ដែលរហូត​ដល់​ពេល​នេះ​​ពួក​គេបដិសេធ​ផ្តល់ឲ្យ»។

ទោះ​ជា​យ៉ាង​ណា ក្នុង​សារ​ថ្ងៃ​ទី​៤ ខែ​មករា ខ្ញុំ​ក៏​បាន​សង្កត់​ធ្ងន់​ថា ​តើ​វា​សំខាន់​យ៉ាង​ណា​ដែល​យើង​ទទួល​បាន​ការ​ពិត​ដោយ​ត្រង់​មុន​ពេល​​ចេញ​ជា​សាធារណៈ ក្នុង​នាម​ជា​រដ្ឋាភិបាល​អាមេរិក​​ដែល​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ជា​ចិន​បង្កើត​មេ​រោគ​នេះ៖

«យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​​​ពី​អ្វី​ដែល​យើង​និយាយ​គឺ​រឹង​មាំ និង​ឆ្លង​កាត់​​​អ្នក​ជំនាញ​ពិត មុន​ពេល​យើង​ប្រឈម​នឹង​រឿង​អាម៉ាស់ និង​ខូច​កិត្តិយស​​នៅ​​សាធារណៈ។ ដូច​ខ្ញុំ​បាន​និយាយ​ដដែល​ៗ​អីចឹង ប្រសិន​បើ​​ការ​សន្និដ្ឋាន​របស់​​អ្នក​ត្រឹម​ត្រូវ ខ្ញុំ​​រីក​រាយ​ដែល​​ឈរ​នៅ​ជួរ​មុខ​​ស្រែក​ពី​លើ​ដំបូង​អំពី​ពួក​គេ ព្រោះ​វា​នឹង​អាច​ក្លាយ​ជា​កំហឹង​ដ៏​ធំ។ ហើយ​អ្នក​ប្រហែល​ជាត្រូវ។ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​​កន្លែង​ដែល​ការ​ពិត​គឺ​កុហក​យ៉ាង​ពិត​ប្រាកដ។ បញ្ហាទាំង​នេះ​មាន​សារៈ​សំខាន់​ ហើយយើង​ត្រូវ​ការទទួល​បាន​ពី​ចំណុច​​សូន្យ ប៉ុន្តែយ៉ាងតឹងរឹង​ អាច​ការពារ​​បាន​​ និងពិតប្រាកដ»។

ដូច្នេះ​ការ​រំខាន​របស់​ខ្ញុំ​​បង្ហាញ​​ក្នុង​សារ​នោះ​ថា លោក DiNanno បាន​អូស​ជើង​របស់គាត់​ទៅ​តាម​ទិស​ដៅ​របស់​ខ្ញុំ​ដើម្បី​ជីវសាស្ត្រ​កម្រិត​អ្នក​ជំនាញ និងពិនិត្យ​លើ​​ស៊ើប​អង្កេត​នៃ​​ការ​ងារ​របស់​លោក David Asher។ ខ្ញុំ​បាន​ព្រមាន DiNanno ​ថា ការ​និយាយ​លេង​បែប​នេះ​មើល​ទៅ​មិន​ល្អ៖ សូម​កុំ​បន្ត​ផ្តល់​ចំណាប់​អារម្មណ៍​​ថា AVC ភ័យ​ខ្លាច​ពិនិត្យ​ពី​ក្រុម​ការងារ។ ខ្ញុំ​បាន​ទទួច​ថា គាត់​ប្រាប់​ខ្ញុំ​នៅ​ពេល​ពួក​គេ​​មាន​ផែន​ការ​ពិត​ប្រាកដ​ពី​​ការ​ចោទ​ប្រកាន់​ទាំង​នោះត្រូវ​យក​មក​​ពិនិត្យ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ពិត​ប្រាកដ។ វាមាន​ទាំង​អស់​នៅ​ក្នុង​អ៉ីមែល។

ថ្ងៃ​បន្ទាប់ ទី​៥ ខែ​មករា ពេល​ខ្ញុំ​​នៅ​តែ​មិនទាន់បាន​ការ​ឆ្លើយ​តប​ពី DiNanno ពី​របៀប​ដែល​ពួក​គេ​ធានាថា ការ​អះ​អាង​បែប​វិទ្យាសាស្ត្រ​​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ពិត​ប្រាកដ ខ្ញុំ​បាន​ផ្ញើ​អ៉ីម៉ែល​ទៅ​គាត់​ម្តង​ទៀត។ (ខាង​ក្រោម​ជា​សារ​​ថ្ងៃ​ទី​៥-៦​ ខែ​មករា ដែល​បាន​ចេញ​ផ្សាយ​នៅ​ Fox News)។ ខ្ញុំ​​​ទទួល​ស្គាល់​ថា ខ្ញុំ​រវល់ ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​ក៏​ច្បាស់​ណាស់​អំពី​ការ​ផ្ទិត​ផ្ទង់​​របស់​ខ្ញុំ​​ដើម្បី​​ធានា​ថា យើង​ទទួល​បាន​ការ​ពិត​ដោយ​ត្រង់​លើ​បញ្ហាសំខាន់​នៃ​ប្រភព​ដើម​កូវីដ-១៩​:

«​វាកំពុង​​ក្លាយ​ជា​រឿង​​​អាម៉ាស់ ហើយ​បើ​ខ្ញុំ​អាច​​​​និយាយដូច្នេះ​​ ច្រើន​ជាង​ការ​ព្រួយ​បារម្ភ​តិច​តួច​ ដែល AVC ទំនង​ជា​​​នៅ​តែ​កំពុង​គេច​ពី​ការ​ចូល​រួម​​កម្រិត​អ្នក​ជំនាញ​ដើម្បី​វាយ​តម្លៃ​ការ​ចោទ​ប្រកាន់ WIV របស់​ខ្លួន សូម្បី​នៅ​ពេល​វា​កំពុង​បន្ត ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​​​សង្ខេប​ពី​ការ​អះអាង​របស់​ខ្លួនដែល​មិន​ឆ្លង​កាត់​អ្នក​ជំនាញ»។​

លោក DiNanno បាន​ឆ្លើយ​តប​សារ​របស់​ខ្ញុំ​នៅ​ថ្ងៃ​ទី៥ ខែ​មករា​ ដោយ​រអាក់រអួល​ពី​របៀប​ដែល​ពួក​គេ​កំពុង​ធ្វើ​​ការ​ស៊ើប​អង្កេតពី​បទ​​រំលោភ​លើ​ការ​គ្រប់​គ្រង​​អាវុធ​ដែល​អាច​កើត​មាន។ (នេះ​ជា​សារ​កណ្តាល​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​មករា)។ គាត់​បាន​បញ្ជាក់​ថា នោះ​​ពិត​ជា​អ្វី​ដែល​យើង​បាន​ធ្វើ ហើយ​នឹង​បន្ត​ធ្វើ​ទៀត»។

សូម​ឈប់​នៅ​ទី​នេះ​បន្តិច។ ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់ អ្នក​នឹង​កត់​សំគាល់​​ថា ការ​លើក​ឡើង​នេះ​​ពី​ការ​ស៊ើប​អង្កេត​លើ​បទ​រំលោភ​លើ​ការ​គ្រប់​គ្រង​អាវុធ​ដែល​អាច​កើត​មាន។ លោក DiNanno បាន​បង្ហាញ​សញ្ញា​ថា AVC បាន​ចាត់​ទុក​ខ្លួន​ឯង​ថា ​មិន​ផ្តោត​ខ្លាំង​លើ​ប្រភព​ដើម​នៃ​ជំងឺ SARS-CoV-2 ជា​ពិសេស​ជាង​នេះ​ទៀត​នោះ ចំពោះ​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​រំលោភលើ​សន្ធិ​សញ្ញា​អាវុធ​ជីវសាស្ត្រ​តាម​រយៈការ​បង្កើត​មេ​រោគ។ ពួក​គេ​ទំនង​ជា​ជឿ​ថា កូវីដ-១៩​ជា​ការ​ប្រឹង​ប្រែង​អាវុធ​ជីវសាស្ត្រ (BW)​ ខុស​ច្បាប់ ឬ​ប្រហែល​ជា​សូម្បីភ្នាក់​ងារ BW មួយ​ដែល​មាន​ចេតនា​​​លើ​ពិភព​លោក បន្ទាប់​ពី​ក្រុង​ប៉េកាំង​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួន​យ៉ាង​សម្ងាត់ ដូច​ដែល​លោក Asher បាន​ផ្តល់​យោបល់គួរ​ឲ្យ​កត់សំគាល់​ជា​សាធារណៈ​​ដែល​នា​ពេល​ឥឡូវ​នេះ​ ក្រសួង​ការ​បរទេស​អាមេរិក​បាន​បញ្ចប់កិច្ច​សន្យា​ពិគ្រោះ​យោបល់​របស់​គាត់។ (​​អ្នក​អាចឃើញ​លោកលេច​ធ្លោ​យ៉ាង​ម៉ត់​ចត់ ប្រយ័ត្ន​ប្រយែង និង​​វិធីសាស្ត្រ​នៅក្នុង YouTube)។

ក្នុង​បរិបទ​នេះ ខ្ញុំ​គិត​ថា វា​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដូច​ដែល​ខ្ញុំ​បាន​ចាំ​នៅ​ក្នុង​អ៉ីម៉ែល ថ្ងៃ​ទី​៤ ខែ​មករា ផ្ញើ​ទៅលោក DiNanno ដែល​ក្នុងនោះ​ការ​សង្ខេប​កាល​ពី​​ខែ​ធ្នូនៅ​ពេល​ AVC ផ្តល់​ឲ្យ​ទ្រឹស្តីប្រភព​ដើម WIV លោក​ដំបូង​មក​​ខ្ញុំ ដែល​នៅ​ចំណុច​នេះ លោក Asher បាន​លើក​ឡើង​ថា វីរុស SARS-CoV-2 ប្រហែល​ជា​ភ្នាក់ងារ​ជ្រើស​រើស​ហ្សែន (GSA) ដែល​ចិន​បាន​កំពុង​ប្រើ​ដើម្បី​គោល​ដៅលើ​ពួក​យើង ដូចភស្តុតាង​ការ​ពិត​នៅ​មហា​អនុ​តំបន់​អាហ្វ្រិក​សាហារា​មិន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ-១៩​ជា​ច្រើន ខណៈ​សហរដ្ឋ​អាមេរិក​រាយការណ៍។ (ច្បាស់​ណាស់​ថា អ្នក​មិន​ត្រូវ​ការ​ខ្ញុំ​ឲ្យ​បញ្ជាក់​​ថា​តើ​ទស្សនៈ​នេះ​មិន​គាំទ្រ​​ការ​វិភាគ​​លើ​ផ្នែក​របស់​វា និង​ប៉ះ​ពាល់គួរ​ឲ្យ​ស្អប់​ខ្ពើម​ទៀត​ផង មិន​ថា​អីចឹង? ខ្ញុំនឹង​ទុក​ឲ្យ​អ្នក​ធ្វើ​ការ​លើ​រឿង​នេះខ្លួន​ឯង)។

ទោះ​ជា​យ៉ាង​ណា សំណាង​ល្អ លោក DiNanno ក៏​បាន​បញ្ជាក់មក​ខ្ញុំ​ក្នុង​ការ​ឆ្លើយ​តប​ថ្ងៃ​ទី​៥ ខែមករា​ថា ឥឡូវ​នេះ AVC បាន​បង្កើត​​ក្រុម​អ្នក​ជំនាញ​​ដើម្បី​ពិភាក្សា​ពី​ការ​អះ​អាង​បែប​វិទ្យាសាស្ត្រ​ដែល​​​បាន​កើត​ឡើង​​កាល​បី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ទី​៧ ខែ​មករា។ (ទី​បំផុត ដូច​ការ​កត់​​សំគាល់​ក្នុង​អ៉ីម៉ែល​​ថ្ងៃ​ទី​៤ ខែ​មករា ខ្ញុំ​បាន​កំពុង​ទាម​ទារ​​ឲ្យ​អ្នក​ជំនាញ​​ពិនិត្យ​​មើល​ទឡីករណ៍វិទ្យាសាស្ត្រ​របស់ AVC ចាប់​តាំង​ពី​ពួក​គេ​បាន​មក​រក​ខ្ញុំ​ពី​ដំបូង​ចំពោះ​បញ្ហា​នេះ​នៅ​ការិយាល័យ​របស់ខ្ញុំ​​កាល​ពី​ខែ​ធ្នូ)។

ទោះ​បី​ជា​យ៉ាង​ណា​ ចំពោះ​ក្រុម​អ្នក​ជំនាញ​នេះ ខ្ញុំបាន​សរសេរទៅ DiNanno ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ​​ដោយ​​សង្កត់​ធ្ងន់​​ថា​តើ​សំខាន់​យ៉ាង​ណា​ដែល​យើងទទួល​បាន​អ្នក​វិទ្យាសាស្ត្រ​ពិត​ប្រាកដ​​​​សម្រាប់​​ពិនិត្យ​​លើ​ការ​ចោទ​ប្រកាន់​របស់ AVC មុន​ពេល​យើង​​ទាមទារ​ជា​សាធារណៈ​ដ៏​ភ្ញាក់​ផ្អើល​បែប​នេះ។

«ដូច​ខ្ញុំបង្ហាញ​ពី​មុន មាន​អ្វី​ម្យ៉ាង​ ​ស្តាប់​ទៅ​ដូច​ជា​វិទ្យាសាស្ត្រ​និយាយ​នៅ​ពេលធ្វើ​ការ​អះ​អាង​ពីឧបាយកលដែល​មិន​មែន​ជា​រឿង​ដូច​គ្នា​ដែល​​ត្រឹម​ត្រូវ​នោះ​ទេ។ ខ្ញុំ​មិន​មាន​ជំនាញ​វិទ្យាសាស្ត្រ​ដើម្បី​រិះ​គន់​ពី​ការ​អះ​អាង​របស់​ David។ តាម​ពិត​ទៅ​គាត់​មិន​បាន​បណ្តុះ​បណ្តាល​​បច្ចេកទេស​ជាក់​លាក់​ពី​ដំបូង​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា គាត់​ខុស​ទេ ប៉ុន្តែ​​វា​ប៉ះ​ពាល់​​ដល់​​របៀប​ដោះ​ស្រាយ​ដែល​ស្មុគ​ស្មាញ និង​ការ​អះ​អាង​ដ៏​ចម្រូង​ចម្រាស​ដែល​​អ្នក​កំពុង​ធ្វើ​ពី​ជីវសាស្ត្រ​ដ៏​អាក្រក់។ បើ​អ្នក​ត្រូវ អ្នក​គួរ​មាន​ឆន្ទៈ​បង្ហាញ​​ ហើយ​ប្រឈមមុខ​​នឹង​​អ្នក​ជំនាញ​ដែលមិន​ដូច​មនុស្ស​​ដែល​ពាក់​ព័ន្ធ​នឹង​ការ​សាង និង​បង្កើត​​ទឡ្ហីករណ៍​​សម្រាប់​អ្នក​ដែល​​បាន​ហ្វឹក​ហាត់​ជំនាញ​វិទ្យាសាស្ត្រ​​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ការ​អះអាង​ទេ។ ខ្ញុំ​មិន​ដឹង​ថា ធ្វើ​ដូច​ម្តេច​ទើប​ខ្ញុំដឹង​កាន់​តែ​ច្បាស់​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​​ក្រោយ​នេះ។ ការ​ចោទ​ប្រកាន់​របស់​អ្នក​​​គឺ​ទាក់​ទាញ​ខ្លាំង​ និង​​មាន​សក្តានុពល​​ ប៉ុន្តែ​វា​ជា​ហេតុ​ផល​ច្បាស់​លាស់​ដែល​ពួក​គេ​ត្រូវ​ការ​សាក​ល្បង និង​វាយ​តម្លៃ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ការ​អះ​អាង​របស់​អ្នក​ត្រូវ​ការ​វាយ​តម្លៃ​ដោយ​អ្នក​ជំនាញ​ពិត​ប្រាកដ​មិន​មែន​គ្រាន់​តែ​គ្រវីក្បាល​ដូច​គ្រាប់​កាំភ្លើង​នៅ​លើ​រទេះ​រុញ​នៅ​ចំពោះ​មុខ​អ្នក​មិន​មែន​អ្នក​វិទ្យាសាស្ត្រ​ដែល​បន្ទាប់​មក​ហ៊ាន​បង្ហាញ​ថា​អ្នក​ខុស​នោះ​ទេ»។

វា​ពិត​ជា​សំខាន់​ណាស់​ដើម្បី​ទទួល​បាន​ការ​វាយ​តម្លៃ​កម្រិត​អ្នក​ជំនាញ​ពិត​ប្រាកដទៅ​លើ​ការ​អះ​អាង​បែប​វិទ្យាសាស្ត្រ AVC កំពុង​ធ្វើ​ពិសោធ​ពី​ប្រភព​ដើម ពី​ព្រោះ​ការ​ស៊ើប​អង្កេត AVC ទំនង​ជាឆ្លង​កាត់​​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជំនាញ​ក្រសួង​ ទាំង​ការិយាល័យ​របស់​ខ្ញុំ​ និង​ AVC ​ដែល​ការិយាល័យ​នីមួយ​ៗ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​​នេះ និងសហ​គមន៍​ស៊ើប​ការណ៍​អាមេរិក។

ផ្នែក​ទី​៣៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ

ហោច​ណាស់ ឱកាស​ដំបូង​សម្រាប់​ការ​ត្រួត​ពិនិត្យ​វិទ្យាសាស្ត្រ​បាន​កើត​ឡើង​​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ពេល​ក្រុម​អ្នក​ជំនាញ​​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ការិយាល័យ AVC ដែល​មាន​ឱកាស​ពិភាក្សា​គ្នា​អំពី​ភស្តុតាង​ស្ថិតិ​​ដែល AVC កំពុង​​ពឹង​ផ្អែក​លើ​ការ​អះអាង​របស់​ខ្លួន​​ដល់​ខ្ញុំ និង​អ្នក​ដទៃ​ដែលថា វីរុស SARS-CoV-2 គួរ​តែ​ជា​លទ្ធផល​នៃ​ការ​រៀប​ចំ​របស់​រដ្ឋាភិបាល​ចិន។

ជា​អកុសល ដូចខ្ញុំ​នៅ​​ចាំ​នៅ​ថ្ងៃ​បន្ទាប់ (ទី​៨ ខែ​មករា) ទោះ​បី​ជា​ខ្ញុំ​បាន​ទទួច នៅ​ក្នុង​កថាខណ្ឌ៣​ចុង​ក្រោយ​នៃ​អ៉ីម៉ែល​ថ្ងៃ​ទី​៦ ខែ​មករា ថា សមាជិក​នៃ​ក្រុម​អ្នក​ជំនាញ​ផ្សេង​ៗ​មាន​​អត្ថប្រយោជន៍​ដែល​អាចអាន​ក្រដាស​​មុន»។ AVC មិន​បាន​ចែក​ឯកសារ​ជា​មុន​ទេ។ ដូច​ខ្ញុំ​បាន​ឃ្លាំ​មើល​នៅ​ថ្ងៃ​ទី​៨ ខែ​មករា «AVC មិន​បាន​ផ្តល់​ឲ្យ​ពួក​យើង​នូវ​ក្រដាស​ជាក់​ស្តែង​មុន​ពេល​កិច្ច​ពិភាក្សាកាល​ពី​ម្សិល​មិញ ដូច្នេះ​អ្នក​ចូល​រួម​ភាគ​ច្រើន​បំផុត​មិន​បាន​ស្វែង​យល់​លំអិត​ទេ»។

ទោះ​បី​ជា​យ៉ាង​ណា វា​មិន​ត្រូវ​បាន​​សមាជិក​ក្រុម​ផ្សេង​ចង្អុល​បង្ហាញ​ពី​គុណ​វិបត្តិ​សំខាន់​ៗ​​មួយ​ចំនួន​នៅ​ក្នុង​ទឡ្ហីករណ៍ស្ថិតិ​ដែល​ត្រូវ​បាន​បក​ស្រាយ​ផ្ទាល់​មាត់​ទៅ​ក្រុម​អ្នក​ជំនាញ​ដោយ​​អ្នក​វិទ្យាសាស្ត្រ​ដែល​ AVC ទំនង​ជា​ត្រូវ​បាន​ឆ្លើយ​តប​ច្រើន​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ បន្ទាត់ទឡ្ហីករណ៍ស្ថិតិ។ (ឈ្មោះ​របស់​គាត់​ល្បី​ល្បាញ ប៉ុន្តែ​ខ្ញុំ​បាន​ជ្រើស​រើស​មិន​ឲ្យ​គាត់​​យកតែ​មួយ​ក្នុង​ចំណោម​សារ​របស់​ខ្ញុំ​ទៅ​​សហសេវិកនៅ​ក្រសួងទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ​អ្នក​វិទ្យាសាស្ត្រ​គួរ​មាន​សេរីភាព​ខ្លះ​ដើម្បី​ស្វែង​យល់​ពី​វិទ្យាសាស្ត្រ​ក្នុង​ចំណោម​ពួក​គេ។ កង្វល់​របស់​ខ្ញុំ​គឺថា ​​អ្វី​ដែល​​រដ្ឋាភិបាល​​អាមេរិកបាន​អះ​អាង បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ។ ទោះ​ជា​យ៉ាង​ណា ជា​ជាង​​អូស​គាត់​ធ្លាក់​ទៅ​ក្នុង​ជម្លោះ កំណត់​ហេតុ​​​របស់​ខ្ញុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដែល​ការ​អះអាង​របស់​បុរស​ម្នាក់​នេះ​បាន​ក្លាយ​ជា​ទឡ្ហីករណ៍​ដ៏​ប្រសិទ្ធភាព​របស់ AVC ដោយ​សារ​ការិយាល័យ​បាន​លើក​កម្ពស់​ពួក​គេ​ជា​អន្តរការី)។

ខ្ញុំ​​នឹង​ទុក​ឲ្យ​អ្នក​នូវ​ការ​រិះ​គន់​​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​ក្រុម​ជំនាញ​ផ្សេង​អំពី​​ករណី​ស្ថិតិ AVC កំពុង​ត្រូវ​បាន​ធ្វើ​ យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ការ​សង្ខេប​លើក​ទី​១​ដែល​ពួក​គេ​ផ្តល់​ឲ្យ​ខ្ញុំ​នៅ​ការិយាល័យ​​​ក្នុង​ខែ​ធ្នូ ទោះ​ជា​​អ្នក​អាច​​អាន​សេចក្តី​លំអិត​យ៉ាង​ស្ងប់​ស្ងាត់​​នូវ​សារ​ថ្ងៃ​ទី​៨ ខែ​មករា ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​សហសេវិក​​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្រសួងការបរទេស​នៅ​ថ្ងៃ​បន្ទាប់។ (សារ​របស់​ខ្ញុំ​ផ្តោត​លើ​ទឡ្ហីករណ៍​​ស្ថិតិ, ផ្តល់​នូវ​ភាព​លេច​ធ្លោ​ដែល​​​ពេញ​ចិត្ត​​ក្នុង​សេចក្តី​សង្ខេប​របស់ AVC; ខ្ញុំ​មិន​បាន​គាំទ្រ​ឲ្យ​សង្ខេប​ចំពោះ​កិច្ច​ពិភាក្សារបស់​ក្រុម​អ្នក​ជំនាញ​​លើ​​បញ្ហា​ទាំង​អស់​ដែល​បាន​​លើក​ឡើង​ទេ)។ ដូច​អ្នក​នឹង​យល់​ ប្រសិន​បើ​យក​ចិត្ត​ទុក​ដាក់​អានខ្លឹម​សារ​ច្រើន​ទំព័ររបស់​ខ្ញុំ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ការអះអាង​ AVC បាន​កំពុង​ធ្វើ​ហាក់​ដូច​ជា​មាន​បញ្ហា​ធំ។  យ៉ាង​ហោច​ណាស់ ការ​អះ​អាង​ទាំង​នោះ​ច្បាស់​ជា​មិន​ទាន់​រួចរាល់​​ដើម្បី​មាន​គោល​ជំហ​​​ផ្លូវ​ការ​​របស់​​ក្រសួង​ការ​បរទេស​អាមេរិក​ឡើយ ដែល​ហេតុអ្វី​បាន​ជា​ខ្ញុំ​ផ្ញើ​សារ​ថ្ងៃ​ទី​៨ ខែ​មករា ដោយ​ព្រមាន​សហសេវិក​របស់​ខ្ញុំឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​​ដំណើរការ​ពី​ការ​អះ​អាង​ស្ថិតិ​ជាក់​លាក់នោះ។

អរគុណ​ដល់សារព័ត៌មាន​ Vanity Fair ខ្ញុំ​ក៏​ដឹង​​ថា DiNanno បាន​ឆ្លើយ​តប​នឹង​កំណត់​ហេតុ​​របស់​ខ្ញុំ​ថ្ងៃ​ទី​៨ ខែ​មករា មួយ​ថ្ងៃ​​ក្រោយ បន្ទាប់​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រសួង។ អ្នក​អាច​រក​ឃើញ​នៅ​តាម​អនឡាញ ដូច្នេះ​ខ្ញុំ​នឹង​មិន​ឆ្លង​​កាត់​ទី​នេះ​ទេ។  នៅក្នុង​ពន្លឺ​នៃ​អ្វី​ដែល​អ្នក​ដឹង​ឥឡូវ​នេះ​​​ភស្តុតាង​ឯកសារ​អំពី​តួនាទី​ជាក់​ស្តែង​របស់​ខ្ញុំ​នៅ​ពេល​នោះ ទោះ​ជា​យ៉ាង​ណា អ្នក​​នឹង​ស្រួលយល់​នូវ​អ្វី​ដែល​ជា​កញ្ចប់​នៃ​ការ​បង្ខូច​ទ្រង់​ទ្រាយ​នៃ​ការ​​ក្លែង​បន្លំ និង​ភាព​មិន​ពិត​ពី​កំណត់​ហេតុ​​របស់ DiNanno។ អ្នក​ប្រហែល​ជា​ចង់ដាក់​ឯកសារ​របស់​យើង​ទាំង​ពីរ​នៅ​ក្បែរ​គ្នា ហើយ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ពន្លឺ​នៃ​ព័ត៌មាន​​ដែល​អ្នក​មាន​ឥឡូវ​នេះ។ ខ្ញុំ​សង្ស័យ​ថា វា​ច្បាស់​ណាស់​ថា កំណត់​ហេតុរបស់​គាត់​រញ៉េរញ៉ៃ មិន​ស្មោះ​ត្រង់ នៃ​ការ​វាយ​ប្រហារ​លើ​ខ្ញុំ ដែលអត្ថបទ​កំហឹង​យ៉ាង​វែងអន្លាយ​​​បក​ស្រាយ​​ដល់​អ្នក​អាន​ដែល DiNanno ​ដឹង​ថា មិន​មានប្រយោជន៍​ដើម្បី​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ពី​គាត់​​ក្នុង​​ខែ​ចុង​ក្រោយ និង​អ្វី​ដែល​គាត់​ផ្ញើ​ទៅ​អ្នក​អាន​​​នៅ​ពេល​មួយ​ជា​ពេល​ដែល​គាត់​ដឹង​ថា ខ្ញុំបាន​លាលែង​ពី​ក្រសួង ហើយ​​នឹង​មិន​មាន​ឱកាស​ដើម្បី​ការពារ​ខ្លួន និង​កែ​តម្រូវ​កំណត់​ត្រា​ទេ។ (យ៉ាង​ណា អរគុណ​ដល់​​មេ​ៗ​របស់​យើង​ដែល​ជា​មនុស្ស​ឆ្លាត។ មនុស្ស​ម្នាក់​ប្រហែល​ជា​អាច​សន្និដ្ឋាន​​ថា​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ដែល​​ថ្នាក់​លើ​របស់​ពួក​យើង​បាន​យកកំណត់​ហេតុ​របស់​ DiNanno ដែល​តាម​ពិត​មើល​ទៅ​ពួក​គេធ្វើ​តាម​ការ​ណែន​នាំ​របស់​ខ្ញុំ​អំពី​ការ​អះអាង​វិទ្យាសាស្ត្រ​របស់ AVC ជាជាង​ការ​ស្រែក​របស់ DiNanno និង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បីការពារការ​អះអាង​ទាំង​នោះ ហើយ​លាប​ណ៌​ខ្ញុំ​ថា​ជា​មនុស្ស​អាក្រក់។ មើល​ខាង​ក្រោម​បន្ថែម)។

ចំពោះ​គោល​បំណង​នៃ​លិខិត​បើក​ចំហនេះ ខ្ញុំ​នឹង​បន្សល់​ទុក​នូវ​បញ្ហា​នៃ​វិទ្យាសាស្ត្រ​​ទៅ​នរណា​ម្នាក់​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ។ ដូចខ្ញុំ​ប្រាប់ DiNanno ក្នុង​សារ​របស់​ខ្ញុំ​ថ្ងៃ​ទី​៤ ខែ​មករា​ថា ៖«ខ្ញុំ​មិន​មាន​ជំនាញ​វិទ្យាសាស្ត្រ​ដើម្បីត្រួត​ពិនិត្យ​ការ​អះអាង​របស់​ David ទេ។ តាមទៅគាត់​មិន​មាន​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ពិត​ប្រាកដ​ពី​ដំបូង​ឡើយ»។ នោះ​ជា​គឺ​ច្បាស់​ណាស់​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​ទទួច​​ឲ្យ AVC បង្កើត​ក្រុម​អ្នក​ជំនាញ និង​ហេតុ​អ្វី ដែល​ទី​បំផុតបន្ទាប់​ពី​​​ពួក​គេ​រៀប​ចំ​ការ​ពិនិត្យ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា វាជា​ភារកិច្ច​របស់​ខ្ញុំ​ដើម្បី​បញ្ចុះ​បញ្ចូល​សហសេវិក​​មួយ​ចំនួន​ដែលមាន​កង្វល់​ខ្លះ​ៗ​ត្រូវ​បាន​អ្នក​ជំនាញ AVC បាន​លើក​ឡើង​ដាក់​ទៅ​ក្រុម​អ្នក​ជំនាញ។ ទី​បញ្ចប់ វា​ប្រហែល​​បង្ហាញថា វិទ្យាសាស្ត្របាន​បញ្ជាក់​ថា វីរុស SARS-CoV-2 គឺ​ជា​លទ្ធផល​នៃ​អន្តរាគមន៍​របស់​មនុស្ស​នៅ WIV។ ប៉ុន្តែ​វានឹង​មិន​មាន​ការ​ទទួល​ខុសត្រូវ​ធ្ងន់​ធ្ងរ​ឡើយ​ឡើយ​សម្រាប់​ពួក​យើង​ក្នុង​ការ​ទទួល​យក​ទ្រឹស្តីជាសាធារណៈ​រហូត​ដល់វាអាច​ឈរ​ជើង​ទាំង​ពីរ​​កាន់​តែ​រឹង​មាំ​ដែលកិច្ច​ពិភាក្សា​ក្រុម​អ្នក​ជំនាញ​ថ្ងៃ​ទី​៧ ខែ​មករា បាន​បង្ហាញនៅ​ពេល​នោះ។

ផ្នែក​ទី​៤៖ ដាក់​ការ​ចោទ​ប្រកាន់មិន​សម​ហេតុ​ផល​ទៅ​ផ្នែក​ផ្សេង

អតីត​សហ​សេវិក​របស់​ខ្ញុំ​មួយ​ចំនួន​ឥឡូវ​នេះ ប្រហែល​​នឹក​ស្រមៃ​ពី​​ការ​​ខ្មាស​អៀនចំពោះ​ព្រឹត្តិការណ៍​ទាំង​អស់ដែល​បាន​រៀប​រាប់​ខាង​លើ ដោយ​អះអាង​ថា ខ្ញុំ​បាន​ព្យាយាម​រារាំង​ការ​ស៊ើប​អង្កេត​ចូល​ទៅ​ក្នុង​សម្មតិក្ម​​មន្ទី​រពិសោធលេច​ធ្លាយ និង​បិទ​ការ​ស៊ើប​អង្កេត​​ណា​មួយ​នៃ​បញ្ហា។ (អរគុណ​ដល់លោក Tucker Carlson ដែល​ធ្វើ​ការ​អះ​អាង​នេះ​ហោច​ណាស់​ពីរ​ដង​តាម​អាកាសធាតុ​។ ឥឡូវ​នេះ ខ្ញុំ​ទទួល​បាន​អ៉ីម៉ែល​ដ៏​កាច​សាហាវ និង​គួរ​ឲ្យ​ស្អប់​ខ្ពើម។ នេះជា​ឧទាហរណ៍ អ្វី​ដែល​ខ្ញុំ​ទទួល​បាន​នៅថ្ងៃ​ទី​៣ ខែ​មិថុនា បន្ទាប់​ពី​លោក Carlson បាននិយាយ​ពី​ខ្ញុំកាល​ពី​ដំបូង​ដូច​ការ​បង្ហាញ​របស់​លោក។

ប៉ុន្តែ​គ្មាននរណា​​​​ម្នាក់​យក​ចិត្ត​ទុក​ដាក់​​ដើម្បី​ស្វែង​យល់ពិត​ប្រាកដ​ពីអន្តរកម្ម​របស់​ខ្ញុំ​ជា​មួយAVC ​ដែល​អាច​គិត​ថា ខ្ញុំ​ចង់​រារាំង​ការ​ស៊ើប​អង្កេត​ចូល​ទៅ​ក្នុង​សម្មតិក្ម​មន្ទីរពិសោធ ដូច​អ្នក​ឃើញអ៉ីម៉ែល​របស់​ខ្ញុំ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា និង​ទី​៥-៦ ខែមករា ពី​អ្វី​ដែល​ខ្ញុំ​បាន​ដក​ស្រង់​យ៉ាង​ទូលំទូលាយ។ (អ្នក​អាចឃើញ​​ខ្លឹម​សារ​ទាំង​នោះ​តាមអនឡាញ​ដោយ​ខ្លួន​ឯង​)។ អ្នក​ក៏​អាច​យល់​ថា ខ្ញុំ​តែងតែ​ច្បាស់​ដូច​កញ្ចក់​អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​បាន​ការ​ពិត​តាម​រយៈ​ការ​ស៊ើប​អង្កេត​ពី​បញ្ហាមន្ទីរ​ពិសោធ​លេច​ធ្លាយ ​ធ្វើ​ឲ្យច្បាស់​ថា «ប្រសិន​បើប្រែសេចក្តី​សន្និដ្ឋាន​របស់ AVC ត្រឹម​ត្រូវ ខ្ញុំ​ខ្លួន​ឯង​រីក​រាយ​មុន​គេ​​ដែល​ស្រែក​ចេញ​ពី​ដំបូង»។

ភស្តុតាង​​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​លើស​ពី​នេះ​ទៀត​គឺ​ស្វែង​រក​ WIV និង​ពិត​ណាស់​ថា ការ​ផ្តោតរបស់​ខ្ញុំ​ផ្អែក​លើ​ការការពារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ដើម្បី​ស៊ើប​អង្កេត​ពី​បញ្ហា​មន្ទីរ​ពិសោធ​លេច​ធ្លាយ​ពី​ការ​មិន​ទុក​ចិត្ត និង​សើច​ចំអក​ដែល​ប្រហែលបិទបាំង​​​នៅ​ក្នុង​ខ្លឹម​សារ​​របស់ខ្លួន​ ប្រសិន​បើ​យើងអូសទាញ​ដោយ​ល្ងង់​ខ្លៅ​នូវ​រដ្ឋ​មន្ត្រី Pompeo, ក្រសួងការ​បរទេស​អាមេរិក និង​រដ្ឋបាល​ចំពោះ​វិទ្យាសាស្ត្រ​ឥត​បាន​ការដែល​​បំបែក​បាន​យ៉ាង​ស្រួល​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សាររបស់​ខ្ញុំ​ថ្ងៃ​ទី​៨ ខែ​មករា។

ផ្នែក​ទី​៥៖ ការ​វាយ​តម្លៃ​សុទ្ធ​

តើ​វា​ទុក​យើង​នៅ​កន្លែង​ណា​ឥឡូវ​នេះ?

មែន​ហើយ បើ​អ្នក​ចង់​យល់​ពី​អ្វី​ដែល​ខ្ញុំ​បាន​កំពុង​ព្យាយាម​ធ្វើ​កំឡុង​ពេលឈ្លោះ​ប្រកែក​គ្នា​នៅ​ក្រសួង​ការ​បរទេស ឥឡូវអ្នក​មាន​ពាក្យ​ពេចន៍​របស់​ខ្ញុំ​ពី​កំណត់​ត្រាសហកាលិក​ផ្ទៃ​ក្នុង។ និយាយ​ឲ្យ​សាមញ្ញ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ពិត​ជា​ឆ្គួត​មែន​ដែល​ផ្សព្វផ្សាយ​ជាសាធារណៈ​អំពី​ការ​អះ​អាង​បែប​វិទ្យាសាស្ត្រ​របស់ AVC ដូច​ដែល DiNanno និង Asher បាន​ជំរុញ ធ្វើ​សេចក្តី​ថ្លែងការណ៍​ជាសាធារណៈ ធ្វើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ផ្តាច់​ការ (រាប់​ទាំង​ចិន) និង​ស្វែង​រកប្រទេស​ចិនពី​បទ​​រំលោភលើ​សន្និសញ្ញា​អាវុធ​ជីវសាស្ត្រ​ជុំ​វិញវីរុស​កូរ៉ូណា មុន​ពេល​​​​​ទទួល​បាន​ការ​អះ​អាង​​បែប​វិទ្យាសាស្ត្រ​​​​​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ដោយ​មាន​គោល​បំណងពី​អ្នក​វិទ្យាសាស្ត្រ​ជា​ភាគី​ទី​៣។

សូម​ឲ្យ​ខ្ញុំ​បញ្ជាក់​ឲ្យ​ច្បាស់​លាស់: ចាប់​ពី​កន្លែង​ដែល​ខ្ញុំ​អង្គុយ​នៅ​ពេល​នោះ ក្នុង​កៅអី​របស់​អនុរដ្ឋ​លេខាក្រសួង​ការបរទេស​សម្រាប់​ការ​គ្រប់​គ្រង​អាវុធ និង​សន្តិសុខ​អន្តរជាតិ ខ្ញុំ​មិន​​ធ្លាប់ឃើញ​ភស្តុតាង​នៃ​ការ​ប្រឹង​ប្រែង​ណា​មួយ​នៅ​ក្រសួង​ការ​បរទេស​​​​ដើម្បី​រារាំងលើ​ការ​ស៊ើប​អង្កេត​នៃ​គំនិតដែល​មន្ទីរ​ពិសោធ​លេច​ធ្លាយ​ទេ។ ផ្ទុយ​ទៅ​វិញ ដូច​ដែល​ឥឡូវ​នេះ អ្នក​អាច​ឃើញភស្តុតាង​នៅ​ក្នុង​​ឯកសារជា​សាធារណៈ​ ខ្ញុំបាន​គាំទ្រ​ឲ្យ​​ស្វែង​រកសម្មតិកម្ម​មន្ទីរ​ពិសោធ​លេច​ធ្លាយ។ ខ្ញុំ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពីការ​ទទួល​បាន​ការ​ពិត​ពី WIV។ តាម​ពិតទៅ​ ខ្ញុំ​បាន​ទទួច​ថា យើង​​​​ធ្វើ​ការ​តាម​វិធី​ដែល​អាច​ក្រោកឈរ​ដើម្បី​ពិនិត្យ​ពិច័យ។ (ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​អ្វី​ដែល​បាន​ធ្វើ អ្នក​មាន​កាតព្វកិច្ច​ដើម្បី​ធានា​ភាព​​ត្រឹម​ត្រូវ។ ចង់​បាន​តិច​គ្រាន់​តែ​ធ្វើ​ជា​អ្នក​លួច)។ ហើយ​ខ្ញុំ​ដឹង​ថា គ្មាននរណា​ម្នាក់នៅ​ក្រសួងដែល​បាន​គិត​ថា សម្មតិកម្មមន្ទីរ​ពិសោធ​គួរ​តែ​មិន​អើពើ ឬ​ច្រាន​ចោល។

ដូច្នេះ​មិន​មាន​ការ​ឃុបឃិត​គ្នា​ដើម្បី​រារាំង​ដល់​ការ​ស៊ើប​អង្កេត​ចូល​ទៅ​ក្នុង​បញ្ហា​មន្ទីរ​ពិសោធ​លេច​ធ្លាយ ហោច​ណាស់​មិន​មាន​នៅ​ក្រសួង​ការ​បរទេស។ ប៉ុន្តែ​​មាន​ការ​ទាមទារឲ្យ​មានភាព​រឹង​មាំ​​ផ្នែក​ខាង​បញ្ហា និង​ការ​សន្និដ្ឋាន​ដែលអាច​​ការពារ​តាម​រយៈ​ការ​វិភាគ​​ក្នុង​ការ​ស៊ើប​អង្កេត​ដ៏​សំខាន់​នោះ។ ទោះ​បី​ជា​យ៉ាង​ណា សម្រាប់ការទាម​ទារ​នោះ ខ្ញុំ​មិន​សុំ​ទោស​ទេ។ ខ្ញុំ​បាន​បំពេញ​ភារកិច្ច​របស់​ខ្ញុំ។

តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់? បាទ មនុស្ស​ម្នាក់​​ប្រហែល​ជាអាច​សន្និដ្ឋាន​​បាន​ថា​ ថ្នាក់​លើ​របស់​ខ្ញុំ​នៅ​ក្រសួង​ការ​បរទេសតាម​ការ​ពិត​​​យល់​ស្រប​​តាម​ខ្លឹម​សារ​​ក្នុង​អ៉ីម៉ែល​របស់​ខ្ញុំថ្ងៃ​ទី​៨ ខែ​មករា នៃ​ចំណូច​​ខ្សោយ​​ដែលក្រុម​អ្នក​ជំនាញរបស់ AVC បាន​ចង្អុល​បង្ហាញ​ពី​ភស្តុតាង​​ស្ថិតិ​ដែល​ត្រូវ​បាន​គិត​ថា វីរុស SARS-CoV-2 អាច​ជា​លទ្ធផល​នៃ​ការអន្តរាគមន៍​របស់​មនុស្ស។ ទាំង​លោក​រដ្ឋ​មន្ត្រី និង​មន្ត្រី​អាមេរិក​ផ្សេង​ៗ​ដែល​កំពុង​បម្រើ​ការងារ​មិន​បានយល់​ព្រម​ និងបញ្ចេញ​សំឡេង​ពី​ការ​អះអាង​លក្ខណៈ​វិទ្យាសាស្ត្រអំពី​ប្រភព​ដើម WIV ដែល AVC ធ្លាប់​​ប្រាប់​ទៅ​ភាគី​ពាក់​ព័ន្ធ។ ផ្ទុយ​ទៅ​វិញ លោក​រដ្ឋ​មន្ត្រី Pompeo បាន​ចេញ«សន្លឹក​ការ​ពិត ឬ “Fact Sheet” កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ដែល​បាន​គិត​ឡើង​វិញ​ពី​ភាព​ត្រឹម​ត្រូវ​ បន្ទាប់​ពីសេចក្តី​រាយការណ៍​ស៊ើប​អង្កេត​ដែល​យើង​ទទួល​បាន​ថា ហាក់​ដូច​ជា​ពាក់​ព័ន្ធ​នឹង​បញ្ហាថា​តើ​កូវីដ-១៩​មាន​ប្រភព​ចេញ​ពី​មន្ទីរ​ពិសោធ។

ថ្នាក់​លើ​របស់​ខ្ញុំ​នៅ​ក្រសួងមិន​មែន​ជា​មនុស្ស​អៀន​ខ្មាស​ទេ ហើយ​ខ្ញុំគ្មាន​ការ​សង្ស័យ​ទេ​ថា ពួក​គេ​មាន​អារម្មណ៍ថា ការ​អះអាង​បែប​វិទ្យាសាស្ត្ររបស់ AVC អាច​​​ប្រមូល​ផ្តុំ​ជា​មួយ​អ្នក​វិទ្យាសាស្ត្រ​ពិត​ប្រាកដ។ ពួក​គេពិត​ជា​បាន​ធ្វើ​ករណី​នេះ​ជាសាធារណៈដ៏​ខ្លាំងក្លា។ ទោះ​ជា​យ៉ាង​ណា ពូក​គេជ្រើស​រើស​មិន​ធ្វើ។ ខ្ញុំ​សង្ស័យ​ថា យើងគួរ​តែ​អាន​ចំណាលើខ្នងនៃ​សេចក្តី​សន្និដ្ឋាន​របស់​ខ្ញុំ​​ឲ្យ​ច្បាស់​ថា ករណី​វិទ្យាសាស្ត្រ​ AVC មិន​ទាន់​រួច​រាល់​សម្រាប់​ពេល​វេលា​ពី​ដំបូង​ទេ។ (ប្រហែល​ជា​នរណា​ម្នាក់​អាច​សួរ​អតីត​មេ​ៗ​របស់​ខ្ញុំ​ពី​អ្វី​ដែលច្បាស់លាស់​ដែល​ពួក​​គេ​បាន​គិត​ពីគុណ​សម្បត្តិ​នៃ​ទឡ្ហីករណ៍ស្ថិតិរបស់ AVC​ អំពី​វីរុស​បំប្លែង​ខ្លួន និង​ហេតុ​អ្វី ពួក​គេទំនង​ជា​បោះ​ចោល​ការ​អះ​អាង​ទាំង​នោះ។ ខ្ញុំ​អាច​ប្រាប់​អ្នក​តែ​រឿង​មួយ​គត់​អំពី​រឿង​នេះ​ដោយ​ប្រាកដប្រជា: កុំ​បន្តទឡ្ហីករណ៍ស្ថិតិ​របស់ AVC ទៀត បន្ទាប់​ពីកិច្ច​ប្រជុំ​ក្រុម​អ្នក​ជំនាញ​​ថ្ងៃ​ទី​៧​ ខែ​មករាមិន​មែន​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ។ ពេល​ចុង​ក្រោយ​នៃ​ថ្ងៃ​ទី​៨ ខែ​មករា បន្ទាប់​ពី​ខ្ញុំ​ផ្ញើ​សារ​ដោយ​ប្រុង​ប្រយ័ត្ន ខ្ញុំ​បាន​ចាក​ចេញ​ពី​ក្រសួង។ វាពិត​ជា​គួរ​ឲ្យ​ចង់​ដឹង​ថា​តើ​​មាន​អ្វីដែល​ការ​ពិភាក្សា​​បាន​កើត​ឡើង​បន្ទាប់)។

ប៉ុន្តែ​ខ្ញុំ​បាន​គិត​ថា អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​គឺ​សំខាន់។ ជំនួស​ឲ្យ​ការយក​ចិត្ត​ទុក​ដាក់លើ​ភស្តុតាង​វិទ្យាសាស្ត្រ​នៃ​ប្រភពដើម​មន្ទីរ​ពិសោធ ការ​ពិភាក្សា​ជាសាធារណៈ​នៃ​បញ្ហាប្រភព​ដើមកូវីដ បន្ទាប់​ពី​នោះ​បាន​ផ្លាស់​ប្តូរ​ទៅជា​បញ្ហា និង​ការ​សង្ស័យ​ដែល​ត្រូវ​បាន​លើក​ឡើង​អំពី WIV ដោយ​ព័ត៌មានការ​ស៊ើប​អង្កេត​របស់​យើង ដូច​ដែលបាន​បង្ហាញ​នៅ​ក្នុង​«សន្លឹកការ​ពិត»​របស់​លោក​រដ្ឋមន្ត្រី Pompeo។ ក្នុង​ទស្សនៈ​​របស់​ខ្ញុំ វិធី​នេះ​ល្អ​ប្រសើរ​ខ្លាំង​ជាង​វិធី​មុន។ តាម​ពិត​ទៅ មុន​ពេល​ចាក​ចេញ​ពី​ក្រសួង ខ្ញុំបាន​ពិនិត្យ​ឡើង​វិញ និង​​ធ្វើ​ឲ្យ​ស្អាត​សេចក្តី​ព្រាង​«សន្លឹក​ការពិត»​ពី​ដំបូង​ដោយ​​កាត់​​បន្ថយ​កម្រិត​ព័ត៌មាន​ដែល​ចាប់​ផ្តើមជុំ​វិញ​ការ​សំអាត​អន្តរកម្ម ហើយ​ខ្ញុំ​រីក​រាយ​​ដែលក្រោយ​មក​ឃើញ​​លេច​ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា។ និយាយ​ឲ្យ​ចំទៅ រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន មិន​បាន​សាក​សួរ​ព័ត៌មាន​នោះ​ទេ ហើយ​កិច្ច​ពិភាក្សា​ដេញ​ដោល​ដ៏ខ្លាំង​ក្លា​ឥឡូវ​នេះ​កំពុង​ដំណើរ​ការ​អំពី​លទ្ធភាព​នៃ​​ប្រភព​ដើម​មន្ទីរ​ពិសោធ។

ប៉ុន្តែ​សូម​ឲ្យ​ខ្ញុំសម្តែង​ការ​ទៀង​ត្រង់។ នរណា​ម្នាក់​ដែល​ខ្វល់​ខ្វាយ​អំពី​ការ​ធានាសម្មតិកម្មមន្ទីរពិសោធ​លេច​ធ្លាយ​គឺ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​ដែល​ប្រហែល​ជា​អរគុណ​ខ្ញុំ​ជា​ជាង​ធ្វើ​បាប​។ ខ្ញុំ​សង្ស័យថា ការ​ជំរុញ​ឲ្យ​ពិនិត្យ​លក្ខណៈ​វិទ្យាសាស្ត្រ​របស់​ខ្ញុំ​ពី​ការ​អះអាង​របស់ AVC ពិត​ជា​ជួយ​សង្គ្រោះសម្មតិកម្ម​មន្ទីរ​ពិសោធ​លេច​ធ្លាយ​ជាក់​ស្តែង​ពី​ការ​ត្រូវ​បាន​គេ​មើល​ងាយ​ជាមុន។ តាម​ពិត​ទៅ ឥឡូវ​នេះ ទី​បំផុតយើង​មាន​ការពិភាក្សា​ជា​សាធារណៈ​ដែល​អាច​ជឿ​ទុក​ចិត្ត​បានពី​បញ្ហា​ពាក់​ព័ន្ធ​ជា​ច្រើន​​លើ​ការ​ពិត​ដែល​កំពុង​ស្វែង​រក​​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​សៅ​ហ្មង​ដោយ​ការចុះ​ហត្ថលេខារបស់​ក្រសួង​លើកេរ្តិ៍​ឈ្មោះ​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ការ​អះ​អាង​វិទ្យាសាស្ត្រដែល​យើង​បាន​ដឹង​រួច​ហើយ​ថា មិន​បាន​ឈរ​លើ​គោលការណ៍​ពិនិត្យ​ពិច័យ​ច្បាស់​លាស់​ទេ

ផ្នែក​ទី​៦៖ សេចក្តី​សន្និដ្ឋាន

ខ្ញុំ​​​ទទួល​ស្គាល់​ថា សេចក្តី​លំអិត​ពិត​ប្រាកដ​នៃជម្លោះ​ដេញ​ដោល​គ្នា​របស់​ក្រសួង​ការ​បរទេស​ទាំង​អស់​នេះ​គឺ​គួរ​ឲ្យ​ធុញ​ទ្រាន់។ ពួក​គេពិត​ជា​មិន​បាន​គូស​ផែន​ទីដោយ​ពេញ​ចិត្ត​​​លើ​រឿង​រ៉ាវ​ប្រកប​ដោយ​សីលធម៌​នៃ​ការ​ប្រកួត​ប្រជែង​គ្នាគួរ​ឲ្យ​សង្ស័យ​សម្រាប់​ភាព​ត្រឹម​ត្រូវ​ប្រឆាំង​នឹង​ក្រុម​អ្នក​នយោបាយ​ដ៏​អាក្រក់ និង​អំពើ​ពុក​រលួ​យ​ជា​ស្ថាប័ន។ ពួក​គេ​ក៏​មិន​ស័ក្តិសម​សម្រាប់​ការ​បង្កើនកំហឹង​ឡូឡាដោយ​អ្នក​ប្រាជ្ញាម្តង​ម្កាល​​ដែល​មិន​បាន​សម្រេច​​លទ្ធផល​សូម្បី​តិច​តួច​ពី​«ការពិត»ទទួល​បាននៅ​ក្នុង​វិធី​នៃអត្រា​ Nielsen ល្អ​ដែល​មក​ពី​រឿង​រ៉ាវ​ដ៏​សិចស៊ីនៃ​ការ​បោក​បញ្ឆោត និង​សម​គំនិត​គ្នា។

ទោះ​បី​ជាយ៉ាង​ណា ការ​ពិត​ដែល​ត្រូវ​បាន​បង្ហាញ​ទាំង​នេះ​អំពី​គោល​ជំហ​ដែល​ខ្ញុំ​កាន់​នៅ​ពេល​នោះ​គឺ​ប្រាកដ​ច្បាស់​នៅ​ក្នុង​តំណត់​ត្រា។ ប្រសិន​បើ​មិន​សំខាន់​ចំពោះ​អ្នក​ដែល​កំពុង​អាន​លិខិត​មិន​ត្រឹម​ត្រូវ ខ្ញុំ​សុំ​ទោស​ចំពោះ​ការ​ខាត​ពេល​វេលា​របស់​អ្នក។

ទោះ​បី​ជា​យ៉ាង​ណា ​បើអ្នក​បាន​អាន​មក​ដល់​ពេល​នេះ ​ការ​ស្មាន​របស់​ខ្ញុំ​គឺ​ថា ការ​ពិត​ពិត​ជាសំខាន់​ចំពោះ​អ្នក។ ដូច្នេះ​អរគុណ​ដែល​បាន​ស្តាប់៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ newparadigmsforum

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម