ព័ត៌មានអន្ដរជាតិ
Omicron កំពុងអុកឡុក អង់គ្លេស មួយថ្ងៃកើនឡើងករណីឆ្លង ៥០ ភាគរយ
អាជ្ញាធរសុខាភិបាលអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីឆ្លងវីរុសបំប្លែងខ្លួន Omicron ចំនួន ៨៦ បន្ថែមទៀតត្រូវបានរាយការណ៍នៅ ក្នុងចក្រភពអង់គ្លេស ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ២៤៦ ករណី ។

បើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឲ្យដឹងថា ចំនួនឆ្លង Omicron ដែលរកឃើញកាលពីថ្ងៃអាទិត្យគឺកើនឡើងជាង ៥០ ភាគរយ បើធៀបនឹងចំនួនសរុបចំនួន ១៦០ ករណីកាលពីថ្ងៃសៅ រ៍ ។
ទិន្នន័យចុងក្រោយបំផុតនេះបានកើតឡើង នៅ ពេលដែលរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បាននិយាយថា រាល់ការមកដល់របស់អ្នកដំណើរអន្តរជាតិទៅ កាន់ចក្រភពអង់គ្លេស រួមទាំងកុមារដែលមានអាយុលើសពី ១២ ឆ្នាំនឹងត្រូវធ្វើតេស្ត មុនពេលចេញដំណើរ ចាប់ពីថ្ងៃអង្គារ ហើយពួកគេត្រូវតែធ្វើតេស្ត ៤៨ ម៉ោង មុនពេលចេញដំណើរ ។

លើសពីនេះទៀត ចាប់ពីថ្ងៃចន្ទ ទី ៦ ខែធ្នូនេះ ប្រទេសនីហ្សេរីយ៉ា នឹងស្ថិតក្នុងបញ្ជីក្រហមនៃការធ្វើដំណើរ ហើយប្រទេសនេះនឹងចូលរួមជាមួយប្រទេសអាហ្វ្រិកខាងត្បូងមួយចំនួនទៀតដែលត្រូវបានដាក់នៅ ក្នុងបញ្ជី បន្ទាប់ពីវីរុស Omicron ត្រូវបានរកឃើញដំបូងកាលពីចុងខែមុន ។
គួរបញ្ជាក់ថា ច្រើនជាង ៨៨ ភាគរយនៃមនុស្សដែលមានអាយុ ១២ ឆ្នាំឡើងទៅ ក្នុងប្រទេសអង់គ្លេសបានចាក់វ៉ាក់សាំងដូសដំបូង ហើយជិត ៨១ ភាគរយបានចាក់ពេញ ២ ដូស ខណៈច្រើនជាង ៣៥ ភាគរយបានទទួលការចាក់ដូសជំរុញ ឬដូសទី ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ អ្នកវិទ្យាសាស្ត្រ អង់គ្លេស ប្រាប់របៀបតេស្តរក Omicron ឯលទ្ធផលមិន ១០០ ភាគរយ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


