ព័ត៌មានអន្ដរជាតិ
ពេលនេះ អ្នកជំនាញ ដាក់ក្តីសង្ឃឹមខ្លាំងបំផុត លើថ្នាំគ្រាប់ ព្យាបាលកូវីដ
ថ្នាំគ្រាប់ដែលអាចព្យាបាលរោគសញ្ញាកូវីដ-១៩ អាចនឹងមានក្នុងពេលឆាប់ៗនេះ ព្រោះការសាកល្បងកំពុងបន្ត។
យោងតាមក្រុមអ្នកជំនាញបានប្រាប់ CNN ថា ការព្យាបាលដោយប្រើថ្នាំគ្រាប់ ប្រឆាំងវីរុសគឺមានសក្តានុពលក្នុងការព្យាបាលរោគសញ្ញាកូវីដ និងកាត់បន្ថយការរីករាលដាលក្នុងពេលតែមួយ។

ថ្នាំគ្រាប់នេះ គឺស្រដៀងនឹងថ្នាំ Tamiflu ដែលជារឿយៗ ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលភាពធ្ងន់ធ្ងរនៃរោគសញ្ញា ជំងឺផ្តាសាយ។
លោកស្រីវេជ្ជបណ្ឌិត Elizabeth Duke សហការីនៅមជ្ឈមណ្ឌលស្រាវជ្រាវ Fred Hutch ដែលត្រួតពិនិត្យការធ្វើតេស្តថ្នាំគ្រាប់កូវីដ-១៩ បាននិយាយថា វាពិបាកណាស់ក្នុងការប្រមូលមនុស្ស ឲ្យមកសាកល្បងព្រោះ អ្នកចូលរួមត្រូវតែមិនចាក់វ៉ាក់សាំង។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Duke បានប្រាប់ CNN ថា លោកស្រីមើលឃើញពីសក្តានុពលនៃសមត្ថភាពថ្នាំគ្រាប់ ដើម្បីធ្វើឲ្យជីវិតធម្មតាឡើងវិញ។
លោកស្រី Duke ដែលកំពុងត្រួតពិនិត្យការសាកល្បង បាននិយាយថា “សូមគិតអំពីរឿងនោះ។ អ្នកអាចផ្តល់វាដល់អ្នករាល់គ្នានៅក្នុងគ្រួសារ ឬអ្នករាល់គ្នានៅក្នុងសាលារៀន។ បន្ទាប់មក យើងនិយាយអំពីការវិលត្រឡប់ទៅរកជីវិតធម្មតាវិញ” ។

ក្រុមហ៊ុនជាច្រើនបានព្យាយាមផលិតថ្នាំកូវីដទាំងនេះ។ ជាឧទាហរណ៍ ក្រុមហ៊ុន Pfizer បានចាប់ផ្តើមផលិតថ្នាំមួយក្នុងចំណោមថ្នាំទាំងនោះ។
ដូចគ្នានេះដែរ ក្រុមហ៊ុន Oravax បានប្រកាសកាលពីដើមឆ្នាំនេះថា ខ្លួនកំពុងព្យាយាមផលិតថ្នាំបង្ការជំងឺកូវីដ-១៩។ ជាការពិត ការសិក្សានៅតែបន្តសម្រាប់ថ្នាំគ្រាប់បែបនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
ចុចអាន៖ ក្រុមហ៊ុនវ៉ាក់សាំង BioNTech ថា ពិភពលោកកុំភ័យខ្លាចរស់នៅជាមួយ កូវីដ វានឹងអាចគ្រប់គ្រងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


