Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មាន RT រងការចោទប្រកាន់ និងរិះគន់ចំពោះការសួរនាំ រឿងរ៉ាវលោកខាងលិច

បានផុស

នៅ

ផលិតករភាពយន្តដ៏ល្បីល្បាញលោក Emir Kusturica បាននិយាយថា សារព័ត៌មានរុស្ស៊ី RT កំពុង​ត្រូវ​បាន​គេ​ដាក់​ទោស និងរិះគន់​ចំពោះការ​ចោទ​សួរអំ​ពី​រឿងរ៉ាវ​របស់​លោក​ខាង​លិច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករជនជាតិស៊ែប៊ីរូបនេះបញ្ជាក់ថា “សេរីភាពសារព័ត៌មានលែងមានទៀតហើយ” ។ លោកបន្ថែមថា អ្វីៗទាំងអស់នាពេលបច្ចុប្បន្ននេះធ្លាក់ទៅក្នុង “មនោគមវិជ្ជា” ។

ទន្ទឹមនោះ លោកក៏បាននិយាយប្រឆាំងនឹងការសម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំងក្នុងការរារាំងទូរទស្សន៍ RT DE ពីការផ្សាយនៅក្នុងប្រទេសផងដែរ ទោះបីជាបណ្តាញនេះមានអាជ្ញាប័ណ្ណចេញដោយប្រទេសស៊ែប៊ីដែលគ្របដណ្តប់ការផ្សាយជាង ៣០ ប្រទេសនៅអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ក៏ដោយ ។

លោក Kusturica បាននិយាយថា “អ្នករងទុក្ខ ដោយសារតែអ្នកមិនធ្វើឲ្យការពិត” ។ លោកបានឲ្យដឹងទៀតថា RT មិនស្វែងរកការបិទជ្រុងផ្សាយ ដូចប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលធ្វើដើម្បីបង្ហាញខ្លឹមសារបែប “Hollywood-style” នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម