ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតបានស្រកចុះជាបណ្តើរៗហើយ
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២២ តុលានេះថា គិតត្រឹមវេលាម៉ោង ៧:៣០យប់ ថ្ងៃទី២១តុលា ស្ថានភាពជំនន់ទឹកព្រែកត្នោត ក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភ្នំពេញបានចាប់ផ្តើមស្រកចុះជាបណ្តើរៗរហូតដល់ ០,០៤ ម៉ែត្រ ហើយប្រសិនបើមិនមានភ្លៀងធ្លាក់ទឹកនឹងបន្តស្រកចុះជាបន្តបន្ទាប់ទៀត។

លោកបានបន្តថា ជំនន់នេះបានប៉ះពាល់ ២ ខណ្ឌខាងលើស្មើ និង១២ សង្កាត់៣៩ភូមិប៉ះពាល់ប្រជាពលរដ្ឋចំនួន ២១៩៣ គ្រួសារ ស្មើនិង ៧៤១ ៧នាក់សី្រ៤០៧៧ នាក់។
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃ២១ តុលា ជំនន់ស្ទឹងព្រែកត្នោតបានកើនឡើង ១ សង្កាត់ និងថយចុះភូមិចំនួន ២ភូមិនិងមានប្រជាពលរដ្ឋរងគ្រោះកើនដល់ ៩១៦ គ្រួសារ។ យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌដង្កោ និងខណ្ឌកាបូល កំពង់ចុះតាមដាន និងពិនិត្យស្ថានភាពប្រចាំថ្ងៃ ។
គួរបញ្ជាក់ថា ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោតគិតត្រឹម វេលាម៉ោង ៦និង៣០យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យប៉ះពាល់ ២ខណ្ឌគឺខណ្ឌដង្កោ និងខណ្ឌកំបូល ស្មើនិង១១ សង្កាត់, ភូមិ ៤១ ដោយប៉ះពាល់ប្រជាពលរដ្ឋ១២៧៧ គ្រួសារ ស្មើនិង ៤៤០១ នាក់ សី្រ ២៤១៧ នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ