KPT+
ប្រពៃណីចម្លែក! គាស់សាកសពមករាំដង្ហែ ដើម្បីអបអរដល់អ្នកស្លាប់
បុណ្យ Famadihana ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជន ម៉ាដាហ្គាស្កា (Madagascar) អស់ពេលជាង ៣០០ឆ្នាំមកហើយ ដោយអ្នកស្រុកតែងតែគាស់សាកសពមករាំបង្ហែ ដើម្បីអបអរសាទរដល់អ្នកស្លាប់។

ខណៈប្រពៃណីជាច្រើននៅលើលោក តែងតែកាន់ទុក្ខចំពោះការស្លាប់របស់មនុស្សជាទីស្រឡាញ់ កុលសម្ព័ន្ធជនជាតិភាគតិច Merina នៃប្រទេសម៉ាដាហ្គាស្ការ មិនកាន់ទុក្ខនោះទេ តែបែរជានាំគ្នាគាស់ផ្នូរយកសពមករាំព័ទ្ធជុំវិញ ដើម្បីធ្វើពិធីអបអរសាទរ និងរំលឹកដល់អ្នកស្លាប់ទៅវិញ។


បុណ្យ Famadihana ឬ “Turning of the Bones” គឺជាប្រពៃណីបុណ្យសពដែលត្រូវបានប្រារព្ធរៀងរាល់ ៧ឆ្នាំម្តង។ វាចាប់កំណើតតាំងពីសតវត្សទី ១៧ មកម្ល៉េះ។ នៅថ្ងៃបុណ្យមកដល់ ប្រជាជនបើកផ្នូរដូនតា និងញាតិការដែលចែកឋានទៅ យកសាកសព ឆ្អឹង ឬអដ្ឋិធាតុ មករុំក្នុងក្រណាត់ថ្មី ហើយសរសេរឈ្មោះអ្នកស្លាប់ បន្ទាប់មកសាច់ញាតិដែលនៅរស់ត្រូវរាំបង្ហែសាកសព នៅជុំវិញផ្នូរ។ ក្រោយពេលដង្ហែ សពឬឆ្អឹងត្រូវរុំដោយក្រណាត់ស្អាតឱ្យជិតល្អ នៅមុនពេលថ្ងៃលិច ដើម្បីជៀសវាងការប៉ះពាល់នឹងថាមពលអាក្រក់ណាមួយ រួចហើយដាក់ចូលទៅក្នុងផ្នូរវិញ។ ជាមួយគ្នានោះ គេត្រូវកប់អាហារ សម្លៀកបំពាក់ ប្រាក់ ឬទ្រព្យសម្បត្តិនានា ដើម្បីបញ្ជូនឱ្យស្លាប់យកទៅប្រើនៅឋានបរលោក។

ពិធីបុណ្យនេះធ្វើឡើង ដើម្បីអបអរដល់អ្នកស្លាប់ដែលបានចាកផុតទុក្ខ ហើយអាចទៅរស់នៅក្នុងឋានស្ងប់សុខ។ មិនតែប៉ុណ្ណោះការគាស់ឆ្អឹងចេញមក សរសេរឈ្មោះលើក្រណាត់ គឺដើម្បីជាការរំលឹក ទុកជាការចងចាំសម្រាប់កូនចៅ។ ប្រជាជនកុលសម្ព័ន្ធ ជឿដែរថា ការប្រារព្ធពិធីនេះ ប្រៀបបីដូចកំពុងបួងសួងសុំឱ្យអ្នកស្លាប់បញ្ជូនសាររបស់ពួកគេទៅកាន់ព្រះ ព្រោះអ្នកស្លាប់គឺជាអន្តរការីរវាងមនុស្ស និងព្រះ។ ក្រៅពីនោះ ការប្រារព្ធពិធីនេះ ក៏ជាឱកាសសម្រាប់ក្រុមគ្រួសារ ឬសាច់ញាតិជិតឆ្ងាយមកជួបជុំគ្នាផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ បច្ចេកទេសចម្លែក រក្សាផ្លែឈើក្នុងដីឥដ្ឋ អាចទុកហូបបានរហូតមួយឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


