Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅ ចិន ជម្លៀសមនុស្សជិត ២លាននាក់

បានផុស

នៅ

មនុស្សជិត ២លាននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំ និងបង្កឲ្យមានការរអិលបាក់ដីនៅទូទាំងស្រុកនិងទីក្រុងជាង ៧០ នៅក្នុងខេត្តនេះ។

ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង កំពុងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ទឹកជំនន់នេះ បានកើតឡើងមិនដល់ ៣ ខែផង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Henan បណ្តាលឲ្យមនុស្សជាង ៣០០ នាក់បាត់បង់ជីវិត។

នៅខេត្ត Hebei ក្បែរនោះ រថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទន្លេខណៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សបីនាក់បានស្លាប់ហើយ ១១ នាក់ក្នុងចំណោម ៥១ នាក់នៅក្នុងរថយន្តបានបាត់ខ្លួន។

មនុស្សជាង ១២០,០០០ នាក់ ត្រូវបានបញ្ជូនជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ហើយផ្ទះចំនួន ១៧,០០០ខ្នង បានដួលរលំនៅទូទាំងខេត្ត Shanxi។

មន្រ្តីប៉ូលិស ៤ នាក់បានស្លាប់ដោយសារការរអិលបាក់ដីបើទោះបីជាព័ត៌មានអំពីជនរងគ្រោះផ្សេងទៀត មិនត្រូវបានបញ្ចេញក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានអះអាងថា ទឹកជំនន់នៅ Shanxi អាចអាក្រក់ជាងគ្រោះទឹកជំនន់នៅ Henan កាលពីដើមឆ្នាំនេះទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ភាគខាងត្បូងប្រទេសបារាំង រងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ (វីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម