ព័ត៌មានអន្ដរជាតិ
អង់គ្លេសប្រាប់ថា វ៉ាក់សាំង៣ដូសទើបអាចទប់ទល់នឹង Omicron បាន
វ៉ាក់សាំងត្រឹមតែពីរដូសមិនគ្រាប់គ្រាន់សម្រាប់ការទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មី Omicron បានឡើយ។ នេះជាការព្រមានពីអ្នកវិទ្យាសាស្ត្រអង់គ្លេស និងបានបញ្ជាក់ដា ទាល់តែ៣ដូសទើបអាចការពារបាន។
ការវិភាគដំបូងលើវីរុសបំប្លែងថ្មី Omicron និងវីរុស Delta របស់ចក្រភពអង់គ្លេសបានបង្ហាញថា វ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពក្នុងការបញ្ឈប់វីរុសបំប្លែងខ្លួនថ្មីទេ។ ប៉ុន្តែការចាក់ដូសបន្ថែម (ដូសទី៣)ទើបមានប្រសិទ្ធភាពប្រហែល៧៥%ក្នុងការការពារពីរោគសញ្ញាកូវីដ-១៩បាន។

ទន្ទឹមជាមួយគ្នានេះ រដ្ឋមន្ត្រីលំនៅដ្ឋាន សហគមន៍ និងរដ្ឋាភិបាលមូលដ្ឋានអង់គ្លេស លោក Michael Gove បានព្រមានថា ចក្រភពអង់គ្លេសប្រឈមនឹងស្ថានភាពកង្វល់ដ៏អាក្រក់។
នៅចក្រភពអង់គ្លេសមានករណីឆ្លងវីរុស Omicron ១២៦៥នាក់ និងករណីឆ្លងកូវីដកាលពីថ្ងៃសុក្រកាលពីម្សិលមិញមាន៥៨១៩៤នាក់ដែលជាចំនួនច្រើនបំផុតគិតចាប់តាំងពីថ្ងៃទី៩ ខែមករាមក។
ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លសបានបានរាយការណ៍ពីការធ្វើវិភាគលើករណីឆ្លង Omicron ៥៨១នាក់ និងករណីវីរុស Delta រាប់ពាន់នាក់ដើម្បីវាយតម្លៃពីប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវីរុសថ្មី។
ការវិភាគផ្អែកលើទិន្នន័យមានកំណត់ ប៉ុន្តែបានបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង Oxford-AstraZeneca ធ្លាក់ចុះយ៉ាងខ្លាំង និងវ៉ាក់សាំង Pfizer ពីរដូសក៏ធ្លាក់ចុះគួរឲ្យកត់សំគាល់ដែរ។
សម្រាប់ការចាក់ដូសទី៣បានផ្តល់ប្រសិទ្ធភាពប្រមាណ៧៥%ប្រឆាំងនឹងរោគសញ្ញាកូវីដ-១៩ថ្មី ប៉ុន្តែមិនខ្ពស់ខ្លាំងដូចវីរុសមុនៗទេ។
ទោះបីជាយ៉ាងណា ទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេសបាននិយាយថា វ៉ាក់សាំងនៅតែផ្តល់ប្រសិទ្ធភាពល្អប្រឆាំងការឈឺធ្ងន់ធ្ងរដែលត្រូវការចូលព្យាបាលនៅមន្ទីរពេទ្យ។
ទិន្នន័យពិតប្រាកដពីការសិក្សាមន្ទីរពិសោធបង្ហាញថា ការថយចុះ៤០ដងនៅក្នុងសមត្ថភាពអង់ទីគ័រពីមនុស្សដែលបានចាក់វ៉ាក់សាំងពីរដូស។
មានសុទិដ្ឋិនិយមថា វ៉ាក់សាំងនៅនៅតែរក្សាមនុស្សជាច្រើនមិនឲ្យចូលមន្ទីរពេទ្យ បើទោះជាពួកគេបានឆ្លងក៏ដោយ។ ទិន្នន័យអំពីការឈឺធ្ងន់ធ្ងរអាចនឹងចេញជាផ្លូវការនាសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


