ព័ត៌មានអន្ដរជាតិ
បាតុករប្រឆាំងសង្គ្រាមហ្គាហ្សា ដើរក្បួនតវ៉ា មុខផ្ទះលោក បៃដិន
កាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកា បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងរដ្ឋ Delaware ដោយថ្កោលទោសសហរដ្ឋអាមេរិក ចំពោះប្រតិបត្តិការយោធាអ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់។

បាតុករនាំគ្នាគ្រវីទង់ប៉ាឡេស្ទីនហើយស្រែកថា “សូមមានបទឈប់បាញ់ឥឡូវនេះ” និង “លោកប្រធានាធិបតី បៃដិន អ្នកមិនអាចលាក់ខ្លួនបានទេ! យើងចោទប្រកាន់អ្នកពីបទប្រល័យពូជសាសន៍!”។
ការតវ៉ានេះកើតឡើងចំពេលលោក បៃដិន កំពុងថ្លែងសុន្ទរកថានៅឯពិធីជាតិ Arlington ដើម្បីអបអរទិវាអតីតយុទ្ធជន។ លោកនិយាយក្នុងសុន្ទរកថានោះថា “សង្រ្គាមនិងជម្លោះ ការស្លាប់និងការបាត់បង់ មិនមែនជាដានប្រវត្តិសាស្ត្រអាមេរិកទេ វាជាផ្នែកនៃរឿងរ៉ាវអាមេរិក”។

រដ្ឋបាលលោកបៃដិន បានប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ជុំវិញគោលជំហររបស់ខ្លួនលើសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។ បាតុកម្មគាំទ្រប៉ាឡេស្ទីនជាច្រើន បានផ្ទុះឡើងនៅជិតសេតវិមាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយច្រកចូលមួយនៅជិត West Wing ពោរពេញទៅដោយស្នាមបាតដៃពណ៌ក្រហមដូចឈាម និងគំនូរតាមជញ្ជាំងដែលសរសេរថា “លោក ចូ ប្រល័យពូជសាសន៍”។
ទោះបីជាសេតវិមានបានជួយចរចាការផ្អាកបាញ់ប្រចាំថ្ងៃមួយរយៈខ្លី នៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលអាចជម្លៀសចេញក៏ដោយ ប៉ុន្តែលោកប្រធានាធិបតី បៃដិន បានបង្ហាញការគាំទ្រពេញទំហឹងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល។

កាលពីថ្ងៃព្រហស្បតិ៍ លោកបាននិយាយជាថ្មីម្តងទៀតថា គ្មានលទ្ធភាពនៃបទឈប់បាញ់ពេញលេញទេ រហូតដល់អ៊ីស្រាអែលបំផ្លាញក្រុមហាម៉ាសខ្ទេចគ្មានសល់។
អ៊ីស្រាអែល បានបើកការទម្លាក់គ្រាប់បែកមិនធ្លាប់មានពីមុនមក លើតំបន់ហ្គាហ្សា ដើម្បីសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាស លើទឹកដីខ្លួនកាលពីខែមុន។ មន្ត្រីអ៊ីស្រាអែលនិយាយថា ពលរដ្ឋរបស់ខ្លួនប្រហែល១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល បានស្លាប់នៅក្នុងការវាយប្រហារនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


