Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ និង​ដៃ​គូ​ដាក់​គម្រោង​ទឹក​ប្រាក់​២៣.៤​ប៊ីលាន​ដុល្លារ​កម្ចាត់កូវីដ

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) និង​ដៃ​គូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​ចេញ​ផែន​ការ​ដែល​មាន​ថវិកា​២៣.៤​ប៊ីលាន​ដុល្លារ​អាមេរិក​ដើម្បី​នាំ​វ៉ាក់សាំង ការ​ធ្វើ​តេស្ត និង​ថ្នាំ​ព្យាបាល​​សម្រាប់​​ប្រយុទ្ធ​កូវីដ-១៩​ដល់​ប្រទេស​ក្រី​ក្រ​នៅ​ឆ្នាំ​ថ្មី ហើយ​ក៏​បាន​អំពាវ​នាវ​ឲ្យ​មេ​ដឹក​នាំ​បណ្តា​ប្រទេស G20 ដែល​ជួប​ប្រជុំ​កំពូល​ចុង​សប្តាហ៍​នេះ​ផ្តល់​ថវិកា។

មហិច្ឆតារបស់​ផែន​ការ​ដែល​បាន​គូស​បង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ការទទួល​បាន​ឧបករណ៍ល្បឿន​កូវីដ-១៩ (ACT-A) រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០២២​រំពឹង​រាប់​បញ្ចូល​​ទាំង​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​កូវីដ​របស់​ក្រុម​ហ៊ុន Merck & Co ​ដែល​​ព្យាបាល​ជំងឺ​កូវីដកម្រិត​ស្រាល និង​មធ្យម។

ផែន​ការ​បាន​និយាយ​ថា ប្រសិន​បើ​ថ្នាំ​គ្រាប់​ Molnupiravir ទទួល​បាន​ការអនុម័ត​ជា​ផ្លូវ​ការ​ពី​អាជ្ញាធរឱសថ តោះ​តរម្លៃក្នុង​១​សិត​ត្រឹម​តែ​​១០​ដុល្លារ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Carl Bildt បេសកជន​ពិសេស​របស់​ WHO នៅ​ ACT-A បាន​និយាយ​​ថា ៖«សំណើរ​គឺ​កញ្ចប់​ថវិកាចំនួន​២៣.៤​ប៊ីលាន​ដុល្លារ​អាមេរិក។ ចំនួន​លុយ​នេះ​គឺ​​ច្រើន​ ប៉ុន្តែ​​បើ​ប្រៀប​ធៀប​នឹង​ការ​ខូច​ខាត​​សេដ្ឋកិច្ច​សកល​ដែល​វាយ​ប្រហារ​ដោយ​កូវីដ​គឺ​មិន​ច្រើន​ទេ»។

លោក Bildt ​ដែល​ជា​អតីត​​នាយករដ្ឋ​មន្ត្រី​ស៊ុយអែត​បាន​ទទួល​ស្គាល់​ថា ACT-A ជួប​ការលំបាក​ដើម្បី​ធានា​ហិរញ្ញវត្ថុ​កន្លង​មក និង​កត់​សំគាល់​ថា ប្រទេសន័រវេស និង​អាហ្វ្រិក​ខាង​ត្បូង​ជា​សហ​ប្រធាន​ក្នុង​កិច្ច​ប្រឹង​ប្រែង​រៃអង្គាស​ប្រាក់។

លោក​មាន​ប្រសាសន៍​ថា ៖«ដូច្នេះ​យើង​សង្ឃឹម​​លើ​សញ្ញា​ដ៏​ខ្លាំង​ពី​ប្រទេស G20 ដែល​នឹង​ប្រជុំ​នៅ​ទី​ក្រុង​រ៉ូម​ចុង​សប្តាហ៍​នេះ»។

​ថវិកា​​៧​ប៊ីលាន​ដុល្លារ​អាមេរិក​ដូច​គ្នា​​ត្រូវ​ផ្តល់​សម្រាប់​វ៉ាក់សាំង និង​ការ​ធ្វើ​តេស្ត ខណៈ​៥.៩ប៊ីលាន​ដុល្លារ​​សម្រាប់​ការ​បង្កើន​ប្រព័ន្ធ​សុខាភិបាល ហើយ​៣.៥​ប៊ីលាន​ដុល្លារ​សម្រាប់​ការ​ព្យាបាល​ក្នុង​នោះ​មាន​​ថ្នាំ​គ្រាប់​ និង​អ៊ុកស៊ីសែន​ជា​ដើម។

ប្រធាន​វិទ្យាសាស្ត្រ WHO លោកស្រី​ Soumya Swaminathan បាន​ឲ្យ​ដឹង​ថា គម្រោង COVAX ដែល​ផ្តោត​លើ​វ៉ាក់សាំង​របស់ ACT-A បាន​ចែក​ចាយ​វ៉ាក់សាំង​បង្កា​រកូវីដ-១៩​ប្រហែល​ជា​៤០០​លាន​ដូស​ប៉ុណ្ណោះ​ដល់​ប្រទេស​ចំណូល​ទាប និង​មធ្យម​ជាង​១៤០​ទូទាំង​ពិភព​លោក ដែល​ចំនួន​នេះមាន​កម្រិត​ទាប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម