Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងត្បូងប្រទេសបារាំង រងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ (វីដេអូ)

បានផុស

នៅ

យោងតាមទីភ្នាក់ងារឧតុនិយមបារាំង Météo France បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ភ្លាមៗ បានវាយប្រហារភាគខាងត្បូងប្រទេសបារាំងកាលពីថ្ងៃចន្ទ។

មានការព្រមានជាច្រើន អំពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ ហើយឥឡូវនេះ អាជ្ញាធរកំពុងប្រុងជើងការខ្ពស់ក្នុងករណីស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gérald Darmanin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងបានឃើញ ហើយយើងនៅតែអាចមើលឃើញអំពីកម្រិតទឹកភ្លៀងនៅភាគខាងត្បូងប្រទេសបារាំង ហើយច្បាស់ណាស់ថា ដីត្រូវបានជន់លិចរួចទៅហើយ យើងជឿជាក់ថានឹងមានភ្លៀងធ្លាក់ច្រើនជាងនេះទៀត”។

លោក Darmanin បានបញ្ជាក់បន្ថែមថា អ្នកពន្លត់អគ្គិភ័យ អ្នកមុជទឹកនិងឧទ្ធម្ភាគចក្រ បានត្រៀមខ្លួនជួយអន្តរាគមន៍ប្រសិនបើចាំបាច់។ លោកបានដាស់តឿនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងសប្តាហ៍នេះ និងបានណែនាំ ប្រជាពលរដ្ឋកុំឲ្យទៅជិតទន្លេ សមុទ្រហើយប្រសិនបើតំបន់នោះមានទឹកជំនន់ ត្រូវចៀសឲ្យឆ្ងាយពីប្រភពអគ្គិសនី។

លើសពីនេះ ប្រជាពលរដ្ឋត្រូវបានជំរុញកុំឲ្យចាកចេញពីផ្ទះរបស់ពួកគេ រហូតដល់ស្ថានភាពល្អប្រសើរនិងចៀសវាងការបាត់បង់ជីវិត។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសបារាំងក្នុងរដូវនេះ គឺជារឿងធម្មតា ហើយនោះគឺដោយសារតែទឹកនៅសមុទ្រមេឌីទែរ៉ាណេ មានសីតុណ្ហភាពក្តៅដែលបណ្តាលឲ្យវាហួតលឿន។ ខ្យល់ទាំងនោះ លាយជាមួយខ្យល់ត្រជាក់នៅជួរភ្នំ Cévennes ដែលបង្កឲ្យមានភ្លៀងធ្លាក់៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ American Post

ចុចអាន៖ ប្រុងប្រយ័ត្ន! វៀតណាម កំពុងជួបព្យុះ និងព្រមានពីការបាក់ដី ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម