Connect with us

ព័ត៌មានអន្ដរជាតិ

ជន​ជាតិ​ថៃ​៣១​នាក់​ដើរ​លេងក្រៅ​ប្រទេស​ ត្រឡប់​មក​វិញ​ឆ្លង​ Omicron ២៥នាក់

បានផុស

នៅ

ជន​ជាតិ​ថៃ​ភាគ​ច្រើន​​ក្នុង​ចំណោម​៣១​នាក់​ដែល​​បាន​ចូល​រួម​ពិធី​បុណ្យ​សាសនា​ឥស្លាម និង​ដើរ​លេង​កម្សាន្ត​នៅ​ទី​ក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត និង​បាន​ទៅ​ដល់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឥឡូវ​នេះ​រក​ឃើញ​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពី​ដំបូង​ មន្ត្រី​មន្ទីរ​សុខាភិបាលខេត្ត​ណាន់ថាបូរី​បាន​និយាយ​ថា អ្នក​វិល​ត្រឡប់​មក​វិញ​៧​នាក់​នៅ​ខេត្ត​ ណាន់ថាបូរី​ បាន​រក​ឃើញ​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ Omicron កាល​ពី​ថ្ងៃ​ចន្ទ។ ប៉ុន្តែនៅ​ថ្ងៃ​អង្គារ៍ មន្ត្រី​បាន​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​បន្ថែម​ទៀត​រហូត​ដល់​២៥​នាក់ ក្នុង​ចំណោម​អ្នក​វិល​ត្រឡប់​មក​វិញ​៣១​នាក់។ អ្នក​ទាំង​អស់​នោះ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ពី​កន្លែង​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ប្រទេស។

បច្ចុប្បន្ន​នេះ មនុស្ស​២៥​នាក់​ស្ថិត​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក។ អ្នក​​ដែល​បាន​នៅ​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ទាំង​២៥​នាក់​នោះ​​ក៏​ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​មូលដ្ឋាន​គ្រប់​គ្រង និង​តាម​ដាន​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម