Connect with us

ព័ត៌មានអន្ដរជាតិ

AstraZeneca ដាក់សំណើទៅអាមេរិក ឲ្យអនុម័តថ្នាំគ្រាប់ព្យាបាល កូវីដ

បានផុស

នៅ

នៅថ្ងៃអង្គារទី០៥ខែតុលា ក្រុមហ៊ុន AstraZeneca បានស្នើសុំ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ឲ្យផ្តល់ការអនុញ្ញាត ប្រើប្រាស់ជាបន្ទាន់សម្រាប់ថ្នាំថ្មីរបស់ខ្លួន យកទៅព្យាបាលជំងឺកូវីដ-១៩។

ក្រុមហ៊ុនអង់គ្លេសមួយនេះ បានដាក់បញ្ចូលទិន្នន័យពីការសាកល្បងដំណាក់កាលចុងក្រោយដោយមានអ្នកចូលរួមជាង ៥,០០០ នាក់ដែលបង្ហាញថា ថ្នាំនេះ កាត់បន្ថយហានិភ័យនៃការវិវត្តរោគសញ្ញាជំងឺកូវីដ-១៩ បាន៧៧ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AstraZeneca បាននិយាយថា ថ្នាំព្យាបាលដោយអង់ទីគ័រឈ្មោះ AZD7442 អាចជួយការពារមនុស្សដែលអាចមិនមានភាពស៊ាំខ្លាំងក្លាយ ចំពោះវ៉ាក់សាំងកូវីដ។

ខណៈពេលដែលវ៉ាក់សាំងគឺពឹងផ្អែកលើប្រព័ន្ធភាពស៊ាំសកម្ម ដើម្បីបង្កើតកងការពារអង់ទីគ័រនិងកោសិកាប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនោះ ថ្នាំ AZD7442 គឺមានផ្ទុកនូវអង់ទីគ័រផលិតនៅមន្ទីរពិសោធន៍ ដែលត្រូវបានរចនាឡើងសម្រាប់ទ្រទ្រង់រាងកាយរយៈពេលច្រើនខែ ដើម្បីការពារមេរោគក្នុងករណីមានការឆ្លង។

ការអនុញ្ញាតពីអាមេរិកសម្រាប់ថ្នាំ AZD7442 អាចជាជ័យជម្នះដ៏ធំមួយ សម្រាប់ក្រុមហ៊ុន AstraZeneca ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលគេប្រើយ៉ាងទូលំទូលាយរបស់ខ្លួន មិនទាន់ត្រូវបានអនុម័តនៅសហរដ្ឋអាមេរិកនៅឡើយទេ។

AstraZeneca និយាយថា ការពិភាក្សាទាក់ទងនឹងកិច្ចព្រមព្រៀងផ្គត់ផ្គង់ថ្នាំ AZD7442 កំពុងបន្តជាមួយសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រទេសអាស៊ីមួយទៀត ប្រកាសទិញថ្នាំគ្រាប់ព្យាបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម