Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងជើងប្រទេសវៀតណាម ជួបអាកាសធាតុត្រជាក់ខ្លាំង នៅសប្តាហ៍នេះ

បានផុស

នៅ

ខ្យល់មូសុងភាគឦសាន នឹងទៅដល់ខេត្តភាគខាងជើងប្រទេសនៅសប្តាហ៍នេះ ខណៈសីតុណ្ហភាពនឹងធ្លាក់ចុះក្រោម ២៥ អង្សាសេ។

លោក Tran Quang Nang នៃមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម បាននិយាយថា ខ្យល់មូសុងភាគឦសាន នឹងមកដល់នៅថ្ងៃទី ១០-១១ ខែតុលា។

Dự báo thời tiết: Miền Bắc sắp đón gió mùa đông bắc

លោកនិយាយថា អាកាសធាតុនឹងចុះត្រជាក់ពី ២ ទៅ ៣ លើកក្នុងខែនេះ ដោយសីតុណ្ហភាពពេលថ្ងៃជាមធ្យមនៅតំបន់ភាគខាងជើង នឹងធ្លាក់ចុះក្រោម ២៥ អង្សាសេ។

លោកបន្តថា “រដូវរងាឆ្នាំនេះនឹងត្រជាក់ជាងឆ្នាំមុន ហើយតំបន់ភាគខាងជើងនឹងប្រឈមមុខនឹងការចុះត្រជាក់ខ្លាំងមុនថ្ងៃទី ២៥ ខែធ្នូ។ អាកាសធាតុរដូវរងាត្រជាក់បំផុត នឹងមកដល់នៅខែមករាឆ្នាំ ២០២២ អមដោយរលកខ្យល់ត្រជាក់ខ្លាំងរយៈពេល៤ទៅ៦ថ្ងៃ”។

មជ្ឈមណ្ឌលនេះបាននិយាយថា ទំនងជាមានភ្លៀងធ្លាក់នៅភាគខាងជើង ចាប់ពីថ្ងៃចន្ទនិងកាន់តែខ្លាំងចាប់ពីថ្ងៃអង្គារ ដោយសារតែឥទ្ធិពលនៃខ្យល់បក់ខ្លាំងនៅភាគខាងកើត។ នៅតំបន់ឆ្នេរ ទំនងជាមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃទី៧។

ក៏នឹងមានព្យុះផ្គររន្ទះនៅភាគខាងត្បូង និងតំបន់ខ្ពង់រាបកណ្តាលនៅសប្តាហ៍នេះផងដែរ។ សីតុណ្ហភាពពេលថ្ងៃខ្ពស់បំផុតគឺ ២៨ទៅ៣០ អង្សាសេនៅតំបន់ខ្ពង់រាបកណ្តាលនិង ៣១ទៅ៣៣ អង្សាសេនៅតំបន់ភាគខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វៀតណាម ត្រៀមខ្លួនទទួលព្យុះមួយទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម