ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន ប្តេជ្ញារឹតបន្តឹងសម្ព័ន្ធភាពរឹងមាំជាមួយ អាមេរិក
នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃអង្គារទី៦ខែតុលានេះថា លោកបានទទួលសារដ៏រឹងមាំពីលោកប្រធានាធិបតី Joe Biden អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រជុំកោះសមុទ្រចិនខាងកើតមានជម្លោះ ដែលគេស្គាល់ថា ប្រជុំកោះ Senkaku នៅក្នុងប្រទេសជប៉ុន។
ក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេលប្រហែល ២០ នាទីនៅព្រឹកថ្ងៃអង្គារនេះ សម្ព័ន្ធមិត្តទាំង២ក៏បានបញ្ជាក់ផងដែរពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហ។

លោក Kishida និយាយថា “យើងសូមបញ្ជាក់ថា យើងនឹងធ្វើការរួមគ្នាដើម្បីពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក និងឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ យើងក៏សូមបញ្ជាក់ផងដែរថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាទាក់ទងនឹងប្រទេសចិននិងកូរ៉េខាងជើង”។
ដោយសំដៅទៅកាតព្វកិច្ចការពារជាតិរបស់អាមេរិកចំពោះប្រទេសជប៉ុន ដែលគ្របដណ្តប់លើកោះគ្មានមនុស្សរស់នៅ លោក Kishida បានលើកឡើងថា “ជាពិសេស លោកប្រធានាធិបតី បានធ្វើអត្ថាធិប្បាយយ៉ាងម៉ឺងម៉ាត់ ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការការពារប្រទេសជប៉ុន រួមទាំងមាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុនផងដែរ”។

ការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក Kishida អំពាវនាវឲ្យរៀបចំការបោះឆ្នោតសភានៅថ្ងៃទី ៣១ ខែតុលា ហើយបានប្តេជ្ញាថា នឹងពង្រឹងការឆ្លើយតបរបស់ប្រទេសនេះចំពោះជំងឺរាតត្បាត។
គួរបញ្ជាក់ថា លោកត្រូវបានសមាជិកសភាបោះឆ្នោតកាលពីថ្ងៃចន្ទ ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ដល់ថ្ងៃរដ្ឋាភិបាល ជប៉ុន លាលែងពីតំណែង អតីតរដ្ឋមន្ត្រីការបរទេសចូលកាន់ជានាយករដ្ឋមន្ត្រីថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


