Connect with us

ព័ត៌មានអន្ដរជាតិ

កាហ្សាក់ស្ថាន ចាប់បានជនសង្ស័យក្បត់ជាតិ បន្ទាប់ពីផ្ទុះបាតុកម្មបង្ហូរឈាម

បានផុស

នៅ

អតីត​ប្រធាន​ចារកម្ម​កាហ្សាក់ស្ថាន​ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ក្បត់​ជាតិ ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ទូទាំង​ប្រទេស។

អតីត​ប្រធាន​ចារកម្ម​កាហ្សាក់ស្ថានលោក Karim Massimov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃុំខ្លួនលោក Karim Massimov ត្រូវបានប្រកាសដោយគណៈកម្មាធិការសន្តិសុខជាតិ ជាស្ថាប័នមួយដែលលោកដឹកនាំរហូតដល់ការដកតំណែងក្នុងសប្តាហ៍នេះ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរកាហ្សាក់ស្ថាន មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីមូលហេតុដែលលោក Massimov ត្រូវបានចាប់ខ្លួននោះទេ។

ក្នុងតួនាទីរបស់លោកជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលរីកដុះដាលចេញពីកងកម្លាំងសន្តិសុខរដ្ឋសូវៀត KGB, លោក Massimov គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អតីតប្រធានាធិបតី Nazarbayev ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីពីរដង។

ការចាប់ខ្លួនរបស់គាត់បានបង្កឲ្យមានពាក្យចចាមអារ៉ាម អំពីការតស៊ូអំណាចនៅក្នុងរដ្ឋាភិបាលកាហ្សាក់ស្ថាន។

ក្នុងសប្តាហ៍នេះផងដែរ លោកប្រធានាធិបតី Kassym-Jomart Tokayev បានដកលោក Nazarbayev ចេញពីតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពល ដោយតែងតាំងខ្លួនគាត់ជំនួសវិញ។

គួរបញ្ជាក់ថា ការតវ៉ាក្នុងប្រទេសកាហ្សាក់ស្ថាន បានចាប់ផ្តើមជាមួយការឆ្លើយតបទៅនឹងការឡើងថ្លៃប្រេងឥន្ទនៈ ប៉ុន្តែបានឆ្លុះបញ្ចាំងឲ្យឃើញពីការមិនសប្បាយចិត្តចំពោះរដ្ឋាភិបាល និងអតីតប្រធានាធិបតី Nursultan Nazarbayev ដែលបានដឹកនាំប្រទេសអស់រយៈពេលបីទសវត្សរ៍ ហើយនៅតែត្រូវបានគេគិតថារក្សាបាននូវឥទ្ធិពលដ៏សំខាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បាតុកម្មនៅ កាហ្សាក់ស្ថាន ប្រែក្លាយទៅជាការបង្ហូរឈាម (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម