ព័ត៌មានអន្ដរជាតិ
អាការធ្វើទុក្ខយូរហោចណាស់១មានដល់៣៧%ក្នុងអ្នកជំងឺកូវីដជាសះស្បើយ
យ៉ាងហោចណាស់មានរោគសញ្ញាកូវីដ-១៩យូរមួយត្រូវបានរកឃើញដល់៣៧%នៃអ្នកកូវីដដែលបានជាសះស្បើយហើយនៅបន្តមានអាការធ្វើទុក្ខចាប់ពី៣ទៅ៦ខែ បន្ទាប់ពីពួកគេបានឆ្លង។ នេះបើតាមការសិក្សាដ៏ធំមួយរបស់សាកលវិទ្យាល័យ Oxford និងវិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវសុខភាពបាននបង្ហាញនៅថ្ងៃពុធ ទី២៩ ខែកញ្ញា។
សាកលវិទ្យាល័យ Oxford បាននិយាយថា រោគសញ្ញាកើតមានទូទៅបំផុតគឺពិបាកដកដង្ហើម អស់កម្លាំង ឈឺខ្លួន និងថបបារម្ភ បន្ទាប់ការស៊ើបអង្កេតរោគសញ្ញាលើមនុស្ស២៧០០០០នាក់ដែលបានជាសះស្បើយពីជំងឺកូវីដ។

យោងតាមការសិក្សាបានបង្ហាញថា អាការធ្វើទុក្ខកើតមានញឹកញាប់ក្នុងចំណោមមនុស្សបានឆ្លងកូវីដដែលចូលព្យាបាលនៅមន្ទីរពេទ្យ ហើយក៏កើតមានច្រើនដែរក្នុងចំណោមមនុស្សស្រី។
ការសិក្សាមិនបានបង្ហាញលំអិតអំពីមូលហេតុដែលបណ្តាលឲ្យកើតមានអាការរោគសញ្ញាកូវីដយូរ ភាពធ្ងន់ធ្ងរ ឬថាតើវាស្ថិតនៅរយៈពេលកម្រិតណា។
ទោះបីជាយ៉ាងណា ការសិក្សាបានបង្ហាញថា មនុស្សវ័យចំណាស់ និងបុរសមានការពិបាកដកដង្ហើម និងបញ្ហាយល់ដឹងខ្លាំងជាង បើប្រៀបធៀបជាមួយមនុស្សវ័យក្មេង និងស្ត្រីដែលមានអាការឈឺក្បាល ឈឺចាប់ពោះ និងថបបារម្ភ ឬបាក់ទឹកចិត្ត។
សាស្ត្រចារ្យនៅសាកលវិទ្យាល័យ Oxford លោក Paul Harrison ដែលដឹកនាំការសិក្សានេះមានប្រសាសន៍ថា ៖«យើងត្រូវការកំណត់យន្តការស្ថិតក្រោមអាការរោគសញ្ញាផ្សេងៗដែលអាចមានផលប៉ះពាល់ដល់អ្នករស់រានមានជីវិត»។
លោក Harrison បន្ថែមថា ៖«ព័ត៌មាននេះនឹងមានសារៈសំខាន់ណាស់ ប្រសិនបើផលវិបាលដល់សុខភាពយូរអង្វែងដោយសារកូវីដ-១៩កើតមានពិតប្រាកដនោះគឺត្រូវការពារ ឬព្យាបាលឲ្យមានប្រសិទ្ធភាព»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


