ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ អង់គ្លេស ប្រាប់របៀបតេស្តរក Omicron ឯលទ្ធផលមិន ១០០ ភាគរយ
បើយោងតាមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានឲ្យដឹងថា ការធ្វើតេស្តរកវីរុសបំប្លែងខ្លួនថ្មី Omicron ក៏មិនខុសពីការធ្វើតេស្តរកវីរុសផ្សេងទៀតនោះទេ ដោយយកសំណាកទៅតេស្តក្នុងម៉ាស៊ីនធំ PCR រួចហើយបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីវិភាគធ្វើរោគវិនិច្ឆ័យថាតើវាជាវីរុសបំប្លែងខ្លួនប្រភេទណា ។
អ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាងថា ការធ្វើតេស្តដំបូងតម្រូវឲ្យយកសំណាកនោះចូលទៅក្នុងម៉ាស៊ីន PCR បន្ទាប់មកត្រូវធ្វើតេស្តលើហ្សែនរបស់វីរុស Omicron ហើយគេយកចំណុច ៣ សំខាន់ ។
ចំណុចទី ១ គឺ Spike ឬបន្លា (S) ជាដៃខាងក្រៅរបស់មេរោគ បន្ទាប់មកគេយកកោសិកាមួយទៀតឈ្មោះ N2 គឺជាសំបកខាងក្នុងរបស់មេរោគ ។ ចំណែកចុងក្រោយគេយកកោសិកា ឬសំបកខាងក្រៅ (E) របស់មេរោគ ។
អ្នកវិទ្យាសាស្រ្តបញ្ជាក់ថា នៅ ពេលដែលតេស្តរួចហើយ គេនឹងពិនិត្យមើលគំរូហ្សែនលើ Spike ឬបន្លា ប៉ុន្តែការចេញលទ្ធផលនោះក៏មិនប្រាកដ ១០០ ភាគរយដែរ ពោលវាអាចជាវីរុសបំប្លែងខ្លួន Omicron ឬក៏មិនមែនក៏ថាបាន ។
ពាក់ព័ន្ធនឹងបញ្ហានេះ យោងតាមសារព័ត៌មាន BBC បានចុះផ្សាយថា គឺដោយសារតែចក្រភពអង់គ្លេសមានមន្ទីរពិសោធន៍ទំនើបៗធ្វើរោគវិភាគលើវីរុសបំប្លែងខ្លួន Omicron តិចតួចបំផុត ពោលមានតែ ៣ ទីតាំងប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានរឹតបន្តឹងជើងហោះហើរសម្រាប់ប្រទេសអាហ្វ្រិកចំនួន ៦ ដូចជា អាហ្រ្វិកខាងត្បូង ណាមីប៊ី ឡេសូតូ បុតស្វាណា អេស្វាធីនី និងស៊ីមបាវ៉េ ហើយរហូតមកដល់ពេលនេះបានកត់ត្រាករណីវីរុសបំប្លែងខ្លួនប្រភេទ B.1.1.529 ចំនួន ២២ ករណីហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួន Omicron ឆ្លងសាហាវជាង Delta រហូតដល់ ៥ ដង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស