ព័ត៌មានអន្ដរជាតិ
មនុស្ស ៤៦ នាក់ទៀត ស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅ ឥណ្ឌា (មានវីដេអូ)
មនុស្សចំនួន៤៦នាក់ បានស្លាប់ដោយសារជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា។

រូបភាពនិងវីដេអូពីរដ្ឋនេះ បានបង្ហាញពីផ្លូវនិងផ្ទះលិចទឹក ព្រមទាំងស្ពានបាក់។
ក្រុមអ្នកជំនាញនិយាយថា រដ្ឋហិមាល័យដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនេះ កំពុងជួបប្រទះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការសាងសង់លើសលប់។

ទឹកជំនន់ ក៏បានវាយប្រហាររដ្ឋ Kerala ភាគខាងត្បូងផងដែរ ដែលនៅទីនោះ មនុស្សយ៉ាងតិច ២៦ នាក់បានស្លាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
គួរបញ្ជាក់ថា រដ្ឋទាំងពីរ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងហួសក្នុងឆ្នាំនេះដោយរដ្ឋ Kerala បានកត់ត្រាបរិមាណទឹកភ្លៀង ៤៥៣.៥ មីល្លីម៉ែត្រ ផ្ទុយពី ១៩២.៧ មីល្លីម៉ែត្រ ដែលជាកម្រិតធម្មតាក្នុងអំឡុងរដូវនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទឹកជំនន់នៅឥណ្ឌា ផ្តាច់ជីវិតមនុស្ស ២៦នាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ