ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីម៉ាដាហ្គាស្កាម្នាក់ហែលទឹកពេញមួយយប់ទើបដល់គោក ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ
រដ្ឋមន្ត្រីប្រទេសម៉ាដាហ្គាស្កាម្នាក់ក្នុងចំណោមអ្នករស់រានមានជីវិត២នាក់បានតស៊ូហែលទឹកយ៉ាងយូររហូតដល់១២ម៉ោងដើម្បីទៅច្រាំងសមុទ្រ បន្ទាប់ឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រនៅភាគខាងជើងកោះរបស់ប្រទេស។ នេះបើតាមអាជ្ញាធរបាននិយាយ។
ប៉ូលិស និងអាជ្ញាធរកំពង់ផែបាននិយាយថា ការស្រាវជ្រាវបានកំពុងបន្តសម្រាប់អ្នកដំណើរពីរនាក់ទៀត ក្រោយពេលឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃចន្ទដែលមូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ត្រូវបានគេឲ្យដឹងភ្លាមៗទេ។

លោក Serge Gelle ជារដ្ឋមន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃ និងមន្ត្រីប៉ូលិសម្នាក់ទៀតបានទៅដល់ដីគោកនៅទីក្រុងមាត់សមុទ្រ Mahambo នាព្រឹកថ្ងៃអង្គារ៍ បន្ទាប់ពីគ្រោះថ្នាក់បានកើតមានឡើងនាយប់ថ្ងៃចន្ទ។
វីដេអូដែលត្រូវបានគេបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម លោក Gelle អាយុ៥៧ឆ្នាំមើលទៅនឿយហត់អស់កម្លាំងខ្លាំង ប៉ុន្តែលោកនៅតែស្លៀកពាក់ឯកសណ្ឋានប៉ូលិសដដែល។
លោកបាននិយាយថា ៖«ពេលវេលាស្លាប់របស់ខ្ញុំមិនទាន់មកដល់» ហើយបន្ថែមថា លោកត្រជាក់ខ្លាំង ប៉ុន្តែគ្មានរងរបួសអ្វីទេ។
ឧទ្ធម្ភាគចក្របានកំពុងហោះដឹកលោក និងអ្នកដទៃដើម្បីពិនិត្យមើលទីតាំងដែលលិចនាវានៅឆ្នេរភាគខាងលិចកាលពីព្រឹកថ្ងៃចន្ទ។
លោកឧត្តមសេនីយ៍ Zafisambatra Ravoavy បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ថា យ៉ាងហោចណាស់មនុស្ស៣៩នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ។

លោក Ravoavy បានប្រាប់ថា លោក Gelle បានប្រើកៅអីរបស់ឧទ្ធម្ភាគចក្រដើម្បីហែលបណ្តែតទឹកទៅច្រាំង។
«លោកតែងតែមានកម្លាំងខ្លាំងក្នុងការលេងកីឡា ហើយលោកបានរក្សាចង្វាក់នេះក្នុងនាមជារដ្ឋមន្ត្រីដូចក្មេងអាយុ៣០ឆ្នាំអ៊ីចឹង»។ លោកបានបញ្ជាក់។
លោក Gelle បានក្លាយជារដ្ឋមន្ត្រីជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីក្នុងខែសីហា បន្ទាប់ពីបម្រើការក្នុងប៉ូលីសអស់រយៈពេល៣ទសវត្សរ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


