Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី រុស្ស៊ី ម្នាក់ សម្រេចបំណងយកកូន ២២ នាក់ ក្នុងវ័យត្រឹម ២៤ ឆ្នាំ

បានផុស

នៅ

“ខ្ញុំសុបិនអំពីរឿងនេះ តាំងពីកុមារភាព។ ប្ដីខ្ញុំក៏ស្រមៃចង់មានគ្រួសារធំមួយ ដែលមានសុភមង្គលដែរ»។ នេះជាសំដី របស់នាង Kristina Ozturk មានដើមកំណើតមកពីប្រទេសរុស្ស៊ី ជាមនុស្ស​ស្រឡាញ់​ទារក​ជា​ខ្លាំង។ នាង​ស្រមៃ​ចង់​មាន​គ្រួសារ​ផ្ទាល់ខ្លួន ជា​គ្រួសារ​ធំ​ចែករំលែក​អនុស្សាវរីយ៍​ដ៏​រីករាយ​ជាមួយ​គ្នា​រហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Kristina បានជួបប្ដីរបស់នាងសព្វថ្ងៃនេះ​​ ហើយ​មានបំណងចង់បានកូន​ដូចគ្នានៅក្នុងជីវិតរបស់​​គាត់។ បុរស​ជា​អាជីវករ​ម្នាក់​ឈ្មោះ Galip អាយុ​ ៥៧ ​ឆ្នាំ។ ពួកគេបានជួបគ្នានៅឯ Batumi រដ្ឋ Georgia កំឡុង​ពេលវិស្សមកាល ហើយបានជួបភ្លាមៗ បន្ទាប់ពីបានរក​ឃើញ​សុបិនរួម​របស់​ពួកគេ។

នាង Kristina និយាយ​ថា​ បន្ទាប់​ពី​យើង​បាន​ជួប​គ្នា យើង​ចាប់​ផ្ដើម​សម្រេច​ក្ដី​សុបិន​របស់​យើង។ ទំនាក់​ទំនង​ស្នេហា​របស់​យើង​បាន​ផ្លាស់​ប្ដូរ ប៉ុន្តែ​បន្ទាប់​មក​ជីវិត​របស់​យើង​ទាំង​មូល​បាន​ផ្លាស់​ប្ដូរ មិន​មែន​ត្រឹម​តែ​ផ្នែក​មនោសញ្ចេតនា​នោះ​ទេ»។

Kristina សម្រាល​បាន​កូន​ដំបូង​របស់​នាង​នៅ​អាយុ ១៧ ឆ្នាំ។ ហើយនោះគ្រាន់តែជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ! នាងនិង​ស្វាមី ​បាន​សម្រេច​ចិត្ត​ពង្រីក​គ្រួសារ​តាម​រយៈ​ការ​ឲ្យ​ស្ត្រី​ផ្សេង​ពពោះ​ជំនួស​បន្ថែម​ទៀត។ ហើយ​ប្ដី​ប្រពន្ធ​នេះ​ បាន​សម្រេច​បំណង​នោះ​ពិតមែន។

មកដល់​បច្ចុប្បន្ន​នេះ ​កូន​ដែល​នាង ​Kristina មាន​សរុប​​ចំនួន ២២នាក់ និង​បាន​ចំណាយ​ប្រាក់​ដល់​ទៅ ១៣៨,០០០ ផោន ក្នុងកិច្ចខិតខំប្រឹងប្រែង​របស់​ពួកគេ ​សម្រាប់​គ្រួសារ​ដ៏​ធំ​មួយ​។

ជា​ការ​ពិត​ណាស់ ការ​គ្រប់​គ្រង​ក្រុម​គ្រួសារ​ដ៏​ធំ​បែប​នេះ​ ត្រូវ​ការ​ពេល​វេលា ការ​ខិត​ខំ និង​លុយ​កាក់។ ការ​ចិញ្ចឹម​កូន​ម្នាក់​អាច​ក្លាយ​ជា​ការ​លំបាក​ សម្រាប់​ឪពុកម្ដាយ​ថ្មី​ភាគ​ច្រើន។ ដែលទាំងនោះឪពុកម្ដាយ​ថ្មី​ បានប្រាប់ពី​​ផ្លូវចិត្ត និងរាងកាយ​ចំពោះ​ពួកគេ អំឡុងពេលមានកូនតូចៗ។ ប៉ុន្តែ​ចំពោះ​គូ​ស្វាមី​ភរិយា​នេះវិញ ​គឺ​មិន​ហត់នឿយ​នឹង​ចិញ្ចឹម​ក្មេងៗ​ទាំងនោះ​ឡើយ​ ព្រោះ​ជា​អ្វី​ដែល​ពួកគេ​ចង់​បាន​ជា​យូរ​ណាស់​មក​ហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖relrules

ចុចអាន៖របស់ទាំងនេះមើលទៅសាមញ្ញ តែបើនិយាយពីតម្លៃវិញ ស្មើនឹងឡានមួយគ្រឿង

ចុចអាន៖លម្អិតពីវ៉ាក់សាំង រុស្សី ៥ ប្រភេទ ដែល កម្ពុជា អនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម