ព័ត៌មានអន្ដរជាតិ
វីដេអូ ស្ត្រីនៅញូវយ៉កស្លាប់ក្នុងរថយន្ត ក្រោយធ្លាក់ចូលទន្លេ
ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរថយន្តមួយគ្រឿង បានធ្លាក់ចូលទៅ ក្នុងទន្លេ Niagara ជាមួយនឹងរូបភាព ដែលបង្ហាញពីក្រុមជួយសង្គ្រោះ បានទម្លាក់ខ្លួនពីលើឧទ្ធម្ភាគចក្រ ដើម្បីជួយនាង។

យោងតាមប៉ូលិសឧទ្យានរដ្ឋញូវយ៉ក បានឲ្យដឹងថា អ្នកមុជទឹកឆ្មាំឆ្នេរសមុទ្រអាមេរិកម្នាក់ បានស្រង់ស្ត្រីនោះចេញពីរថយន្តរបស់នាង កាលពីរសៀលថ្ងៃពុធ ខណៈឡានធ្លាក់ចូលទៅ ក្នុងទឹកភ្លាមៗ។
យោងតាមមន្ត្រីបានឲ្យដឹងថា ស្ត្រីនោះមានអាយុ ៦០ឆ្នាំ ហើយរស់នៅក្នុងតំបន់មាត់ទន្លេ ក្នុងទឹកធ្លាក់ Niagara ទីក្រុងញូវយ៉ក ហើយត្រូវបានគេប្រកាសថាស្លាប់នៅ នឹងកន្លែងកើតហេតុតែម្ដង។

នៅ ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ឧទ្យានរដ្ឋញូវយ៉ក បាននិយាយថា កម្រិតទឹកនៅក្នុងទន្លេ កំពុងកើនឡើងខ្លាំង និងផ្លូវនៅតំបន់កើតហេតុ មានសភាពរអិលដោយសារព្រិលធ្លាក់ខ្លាំង។

ទោះយ៉ាងណា មន្ត្រីមកពីឧទ្យានរដ្ឋញូវយ៉ក កំពុងតែបន្តការស៊ើបអង្គេត ពីរបៀបដែលរថយន្តចូលទៅក្នុងទន្លេនោះផងដែរ ៕
សូមទស្សនាវីដេអូ
ប្រែស្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


