ព័ត៌មានអន្ដរជាតិ
ថៃ ព្រមាន ក្រុងបាងកក នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុតដល់ ១ អង្សាសេ
នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងថា អាកាសធាតុនៅតំបន់លើនៃប្រទេសថៃនឹងចុះត្រជាក់ខ្លាំងបំផុត ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ពោលសីតុណ្ហភាពធ្លាក់ចុះដល់ ៣ ទៅ ៧ អង្សាសេ ។
ចំណែកតំបន់ភាគខាងជើង កណ្តាល ភាគខាងកើត រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាពនឹងធ្លាក់ចុះដល់ ៣ ទៅ ៥ អង្សាសេ ។
ទន្ទឹមនោះ រលកខ្យល់នៅឈូងសមុទ្រថៃ និងសមុទ្រ Andaman នឹងមានកម្លាំងខ្យល់ខ្លាំង ។ ចំណែកឈូងសមុទ្រថៃ រលកទឹកសមុទ្រនឹងមានកម្ពស់ ២ ទៅ ៣ ម៉ែត្រ ខណៈរលកសមុទ្រ Andaman មានកម្ពស់ ១ ទៅ ២ ម៉ែត្រ ។
សម្រាប់ទីក្រុងបាងកក និងតំបន់ជុំវិញ សីតុណ្ហភាពក្នុងអំឡុងថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខនេះ នឹងធ្លាក់ចុះដល់ ១ ទៅ ៣ អង្សាសេ ជាមួយខ្យល់បក់ខ្លាំង ខណៈដែលកន្លងមកសីតុណ្ហភាពអប្បបរមាជាទូទៅនៅក្នុងទីក្រុងមានរហូតដល់ពី ២១ ទៅ ២៣ អង្សាសេ និងអតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេឯណោះ ។
ចំណែកនៅតំបន់ភាគខាងជើងវិញ នៅថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា សីតុណ្ហភាពនឹងធ្លាក់ចុះ ២ ទៅ ៤ អង្សាសេ ជាមួយខ្យល់បក់ខ្លាំងផងដែរ ។ តំបន់ទាំងនោះកន្លងមក សីតុណ្ហភាពអប្បបរមាមានពី ១៨ ទៅ ២១ អង្សាសេ និងអតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេឯណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sanook

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ