ព័ត៌មានអន្ដរជាតិ
កូរ៉េទាំងពីរសម្រេចស្តារបណ្តាញទំនាក់ទំនងទាន់ហេតុការណ៍ឡើងវិញថ្ងៃនេះ
យោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើងថា បណ្តាញទំនាក់ទំនងទាន់ហេតុការណ៍រវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងបើកដំណើរការឡើងវិញវេលាម៉ោង៩ព្រឹក នាថ្ងៃចន្ទនេះ។
ការបើកដំណើរការឡើងវិញនេះកើតឡើង បន្ទាប់ពីកាលពីសប្តាហ៍មុនមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាស្តារទំនាក់ទំនងឡើងវិញនៅក្នុងសន្ទរកថាមួយ។ លោក គីម បាននិយាយថា ៖«កូរ៉េខាងជើងគ្មានហេតុអ្វីដែលបង្កបញ្ហា ឬធ្វើឲ្យកូរ៉េខាងត្បូងមានការឈឺចាប់ទេ»។

ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងទាំងពីររាប់បញ្ចូលទាំងការទំនាក់ទំនងសំខាន់អំពីការិយាល័យរបស់ប្រធានាធិបតីរបស់ប្រទេសទាំងពីរ យោធា និងទីភ្នាក់ងារចារកម្មមានបញ្ហាជាយូរមកហើយ។
ក្នុងខែមិថុនា ឆ្នាំ២០២០ កូរ៉េខាងជើងបានដកខ្លួនចេញពីកិច្ចសន្ទនាដែលកំពុងដំណើរការដោយសំអាងលើហេតុផលដែលសកម្មជនបានធ្វើការឃោសនាដោយចែកលិខិតប័ណ្ណទូទាំងព្រំដែន។ នៅខែកក្កដា កន្លងទៅនេះ កូរ៉េខាងជើងបានភ្ជាប់ឡើងវិញនូវបណ្តាញទំនាក់ទំនងទាន់ហេតុ ហើយទើបតែកាត់ផ្តាច់វិញក្នុងរយៈពេលពីរសប្តាហ៍មុន។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានផ្សាយថា ៖«អាជ្ញាធរកូរ៉េខាងត្បូងត្រូវតែដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអត្ថន័យនៃការបន្តទំនាក់ទំនងឡើងវិញរវាងកូរ៉េទាំងពីរ និងជួសជុលទំនាក់ទំនងកូរ៉េ ហើយធ្វើការប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលជាការងារចាំបាច់មុនពេលឆ្ពោះទៅផ្លូវបើក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


