ព័ត៌មានអន្ដរជាតិ
Facebook នឹងបិទប្រព័ន្ធស្គាល់មុខអ្នកប្រើដោយស្វ័យប្រវត្តិ
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Facebook Inc នឹងបិទប្រព័ន្ធស្គាល់មុខដែលបង្ហាញអត្តសញ្ញាណអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិក្នុងរូបភាព និងវីដេអូ ដោយសារព្រួយបារម្ភរបស់សង្គមកំពុងកើនឡើងអំពីការប្រើប្រាស់បច្ចេកវិទ្យានេះ។
លោក Jerome Pesenti អនុប្រធានផ្នែកបញ្ញាសិប្បនិម្មិតរបស់ Faceboook បាននិយាយថា ៖«និយតករនៅកំពុងដំណើរការនៃការផ្តល់នូវសំណំច្បាប់ច្បាស់លាស់ដើម្បីគ្រប់គ្រងការប្រើប្រាស់របស់ខ្លួន។ ស្ថិតក្នុងភាពមិនប្រាកដប្រជាកំពុងបន្តនេះ យើងជឿថា ការកម្រិតនូវការប្រើប្រាស់នៃការស្គាល់មុខឲ្យកាន់តែតូចចង្អៀតគឺសមរម្យ»។

ការលុបចេញប្រព័ន្ធស្គាល់មុខដោយបណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតក្នុងពិភពលោកនេះកើតឡើងស្របពេលដែលឧស្សាហកម្មបច្ចេកវិទ្យាកំពុងប្រឈមនឹងការគិតឡើងវិញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះអំពីសីលធម៌នៃការប្រើប្រាស់។
អ្នករិះគន់បាននិយាយថា បច្ចេកវិទ្យាស្គាល់មុខដែលពេញនិយមក្នុងចំណោមអ្នកលក់រាយ មន្ទីរពេទ្យ និងអាជីវកម្មផ្សេងៗទៀតសម្រាប់គោលដំណងសុវត្ថិភាព អាចសម្របសម្រួលដល់ឯកជនភាព កំណត់គោលដៅក្រុម និងធ្វើឲ្យការរំខានធម្មតា។
ក្រុមហ៊ុន IBM បានបញ្ឈប់ការលក់ផលិតផលស្គាល់មុខជាអចិន្ត្រៃយ៍ហើយ ហើយក្រុមហ៊ុន Microsoft Corp និង Amazon.com Inc ក៏បានផ្អាកការលក់ទៅឲ្យប៉ូលិសដោយគ្មានកំណត់ដែរ។
ដំណឹងនេះក៏បានកើតមានផងដែរនៅពេល Facebook ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីនិយតករ និងសមាជិកសភាជុំវិញសុវត្ថិភាពអ្នកប្រើប្រាស់ និងមានការរំលោភបំពានជាច្រើននៅលើបណ្តាញសង្គមរបស់ខ្លួន។

ក្រុមហ៊ុនដែលទើបប្តូរឈ្មោះជា Meta Platforms Inc កាលពីសប្តាហ៍មុនបាននិយាយថា អ្នកប្រើប្រាស់ជាង១ភាគ៣ប្រចាំថ្ងៃទៀងទាត់នៅលើ Facebook បានជ្រើសរើសចូលទៅក្នុងការកំណត់ (Setting) ស្គាល់មុខ ហើយការកែប្រែឥឡូវនេះនឹងលុបចោល«គំរូស្គាល់មុខ»នៃមនុស្សជាង១ប៊ីលាននាក់។
អ្នកនាំពាក្យ Facebook បាននិយាយថា ការលុបចេញនឹងដំណើរការជាសកល និងត្រូវបានគេរំពឹងថា ចប់សព្វគ្រប់នៅត្រឹមខែធ្នូខាងមុខនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


