ព័ត៌មានអន្ដរជាតិ
អាមេរិក អាចនឹងផ្ទុះកូវីដខ្លាំងនៅសាលារៀន ដោយសារតែគ្រូនិងសិស្សមិនចូលរួមពាក់ម៉ាសគ្រប់គ្នា
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក (CDC) បានឲ្យដឹងថា សាលារៀននៅរដ្ឋ Arizona គ្មានតម្រូវការពាក់ម៉ាស់ ចំពោះសិស្សនិងបុគ្គលិក ទំនងជាប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ -១៩ ច្រើនជាងអ្នកដែលពាក់ម៉ាស់ក្នុងពេលកំពុងរៀន។

ទិន្នន័យបានបង្ហាញថា ៦០ភាគរយនៃសាលា Maricopa និង Piman នៃរដ្ឋ Arizona ដែលបានរាយការណ៍ពីការផ្ទុះខ្លាំង បន្ទាប់ពីថ្នាក់រៀនបានចាប់ផ្ដើមឡើងវិញនៅចុងខែកក្កដា ហើយមិនមានតម្រូវការម៉ាស់ ដល់សិស្សនិងបុគ្គលិកទេ។
ក្នុងចំណោមសាលាមត្តេយ្យចំនួន ៩៩៩ ដល់ថ្នាក់ទី ១២ រួមបញ្ចូលនៅក្នុងការវិភាគ ១៩១ បានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសកូវីដ ដែលត្រូវបានកំណត់ថា ជាករណីដែលបានបញ្ជាក់ពីរឬច្រើនក្នុងចំណោមសិស្សឬបុគ្គលិក ក្នុងរយៈពេល ១៤ ថ្ងៃនិងយ៉ាងហោចណាស់ ៧ ថ្ងៃបន្ទាប់ពីជួបផ្ទាល់។

ដោយឡែក សាលារៀនដែលមានការផ្ទុះឡើង ១១៣ មិនបានពាក់ម៉ាសនិង ២០ អនុវត្តគោលនយោបាយពាក់ម៉ាសក្នុងរយៈពេលប្រហែលពីរសប្តាហ៍ឬច្រើនជាងនេះ ខណៈថ្នាក់រៀនចាប់ផ្ដើមបើកឡើងវិញ។ ជាពិសេសប្រសិនបើទាំងគ្រូនិងសិស្សមិនព្រមចូលរួមពាក់ម៉ាស ក្នុងពេលកំពុងរៀនទេ ពួកគេអាចប្រឈមនឹងការផ្ទុះកូវីដខ្លាំងក្នុងសាលារៀនជាងនេះមិនខាន។ បើទោះបីជាគ្រូនិងសិស្សទាំងអស់ បានចាក់វ៉ាក់សាំងគ្រប់ដូសហើយក្ដី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយ FDA អនុញ្ញាត អាមេរិក យកវ៉ាក់សាំងមួយនេះ សម្រាប់ចាក់ជាដូសជំរុញ ដល់ក្រុមប្រឈមហានិភ័យខ្លាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


