ព័ត៌មានអន្ដរជាតិ
ស្ទង់មតិ៖ បុរសម្នាក់នេះទទួលបានការគាំទ្រខ្លាំងឲ្យក្លាយជានាយករដ្ឋមន្ត្រីជប៉ុនបន្ទាប់
អ្នកបោះឆ្នោតបានគាំទ្រយ៉ាងពេញទំហឹងដល់លោក Taro Kono ដែលជារដ្ឋមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ឲ្យក្លាយជានាយករដ្ឋមន្ត្រីជប៉ុនបន្ទាប់។ នេះបើយោងតាមការស្ទង់មតិទី២បានបង្ហាញនៅថ្ងៃចន្ទ ទី៦ ខែកញ្ញានេះ។
លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានធ្វើសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រពីការចុះចេញពីតំណែងដែលបានធ្វើឲ្យការប្រកួតប្រជែងភាពជាអ្នកដឹកនាំរបស់គណបក្សសេរីប្រជាធិបតេយ្យ (LDP) កំណត់នៅថ្ងៃទី២៩ ខែកញ្ញាមានច្របូកច្របល់ដែលមានបេក្ខជនជាច្រើនត្រូវបានដាក់ឡើងដើម្បីប្រកួតប្រជែង។ សំឡេងភាគច្រើនរបស់គណបក្ស LDP នៅរដ្ឋសភានឹងធានាឲ្យអ្នកឈ្នះក្លាយជានាយករដ្ឋមន្ត្រី។

យោងតាមស្ទង់មតិដោយកាសែត Yomiuri Shimbun បានបង្ហាញថា ២៣%បានឆ្លើយតបថា លោក Kono ដែលជារដ្ឋមន្ត្រីទទួលបន្ទុកវ៉ាក់សាំងគឺជាបុគ្គលស័ក្កិសមបំផុតដើម្បីទទួលតំណែងនាយករដ្ឋមន្ត្រី ខណៈ៣១.៩% បានគាំទ្រលោក។
លោក Kono បានយកឈ្នះលើអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Shigeru Ishiba ដែលទទួលបានតែ២១%។ ចំណែកអតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក Fumio Kishida ដែលបានប្រកាសជាបេក្ខភាពផ្លូវការនោះទទួលបានត្រឹមតែ១២%ប៉ុណ្ណោះ។
លោក Kono អាយុ៥៨ឆ្នាំដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Georgetown និងនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។ លោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកមានសំឡេងបោះឆ្នោតវ័យក្មេងតាមរយៈបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់២ភាសា ដែលមានអ្នកតាមដាន២.៣លាននាក់គ្រាន់តែផេកនៅប្រទេសជប៉ុនតែម្យ៉ាង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


