ព័ត៌មានអន្ដរជាតិ
ភាគខាងជើងប្រទេសវៀតណាម ជួបអាកាសធាតុត្រជាក់ខ្លាំង នៅសប្តាហ៍នេះ
ខ្យល់មូសុងភាគឦសាន នឹងទៅដល់ខេត្តភាគខាងជើងប្រទេសនៅសប្តាហ៍នេះ ខណៈសីតុណ្ហភាពនឹងធ្លាក់ចុះក្រោម ២៥ អង្សាសេ។
លោក Tran Quang Nang នៃមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បាននិយាយថា ខ្យល់មូសុងភាគឦសាន នឹងមកដល់នៅថ្ងៃទី ១០-១១ ខែតុលា។

លោកនិយាយថា អាកាសធាតុនឹងចុះត្រជាក់ពី ២ ទៅ ៣ លើកក្នុងខែនេះ ដោយសីតុណ្ហភាពពេលថ្ងៃជាមធ្យមនៅតំបន់ភាគខាងជើង នឹងធ្លាក់ចុះក្រោម ២៥ អង្សាសេ។
លោកបន្តថា “រដូវរងាឆ្នាំនេះនឹងត្រជាក់ជាងឆ្នាំមុន ហើយតំបន់ភាគខាងជើងនឹងប្រឈមមុខនឹងការចុះត្រជាក់ខ្លាំងមុនថ្ងៃទី ២៥ ខែធ្នូ។ អាកាសធាតុរដូវរងាត្រជាក់បំផុត នឹងមកដល់នៅខែមករាឆ្នាំ ២០២២ អមដោយរលកខ្យល់ត្រជាក់ខ្លាំងរយៈពេល៤ទៅ៦ថ្ងៃ”។

មជ្ឈមណ្ឌលនេះបាននិយាយថា ទំនងជាមានភ្លៀងធ្លាក់នៅភាគខាងជើង ចាប់ពីថ្ងៃចន្ទនិងកាន់តែខ្លាំងចាប់ពីថ្ងៃអង្គារ ដោយសារតែឥទ្ធិពលនៃខ្យល់បក់ខ្លាំងនៅភាគខាងកើត។ នៅតំបន់ឆ្នេរ ទំនងជាមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី៧។
ក៏នឹងមានព្យុះផ្គររន្ទះនៅភាគខាងត្បូង និងតំបន់ខ្ពង់រាបកណ្តាលនៅសប្តាហ៍នេះផងដែរ។ សីតុណ្ហភាពពេលថ្ងៃខ្ពស់បំផុតគឺ ២៨ទៅ៣០ អង្សាសេនៅតំបន់ខ្ពង់រាបកណ្តាលនិង ៣១ទៅ៣៣ អង្សាសេនៅតំបន់ភាគខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ត្រៀមខ្លួនទទួលព្យុះមួយទៀត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


