ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោកផ្អាកប្រតិបត្តិការនៅស៊ូដង់ឆ្លើយតបនឹងមេដឹកនាំរដ្ឋប្រហារ
ធនាគារពិភពលោកបានផ្អាកប្រតិបត្តិការនៅប្រទេសស៊ូដង់កាលពីថ្ងៃពុធជាការឆ្លើយតបនឹងការកាន់កាប់អំណាចរបស់យោធាពីរដ្ឋាភិបាលអន្តរកាលតាមរយៈរដ្ឋប្រហារ។
ស្របពេលជាមួយគ្នានេះ បុគ្គលិកក្រុមហ៊ុនប្រេងរដ្ឋ ក្រុមគ្រូពេទ្យ និងអ្នកបើកយន្តហោះបានចូលរួមជាមួយក្រុមជនស៊ីវិលដើម្បីតវ៉ាប្រឆាំងនឹងការដណ្តើមអំណាច។

មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃចន្ទដែលដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពលោក Abdel Fattah al-Burhan ហើយមនុស្សជាច្រើននាក់ត្រូវបានសម្លាប់ដោយការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ។
លោក Burhan បានជំទាស់នឹងក្រុមប្រឹក្សាស៊ីវិល-យោធារួមគ្នាដែលត្រូវបានបង្កើតឡើងដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកការបោះឆ្នោតប្រជាធិបតេយ្យ បន្ទាប់ពីបានផ្តួលរំលំរបបផ្តាច់ការ Omar al-Bashir ក្នុងការបះបោរដ៏ល្បីរន្ទឺកាលពីខែមេសា ឆ្នាំ២០១៩។
លោកបាននិយាយថា លោកបានធ្វើសកម្មភាពដើម្បីបញ្ឈប់ប្រទេសធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ប៉ុន្តែការសម្រេចចិត្តរបស់ធនាគារពិភពលោកក្នុងការផ្អាកការទូទាត់ និងបញ្ឈប់ដំណើរការប្រតិបត្តិថ្មីគឺជាការដើរថយក្រោយចំពោះផែនការរបស់លោកសម្រាប់ប្រទេសក្រីក្រនៅអាហ្វ្រិកមួយនេះ។
បន្ទាប់ពីឯកោពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិរយៈពេល៣ទសវត្សរ៍ក្នុងសម័យកាលគ្រប់គ្រងរបស់លោក Bashir ប្រទេសស៊ូដង់ទទួលបានការភ្ជាប់ទំនាក់ទំនងពេញលេញវិញជាមួយធនាគារពិភពលោកក្នុងខែមីនា និងទទួលបានហិរញ្ញប្បទាន២ប៊ីលានដុល្លារ។
លោក David Malpass ប្រធានធនាគារពិភពលោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយពីទីក្រុងវ៉ាស៊ីនតោនថា ៖«ខ្ញុំពិតជាព្រួយបារម្ភខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីៗនៅស៊ូដង់ ហើយខ្ញុំភ័យខ្លាចថា ផលប៉ះពាល់ដ៏អាក្រក់អាចមានលើការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ»។

លោក Abdalla Hamdok នាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអន្តរកាលត្រូវបានទម្លាក់បានចាត់ទុកការចូលរួមឡើងវិញរបស់ធនាគារពិភពលោកជាជោគជ័យធំមួយ និងកំពុងពឹងផ្អែកលើហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍធំៗជាច្រើន។
រដ្ឋាភិបាលបានកង្កើតកំណែទម្រង់សេដ្ឋកិច្ចដ៏លំបាកដែលទទួលបានជោគជ័យក្នុងការជម្រះបំណុល និងការបន្ធូរបន្ថយបំណុលយ៉ាងឆាប់រហ័ស ព្រមទាំងទទួលបានការផ្តល់ហិរញ្ញប្បទានជាថ្មីពីធនាគារពិភពលោក និង IMF ថែមទៀតផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


