Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយរាលដាលខ្លាំងនៅប៉ែកអឺរ៉ុប នេះជារឿង ១០ សំខាន់ខ្លាំង WHO បានបញ្ជាក់ពី Omicron

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទិន្នន័យដំបូងបង្ហាញថា Omicron ជាវីរុសបំប្លែងខ្លួនចុងក្រោយបង្អស់នៃ SARS-CoV-2 ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​​​ អាហ្វ្រិក​ខាងត្បូង ហើយ​អាច​ងាយ​ឆ្លង​ដល់​អ្នក​ដែល​បាន​ឆ្លងមេរោគមុន ឬ​ចាក់​វ៉ាក់សាំង​រួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរោគ​នេះ​​មាន​សភាព​ស្រាល​ជាង​ប្រភេទ​ផ្សេងៗ​ទៀត​ ដូច​ដែល​​បាន​ជួប​កន្លង​មក ​និង​មិនទាន់​មាន​ប្រទេស​ណា​បញ្ជាក់​ការ​​ស្លាប់​នោះ​ទេ ហើយ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ ក៏​មិន​ចាំបាច់​ត្រូវការ​ជំនួយ​អុកស៊ីសែន។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានថា “ទិន្នន័យ​ដែល​កើត​ចេញ​ពីអាហ្វ្រិក​ខាងត្បូង​ បង្ហាញ​ពី​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ Omicron ម្តង​ទៀត” ។

ទោះយ៉ាងណាក្រោយឆ្លងខ្លាំងនៅ ប៉ែកអឺរ៉ុប នេះ​ជារឿង ១០ យ៉ាង​ដែល WHO បញ្ជាក់​អំពី Omicron ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ៖

ករណី Omicron ត្រូវ​បាន​រាយការណ៍​នៅ​ ក្នុង​ប្រទេស​ចំនួន ៥៧ ។ ខណៈ​ដែល​ករណី​ភាគច្រើន​​បាន​កំណត់​អត្តសញ្ញាណ​នៅ​ ក្នុង​ប្រទេស​ទាំង​នេះ ​បច្ចុប្បន្ន​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ ទោះ​យ៉ាងណា​ WHO បាន​បញ្ជាក់​ថា ​វា​អាច​ផ្លាស់ប្ដូរ​ នៅ​ពេល​ដែល​មាន​ព័ត៌មាន​បន្ថែម​ណាមួយ។

នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់ WHO លោក Michael Ryan បាន​និយាយ​ថា វីរុស​បំប្លែងខ្លួន​កំពុង​បញ្ជូន​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​ការ​បញ្ជូន​រហ័ស​នេះ​ អាច​មាន​ប្រសិទ្ធភាព​ជាង Delta ប៉ុន្តែ​​មិនមែន​មានន័យថា​ មេរោគ​នេះ​មិន​អាច​បញ្ឈប់​បានទេ។

WHO បាន​និយាយ​ថា ទោះបី​ជា​វា​ហាក់​ដូចជា​មិន​សូវ​មាន​គ្រោះថ្នាក់​ក៏​ដោយ ក៏​​នៅ​ តែ​អាច​ប៉ះពាល់​ដល់​​មនុស្ស​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​លើស​ទម្ងន់ ដោយសារ​វា​ឆ្លង​យ៉ាង​លឿន​ខ្លាំង​ ពិបាក​ទប់ទល់។

ទោះបី​ជា​វ៉ាក់សាំង​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​តិច​ប្រឆាំង​នឹង Omicron ដូច​ដែល​ទិន្នន័យ​មួយ​ចំនួន​បង្ហាញ​ក៏ដោយ វ៉ាក់សាំងទាំងនោះ ​នៅ តែ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ផ្ដល់​ការ​ការពារ​យ៉ាង​សំខាន់​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ។

ទាក់ទងនឹងផលប៉ះពាល់របស់ Omicron លើ​វ៉ាក់សាំង WHO បាន​និយាយ​ថា “វាចាំបាច់​សម្រាប់​ទិន្នន័យ​បន្ថែម​ទៀត ​ដើម្បី​វាយតម្លៃ​ថា​តើ​ការ​ផ្លាស់ប្ដូរ​ដែល​មាន​នៅ លើ Omicron អាច​បណ្ដាល​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​ការ​ការពារ​ពី​ភាព​ស៊ាំ​ដែល​បាន​មក​ពី​វ៉ាក់សាំង និង​ទិន្នន័យ​ស្ដីពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង រួមទាំ​ង​ការ​ប្រើប្រាស់​កម្រិត​ថ្នាំ​វ៉ាក់សាំង​បន្ថែម។ “

នៅ​ អាហ្វ្រិកខាងត្បូង អត្រា​ប្រេវ៉ាឡង់​គឺ​ពី ៦០ទៅ ៨០ ភាគរយ ខណៈ​ពេល​ដែល​ការ​គ្រប​ដណ្ដប់​លើ​ការ​ចាក់​វ៉ាក់សាំងគឺ ៣៥ភាគរយ ។ ប៉ុន្តែ Omicron បាន​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស ​ព្រោះ​វា​បង្ក​ការ​គំរាមកំហែង​នៃ​ការ​ឆ្លង​ឡើង​វិញ។

នៅ លើភាពធ្ងន់ធ្ងរនៃ Omicron អង្គការ​សុខភាព​ពិភពលោក ​បាន​និយាយ​ថា​ ទោះបីជា​ភាព​ធ្ងន់ធ្ងរ​ស្មើ​គ្នា​ឬមាន​សក្ដានុពល​ទាបជាង Delta ក៏ដោយ វា​ត្រូវបានគេរំពឹងថា ​ការ​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​ នឹង​កើនឡើង​រហ័ស​ប្រសិន​បើ​មនុស្ស​កាន់​តែ​ច្រើន​បាន​ឆ្លង​មេរោគ ហើយ​​នឹង​មាន​ភាព​យឺតយ៉ាវ ​រវាង​ការ​កើន​ឡើង​នៃ​ឧប្បត្តិហេតុ នៃ​ករណី និង​ការ​កើន​ឡើង​នៃ​អត្រា​ស្លាប់។

ការផ្តល់ទិន្នន័យនៃករណី Omicron ដែល​ត្រូវ​បាន​បញ្ជាក់​ចំនួន ២១២ បាន​កំណត់​ក្នុង​ប្រទេស​ចំនួន ១៨ នៃសហភាពអឺរ៉ុប ​រហូត​ដល់​ថ្ងៃ​ទី ៦ ខែ​ធ្នូ WHO បាននិយាយថា ទាំងអស់នេះ​គឺ​ជា​ករណី​ស្រាល។ អាហ្វ្រិកខាងត្បូង​បាន​ឃើញ​ការ​កើនឡើង ៨២ភាគរយ ក្នុង​ការ​ចូល​មន្ទីរពេទ្យ​ នៅ​ ចន្លោះ​ថ្ងៃទី ១៨ ខែ​វិច្ឆិកា ដល់ថ្ងៃទី ៤ ខែធ្នូ ប៉ុន្តែ​គេ​មិន​ដឹង​ថា​តើ Omicron ជា​មូលហេតុ​នោះ​ទេ។

WHO បាន​ដកស្រង់ការព្យាករណ៍​របស់​មជ្ឈមណ្ឌល​អឺរ៉ុប​ សម្រាប់ការបង្ការនិង​គ្រប់គ្រង​ជំងឺ​ថា ​ប្រសិន​បើ ១ភាគរយនៃការឆ្លងមេរោគ SARS-Cov-2 គឺ​ដោយសារ​តែ Omicron វា​នឹង​ក្លាយ​ទៅ​ ជាវីរុស​លេចធ្លោ​ នៅ​ អឺរ៉ុប​ នៅ​ ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ។

១០ ទោះបីជាមិនទាន់មាន​របាយការណ៍​អំពីជំងឺធ្ងន់ធ្ងរណាមួយពី Onicrom ក៏ដោយ WHO បាន​និយាយថា Interleukin-6 Receptor Blockers និង corticosteroids ត្រូវ​បានគេរំពឹងថា នឹង​បន្ត​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​អ្នក​ជំងឺ ដែល​មាន​សភាព​ធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភភព៖hindustantimes

ចុចអាន៖WHO ថា ធ្វើយ៉ាងណាត្រូវតែកាត់បន្ថយអ្នកជំងឺ Omicron មិនឲ្យចូលសម្រាកនៅពេទ្យ

ចុចអាន​៖ទិន្នន័យថ្មីករណីឆ្លង និងស្លាប់សរុប ដោយសារកូវីដនៅ អាស៊ាន ខណៈ វៀតណាម មានអ្នកឆ្លងថ្មីជាង ១៤,០០០ ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម