ព័ត៌មានអន្ដរជាតិ
បាញ់បច្ចេកវិទ្យាវ៉ាក់សាំងចូលបន្លែ យកទៅដាំដុះបរិភោគ យកឈ្នះកូវីដ
នៅពេលមនុស្សម្នាក់គិតអំពីវ៉ាក់សាំង ពួកគេតែងតែស្រមៃអំពីម្ជុលសឺរ៉ាំង និងភាពឈឺចាប់នៅលើដៃរបស់ពួកគេ។
រឿងនេះអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗ ប្រសិនបើក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រីវើសាយ (UCR) ទទួលបានជោគជ័យ ក្នុងការបាញ់បច្ចេកវិទ្យាវ៉ាក់សាំង mRNA ចូលតាមរយៈរុក្ខជាតិដែលអាចបរិភោគបាន។

ពួកគេសង្ឃឹមថា ពួកគេអាចដាំបន្លែដែលអាចផ្តល់វ៉ាក់សាំង ជាមួយបច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលគេប្រើដើម្បីផលិតវ៉ាក់សាំង Pfizer-BioNTech និង Moderna អ៊ីចឹងដែរ។
រុក្ខជាតិអាចរលាយ ស្រួលជាងការចាក់វ៉ាក់សាំង ហើយការដឹកជញ្ជូននិងការផ្ទុកក៏ងាយស្រួលជាងមុនដែរ ព្រោះវ៉ាក់សាំងត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងដើម្បីចៀសវាងការខូច។
ប្រសិនបើទទួលជោគជ័យ រុក្ខជាតិទាំងនេះអាចជាផលប្រយោជន៍ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដោយសារពួកគេងាយស្រួលរក្សាទុកនិងដឹកជញ្ជូនជាងវ៉ាក់សាំង។

បច្ចេកវិទ្យា mRNA ដែលត្រូវបានប្រើនៅក្នុងវ៉ាក់សាំង Pfizer និង Moderna និងមាននៅក្នុងរុក្ខជាតិ គឺមានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែកម្រត្រូវបានប្រើក្នុងវិស័យវេជ្ជសាស្ត្រណាស់ ទើបតែពេលថ្មីៗនេះទេ។
វាធ្វើការ ដោយផ្តល់ការណែនាំដល់រាងកាយអំពីរបៀបបង្កើតសរសៃប្រូតេអ៊ីន។ នៅពេលប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់រកឃើញប្រូតេអ៊ីន វានឹងប្រឆាំងហើយបង្កើតភាពស៊ាំទៅនឹងប្រូតេអ៊ីន ប្រសិនបើវាលេចឡើងម្តងទៀតនៅក្នុងខ្លួនមនុស្សតាមរយៈការប៉ះពាល់មេរោគ។

លោក Juan Pablo Giraldo អ្នកដឹកនាំការស្រាវជ្រាវនិងជាសាស្ត្រាចារ្យ នៅនាយកដ្ឋានវិទ្យាសាស្ត្ររុក្ខសាស្ត្រនិងរុក្ខជាតិរបស់ UCR បាននិយាយថា “រុក្ខជាតិតែមួយនឹងផលិត mRNA គ្រប់គ្រាន់ដើម្បីផ្តល់ជាវ៉ាក់សាំងការពារមនុស្សម្នាក់។ យើងកំពុងសាកល្បងវិធីសាស្រ្តនេះជាមួយស្ពៃខ្មៅនិងសាលាដ ហើយមានគោលដៅយូរអង្វែង ឲ្យប្រជាជនដាំវានៅក្នុងសួនរបស់ពួកគេ”។
ហើយនៅទីបំផុត កសិករអាចដាំដំណាំទាំងមូលបាន៕
ប្រែសម្រួល៖ Vann Vann
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង្គការលើកលែងទោស រិះគន់ក្រុមហ៊ុនផលិតវ៉ាក់សាំង គិតលុយធំជាងជីវិតមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


