ព័ត៌មានអន្ដរជាតិ
ជប៉ុន នឹងសាកល្បងវ៉ាក់សាំងកូវីដបាញ់ចូលតាមច្រមុះមួយទៀត ក្រោយជោគជ័យថ្នាំលេបមួយថ្ងៃមួយគ្រាប់
ក្រុមហ៊ុនឱសថជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Shionogi នឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងកូវីដបាញ់ចូលតាមច្រមុះនៅឆ្នាំ ២០២២ ហើយវាក៏ជាការត្រួសត្រាយផ្លូវ និងផ្ដល់ផលប្រយោជន៍ដល់ប្រទេសដែលខ្វះបុគ្គលិកពេទ្យសម្រាប់ចាក់វ៉ាក់សាំង ។

ក្រុមហ៊ុន Shionogi មានកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន HanaVax របស់សាកលវិទ្យាល័យតូក្យូ ដើម្បីបង្កើតវ៉ាក់សាំងបាញ់ចូលតាមច្រមុះដោយប្រើប្រព័ន្ធចែកចាយវ៉ាក់សាំងក្រោមស្លាកកម្មសិទ្ធិរបស់ក្រុមហ៊ុន ។
បច្ចេកវិទ្យានេះប្រើសារធាតុភ្ញោច polysaccharide ដើម្បីបញ្ជូនវ៉ាក់សាំងចូលតាមច្រមុះដែលជួយបង្កើនភាពស៊ាំនៅក្នុងប្រព័ន្ធដង្ហើម ។

ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែកក្កដា ក្រុមហ៊ុន Shionogi មានសិទ្ធិផ្តាច់មុខក្នុងការអភិវឌ្ឍ និងលក់វ៉ាក់សាំងដោយផ្អែកលើបច្ចេកវិទ្យានេះ ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Shionogi ក៏បានប្រកាសផងដែរថា ខ្លួនកំពុងរៀបចំផែនការសាកល្បងព្យាបាលវ៉ាក់សាំងចាក់ការពារជំងឹកូវីដ ១៩ ដាច់ដោយឡែកមួយទៀតសម្រាប់ប្រើជាការចាក់ដូសជំរុញ ឬដូសទី ៣ ដែលអាចដាក់លក់នៅខែមីនា ។

ទន្ទឹមនឹងនេះក្រុមហ៊ុន Shionogi ក៏ឈានដល់ការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយនូវថ្នាំគ្រាប់លេបមួយថ្ងៃមួយគ្រាប់ និងកំពុងពិនិត្យមើលប្រសិទ្ធភាព និងសុវត្ថិភាពថ្នាំមួយនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាស្រាល ឬមិនបញ្ចេញរោគសញ្ញា ឲ្យជាសះស្បើយក្នុងរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Nikkei Asia
ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ឈានដល់ការសាកល្បងព្យាបាលជាសះស្បើយត្រឹម ៥ ថ្ងៃ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


