ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែលរកឃើញ ការចាក់វ៉ាក់សាំងដូសទី៤បង្កើនអង់ទីគ័រខ្លាំងដល់៥ដង
ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៤បានបង្កើនអង់ទីគ័ររហូតដល់៥ដងក្នុងរយៈពេលត្រឹមមួយសប្តាហ៍ បន្ទាប់ពីចាក់។ នេះបើតាមការឲ្យដឹងពីលោក Naftali Bennett នាយករដ្ឋមន្ត្រីអ៉ីស្រាអែលកាលពីថ្ងៃទី៤ ខែមករា ដោយសំអាងទៅការសិក្សាបឋមថ្មីមួយ។

លោក Bennett បាននិយាយនៅឯមណ្ឌលវេជ្ជសាស្ត្រ Sheba សម្រាប់ការធ្វើតេស្តចំពោះបុគ្គលិករបស់ខ្លួនប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ថា ៖«ក្នុងមួយសប្តាហ៍ ពីការចាក់ដូសទី៤ យើងដឹងថា មានកម្រិតខ្ពស់ជាក់លាក់ដែលមានសុវត្ថិភាព»។
«យើងដឹងថា មួយសប្តាហ៍ បន្ទាប់ពីចាក់ដូសទី៤ យើងឃើញកើនឡើង៥ដងនៅក្នុងចំនួនអង់ទីគ័រពីបុគ្គលដែលបានចាក់វ៉ាក់សាំង»។ លោកនាយករដ្ឋមន្ត្រីបានរៀបរាប់ និងបន្ថែមថា ៖«នេះទំនងជាមានន័យថា វាកើនឡើងខ្លាំងបំផុតការពារមិនឲ្យឆ្លង មិនឈឺចូលមន្ទីរពេទ្យ និងមិនធ្ងន់ធ្ងរ»។

ប្រទេសអ៉ីស្រាអែលបានដើរតួនាទីឈានមុខគេក្នុងការសិក្សាស្រាវជ្រាវពីប្រសិទ្ធភាព និងផលប៉ះពាល់របស់វ៉ាក់សាំង ហើយជាប្រទេសដែលបានដំណើរការចាក់វ៉ាក់សាំងពេញដូសដល់ប្រជាជនស្ទើរទាំងអស់មុនគេតាំងពីមួយឆ្នាំមុនម្ល៉េះ ព្រមទាំងចាក់ដូសទី៣ និងកំពុងដំណើរការចាក់ដូសទី៤៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


