ព័ត៌មានអន្ដរជាតិ
បុរសថៃ ប្រាប់អាការនៃការកកឈាម ធ្វើឲ្យកូនស្រីស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដ
សិស្សសាលាអាយុ១៦ឆ្នាំម្នាក់នៅខេត្ត Lampang បានស្លាប់ដោយសារការកកស្ទះសរសៃឈាមក្នុងសួត ពីរបីថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ Pfizer ដូសទី២។
សំណាកត្រូវបានយកទៅធ្វើតេស្ត និងកំពុងពិនិត្យដើម្បីសម្រេចថាតើ នាងពិតជាស្លាប់ដោយសារផលរំខាននៃការចាក់វ៉ាក់សាំងមែនឬក៏អត់។

លោក Thanphit Sakunmat អាយុ៤៨ឆ្នាំ ជាឪពុករបស់ក្មេងស្រី បាននិយាយថា នៅថ្ងៃទី៦ខែតុលា កូនស្រីរបស់គាត់ បានទទួលការចាក់វ៉ាក់សាំង Pfizer ដូសទី១ក្រោមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលដល់សិស្ស ហើយមិនមានផលរំខានធ្ងន់ធ្ងរទេ។
ទោះបីជាយ៉ាងណាក៏ដោយ ឪពុករបស់នាងនិយាយថា មួយថ្ងៃបន្ទាប់ពីនាងបានទទួលការចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២៧ខែតុលា នាងចាប់ផ្តើមមានអាការគ្រុនក្តៅ។

នៅថ្ងៃបន្ទាប់ នាងចេញរោគសញ្ញាផ្សេងទៀតដូចជា រាក ក្អួត ពិបាកលេប និងអស់កម្លាំង។
លោកបន្តថា នៅថ្ងៃទីបី នាងក្អួតកាន់តែធ្ងន់ធ្ងរ ហើយបណ្តាលឲ្យឈឺពោះនិងអស់កម្លាំងខ្លាំង។ លោកបានហៅរថយន្តសង្គ្រោះបន្ទាន់ ហើយបានប្រញាប់ប្រញាល់នាំកូនស្រីទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីនាងចាប់ផ្តើមពិបាកដកដង្ហើម។

ក្រោយមក នាងត្រូវបានគេប្រកាសថាស្លាប់ បន្ទាប់ពីត្រូវសង្គ្រោះបន្ទាន់។ សំបុត្រមរណៈ ដែលចេញដោយមន្ទីរពេទ្យបានបង្ហាញថា នាងស្លាប់ដោយសារកកស្ទះសរសៃឈាមក្នុងសួត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ខែតុលា ការស្លាប់ចំនួន១,២៩៦នាក់ ដែលសង្ស័យថាមានទំនាក់ទំនងជាមួយការចាក់វ៉ាក់សាំងកូវីដ ត្រូវបានកត់ត្រានិងស៊ើបអង្កេតដោយអ្នកជំនាញវេជ្ជសាស្ត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ
ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


